១) ទូកដែលគឿងក្នុងមហាសមុទ្រ
ដែលមានផ្ទៃទឹកញាប់ញ័រគឹកកងដោយរលកតូចធំ ក៏ជាប់ណែននៅមិនរួចរបូតទៅទិសផ្សេងៗឡើយ ។
២) អណ្ដែតឡើងលើមិនបាន តែលិចស្រឹមទៅក្នុងទឹកជ្រៅ ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ៖
១) ទប់រាំងរាចិត្តដែលមានរាគៈ ទោសៈ មោហៈ
ដូចខ្សែរលកទឹកមកគ្របសង្កត់ហើយ ច្រើនតែធ្លាក់ទៅក្នុងអំណាចអកុសលវិតក្កៈ
ដម្កល់ចិត្តខ្ជាប់ខ្ជួនក្នុងកុសលវិតក្កៈទាំងឡាយ មិនឲ្យរសាប់រសល់ទៅមក ។
២) កាលគ្រាមាន លាភ យស សរសើរ សុខ ជាដើម ក៏មិនឡើងជោរទៅមក
ដល់គ្រាសាបសូន្យចាកលាភ យស សរសើរ សុខ ជាដើម ក៏មិនអាក់អន់ស្រពន់ចិត្ត
គប្បីតាំងចិត្តឲ្យខ្ជាប់ខ្ជួន មិនរញ្ជួយទៅតាមអំណាចឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ៕
No comments:
Post a Comment