ស្រឡាញ់នរណាម្នាក់ គឺជារឿងល្អ
តែបើអ្នកដែលយើងស្រឡាញ់ព្រមស្រឡាញ់តបចំពោះស្នេហាយើងវិញ គឺរឹតតែល្អប្រសើរ។
ស្រឡាញ់គេម្នាក់ឯង វាជារឿងមួយ តែបើគេមិនព្រមស្រឡាញ់វិញ
វាគឺជារឿងទុក្ខព្រួយខកចិត្ត។ មានជីវិត ត្រូវតែមានសេចក្តីស្រឡាញ់
តែបើជីវិតគ្មានសេចក្តីស្រឡាញ់ទេ វាគឺជាជីវិតឥតន័យ។ មនុស្សរស់បាន
ព្រោះតែសេចក្តីស្រឡាញ់ តែបើកាលណានរណាម្នាក់ទទួលបានសេចក្តីស្រឡាញ់បែបបោកប្រាស់
វាគឺជាការឈឺចាប់បំផុត។ ស្រឡាញ់ គឺលះបង់ តែមនុស្សដែលគ្មានភាពស្មោះត្រង់
គឺពុំសមនឹងទទួលការលះបង់ទេ។ ដូច្នេះ ត្រូវប្រឹងកាត់ចោល ដោយពុំគួរស្តាយស្រណោះអាឡោះអាល័យអ្វីឡើយ
ដ្បិតវានាំឱ្យខាតតែវេលាទេ។
ស្នេហាគ្មានលក្ខខណ្ឌ
តែបើស្រឡាញ់ដោយមានលក្ខខណ្ឌ នោះវាមិនមែនជាស្នេហាទេ។ ស្នេហាដែលមានលក្ខខណ្ឌ
គឺជាតណ្ហា។ ស្រឡាញ់ព្រោះអ្វី? ស្រឡាញ់ព្រោះស្អាត?, ស្រឡាញ់ព្រោះឆ្លាត?,
ស្រឡាញ់ព្រោះមាន? ចុះបើថ្ងៃណាមួយ
យើងក្លាយទៅជាមុខអាក្រក់ ឈប់ស្អាត, យើងក្លាយទៅជាមនុស្សឆ្កួត
ឈប់ឆ្លាត, និងក្លាយទៅជាអ្នកក្រ អស់ទ្រព្យ, តើនៅស្រឡាញ់ទៀតទេ? ចម្លើយមានពីរ៖ ទី១
បើនៅតែស្រឡាញ់ គឺមានន័យថាវាជាស្នេហាពិត, ទី២. បើឈប់ស្រឡាញ់
គឺមានន័យថាវាគឺជាស្នេហាក្លែងក្លាយ។ ស្នេហាក្លែងក្លាយ
គឺស្មើនឹងសេចក្តីស្រឡាញ់បែបតណ្ហា។ មនុស្សខ្លះលែងស្គាល់អ្វីទៅជាស្នេហា
តែបែរជាយល់ស្នេហាត្រឹមតែជាតណ្ហាប៉ុណ្ណោះ។
ស្នេហាល្អទេ តែអ្នកដែលមិនស្គាល់ពីស្នេហា
នឹងក្លាយទៅជាមនុស្សឆ្កួតវង្វេង។ មនុស្សដែលមិនស្គាល់ “អ្វីទៅជាស្នេហា” គឺពិបាកនឹងគេចផុតពីការឈឺចាប់ខ្លាំងណាស់។
តើស្នេហា គឺជាអ្វី? ស្នេហា វាគឺជាការលះបង់ខ្លួនយើង
ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាង ដើម្បីផ្តល់សេចក្តីសុខឱ្យដល់មនុស្សដែលយើងស្រឡាញ់។
បើយើងប្រឹងទៅ វាជោគជ័យ យើងនឹងនាំសេចក្តីសុខជូនដល់មនុស្សដែលយើងស្រឡាញ់។
ប៉ុន្តែបើយើងប្រឹងទៅហើយ បែរជាបរាជ័យ គឺយើងត្រូវចេះលះបង់ អង្គុយឱ្យទាប។ លះបង់
គឺមានន័យថាត្រូវអង្គុយឱ្យទាប ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់អាចមើលឃើញមនុស្សល្អជាងយើង។
នេះមានន័យថា “សុភមង្គលរបស់មនុស្សម្នាក់
(មនុស្សដែលយើងស្រឡាញ់) ពិតជាអាចធ្វើឱ្យមនុស្សម្នាក់ទៀតសប្បាយចិត្ត (យើង)។
********************************************
Cr. ឡាំ លី
No comments:
Post a Comment