១-
បរិបូណ៌ដោយប្រឡាយទឹក សម្រាប់អ្នកស្រែអាស្រ័យបង្ហួតចូលទៅក្នុងរក្សាស្រូវសន្ទូង ។
២-
បរិបូណ៌ដោយភ្លឺ សម្រាប់អ្នកស្រែទប់ទឹកទុកទំនុកបម្រុងដើមស្រូវឲ្យមានផ្លែផ្កា ។
៣-
បរិបូណ៌ដោយគួរស្រូវ ញ៉ាំងម្ចាស់ស្រែឲ្យសប្បាយចិត្ត
ទោះបីគេព្រោះសាបពូជតែបន្តិចបន្តួចក៏មានផលច្រើន បើព្រោះសាបពូជច្រើន
ក៏កាន់តែមានផលច្រើនឡើងទៅទៀត ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ
៣ ប្រការ គឺ៖
១- បរិបូណ៌ដោយសុចរិត
និងវត្តប្រតិបត្តិដូចជាប្រឡាយទឹក ។
២-
រក្សាសមណធម៌ដោយសីលដូចជាភ្លឺស្រែ ដើម្បីឲ្យបានសម្រេចសាមញ្ញផលទាំង ៤ មានសោតាបត្តិផល
ជាដើម ។
៣-
បរិបូណ៌ដោយព្យាយាម បង្កើតផលចំរើនដល់ពួកទាយក ទាយិកា ញ៉ាំងសេចក្ដីរីករាយឲ្យកើតឡើង
ដល់ពួកទាយកទាយិកា បើទុកជាឲ្យតិចក៏បានផលច្រើនជាអនេក បើបានជាឲ្យច្រើន
ក៏កាន់តែមានផលចំរើនឡើងទៅទៀត ៕
No comments:
Post a Comment