Friday, February 2, 2018

អង្គ ២ របស់ឆ្មា


១) សូម្បីនៅក្នុងទីណាក្ដី ដូចជានៅក្នុងគូហា ច្រកភ្នំ ឬនឹងផ្ទះសម្បែង ក៏តែងតែស្វែងរកចាប់តែកណ្ដុរប៉ុណ្ណោះក្នុងទីនោះ ។
២) ស្វែងរកអាហារតែក្នុងទីជិតៗប៉ុណ្ណោះ ។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ៖
១) ទោះនៅក្នុងទីណាៗក៏ដោយ មានព្រៃព្រឹក្សាក្ដី គល់ឈើក្ដី កណ្ដាលវាលក្ដី ក្នុងផ្ទះស្ងាត់ក្ដី ជាដើម គប្បីមិនប្រមាទក្នុងទីនោះៗ ចំរើនកាយគតាសតិជានិច្ច ដូចជាសត្វឆ្មាតែងស្វែងរកអាហារជានិច្ច ។
២) មានឧទយព្វយានុបស្សនា ធម៌ជាគ្រឿងនៅគឺ ឧស្សាហ៍ពិចារណាសេចក្ដីកើត និងរលត់នៃបញ្ចក្ខន្ធនោះតាមដោយសភាវៈពិត ទើបបានចេះប្រើបញ្ចក្ខន្ធឲ្យជាប្រយោជន៍ អាចចាប់យកប្រយោជន៍ទាំង ៣ គឺប្រយោជន៍ក្នុងលោកនេះ ប្រយោជន៍ក្នុងលោកខាងមុខ និងប្រយោជន៍ដ៏ធំបំផុតគឺព្រះនិព្វាន ព្រោះអាស្រ័យ ឧទយព្វយានុបស្សនាធម៌នេះឯង ៕

No comments:

Post a Comment