Saturday, February 3, 2018

អង្គ ២ របស់ជាងចាំង


- ចាំងឈើតាមខ្សែបន្ទាត់ ។
- ចាំងយកសាច់សំបកស្រាយចេញទុកតែខ្លឹម ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ៖
- ប្រតិបត្តិអនុលោមទៅតាមពាក្យប្រៀនប្រដៅរបស់សម្ដេចព្រះជិនស្រី ឈរលើផែនដី គឺសីល ចាប់កាន់ពូថៅគឺបញ្ញា ដោយដៃគឺសទ្ធា ហើយចាំងកិលេសទាំងឡាយ ឲ្យរីងស្ងួតហួតហែងទៅចាកខន្ធសន្តាន ។
- លះបង់ចោលមិច្ឆាទិដ្ឋិ ដូចជាសាច់ស្រាយ ដែលមានសស្សតទិដ្ឋិ យល់ឃើញថាទៀង និងឧច្ឆេទទិដ្ឋិ យល់ឃើញថាសូន្យ ជាដើមចេញ រើសយកតែធម៌ដែលមានខ្លឹមសារប៉ុណ្ណោះ ៕


ដ.ឯ.ម ទំ. ៥៥៧ 

No comments:

Post a Comment