Friday, February 2, 2018

អង្គ ២របស់សត្វមៀម


_ ជាសត្រូវនឹងសត្វក្អែក វេលាយប់តែងហើរទៅរកហ្វូងក្អែកហើយ ចឹកដល់ហ្វូងក្អែកពេញបន្ទុក ។
_ លាក់ខ្លួនពួនសំងំនៅក្នុងព្រៃយ៉ាងស្ងប់ ។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ៖
_ ជាសត្រូវនឹងអវិជ្ជា នៅក្នុងទីស្ងាត់តែម្នាក់ឯង ប្រហារអវិជ្ជាឲ្យដាច់ខាតដរាបដល់ឫស ។
_ មានការគេចចេញទៅពួនសំងំជាទីត្រេកអរ ហើយពេញចិត្តទៅពួនសំងំចំរើនសមណធម៌នៅក្នុងព្រៃស្ងាត់ ៕

No comments:

Post a Comment