Thursday, June 2, 2016

អ្នកគ្រប់គ្រង់ជំនាន់ថ្មី៣រូបយកព្រះធម៌ធ្វើជាមាគ៌ាជីវិត


មនុស្សជាច្រើនបានញែកព្រះធម៌ចេញពីជីវិតខ្លួន។ ពួកគេគិតថា វាចំណែកមួយដោយឡែកៗ មិនទាក់ទងគ្នាទេ។ តាមសភាវៈពិតទៅ ព្រះធម៌ជាចំណែកមួយនៃជីវិត និងអ្នកគ្រង់គ្រងជំនាន់ថ្មីទាំង៣រូប ពួកគេជាបុគ្គលគំរូបានយកទ្រឹស្តីព្រះធម៌មកដឹកនាំទាំងខាងក្នុងកិច្ចការងារ រួមទាំងជីវិតផ្ទាល់ខ្លួនផងដែរ។

លោក ករណ៍ ណរុងតេជ (កន ណៈរុងតេជ)
ប្រធាននាយកគ្រប់គ្រង ក្រុមហ៊ុន KPN Orword Ltd និងអនុប្រធានគណៈកម្មការ ក្រុម KPN

 ខ្ញុំជឿរឿងច្បាប់នៃកម្ម។ ប្រសិនបើយើងធ្វើល្អជាមួយគេហើយ គេមិនធ្វើល្អជាមួយយើងវិញ គេនឹងចាញ់អាត្មាខ្លួនឯង ឬបើគេមានការងារធ្វើ គេត្រូវបានអ្នកដទៃបោកប្រាស់។ ប្រសិនបើយើងរវល់តែគិតថា តើហេតុអ្វីគេហ៊ានធ្វើជាមួយយើងដូច្នេះ? យើងនឹងកើតទុក្ខ។  យើងមិនត្រូវទៅព្យាបាទអាឃាតឬសង់សឹកជាមួយគេទេ។ ទីបំផុតកម្មពៀរ វានឹងទៅចាត់ការដោយខ្លួនឯង គេនឹងដល់នូវសេចក្ដីទុក្ខពិតមិនលែង។ មនុស្សគ្រប់គ្នាមានរឿងកើតទុក្ខ មានបញ្ហាជីវិតមិនចេះចប់មិនចេះហើយ វាស្ថិតនៅលើថា តើអ្នកណាដាក់ចុះលឿនឆាប់បានមុនប៉ុណ្ណោះ។ បើគិតច្រើនហើយវាល្អ ដោះស្រាយបញ្ហាជីវិតបាន ក៏គិតទៅ តែបើគិតច្រើនហើយ វាគ្មាបប្រយោជន៍អ្វីទេនោះ ទៅគិតឲ្យខូចខួរក្បាល ធ្ងន់កាយចិត្តទៅទទេៗទេធ្វើអ្វី។ រឿងខ្លះទម្លាក់វាចោលបាន ក៏ទម្លាក់វាចោលទៅ

លោក ក្រិសណ៍ គុនភ្លិន (គ្រិត គុនភ្លិន)
អ្នកជំនួយការផ្នែកទីផ្សារឲ្យ ក្រុមហ៊ុន Developing Sensual Ltd  និងអ្នកណាងឲ្យមជ្ឈមណ្ឌលអាវកាស និងមីសិលជាតិសហរដ្ឋអាមេរិច

ព្រះធម៌ជាផ្នែកមួយដែលញែកចេញពីជីវិតមិនបានឡើយ។ យើងអាចយកមកប្រើក្នុងជីវិតប្រចាំថ្ងៃរបស់យើងបាន។ ខ្ញុំធ្លាប់ទៅបួសនៅវត្តថៃក្នុងពុទ្ធគយា ប្រទេសឥណ្ឌា បាន១១ថ្ងៃដែរ។ ខ្ញុំបានរៀនស្គាល់ពីការគ្រប់គ្រងខ្លួនឯងប្រកបដោយសតិ ត្រូវនៅក្នុងសីល សង្រួមកាយវាចា ចិត្តឲ្យបានច្រើន ព្រោះយើងរស់នៅពិភពផ្សេងមួយទៀត ដែលមិនមែនជាពិភពលោកិយ តែនេះគឺជាពិភពលោកុត្តរៈ ជាពិភពមួយដែលរួចផុតពីសភាវៈខ្មៅ និង ទៅហើយ និងរឿងដែលបានរៀនស្គាល់ពីការសាងព្រះផ្នួស គឺជារឿងនៃការមានមេត្តាធម៌ ត្រង់នេះយកមកប្រើបានក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ការមានក្តីមេត្តាត្រូវតែចាប់ផ្តើមពីការមានមេត្តាឲ្យខ្លួនឯង។ មនុស្សគ្រប់ៗគ្នាមានទាំងចំណុចខ្សោយ និងចំណុចខ្លាំង មានការដើរភ្លាត់ទៅខ្លះនៅក្នុងចង្វាក់នៃជីវិត។ ពេលខុសភ្លាត់ អ្នកខ្លះស្តីបន្ទោសឲ្យខ្លួនឯង ខឹងខ្លួនឯង ថាតើហេតុអ្វីទៅ បានខ្ញុំជាមនុស្សមិនល្អ? ខ្ញុំពិបាកណាស់ ហ៊ានអារដៃខ្លួនឯង។ អ្នកខ្លះទៀតសាហាវណាស់ ដល់ថ្នាក់ហ៊ានកាត់ផ្តាច់សម្លេះជីវិតខ្លួនឯងចោល ព្រោះតែទ្រាំនឹងកំហុសភ្លាត់របស់ខ្លួនឯងមិនបាន។ រឿងដែលយើងត្រូវដឹងគឺ ជីវិតរបស់យើងខ្លួនឯងត្រូវត្រាច់ចរទៅខាងមុខរឿយៗ។ ដំណើរជីវិតយើងមិនមែនរុះរោយ ដូចជាស្រទាប់ផ្កាកូលាបនោះទេ។ វាមានក្រឡុកក្រហេងក្រហូង រដិបរដុបខ្លះ ក្នុងពេលខ្លះ យើងក៏ត្រូវត្បុរសសួលដួលខ្លះ ជើងដៃរលាត់បាក់បែកខ្លះ ប៉ុន្តែដល់ទីបំផុតគឺ យើងត្រូវមានមេត្តាដល់ខ្លួនឯង ចេះឲ្យអភ័យខ្លួនឯងឲ្យបាន។ រឿងដែលនឹងត្រូវរក្សាគឺចិត្តរបស់យើងឲ្យបានល្អបំផុត គឺមេត្តាធម៌ឲ្យខ្លួនឯង។ ពេលយើងចេះឲ្យមេត្តាដល់ខ្លួនឯងហើយ រឿងបន្ទាប់មកត្រូវមានមេត្តាធម៌ដល់អ្នកដទៃផង។ អ្នកដទៃក្នុងទីនេះ គឺដល់មនុស្សគ្រប់រូបគ្រប់លក្ខណៈ ដូចជា មិត្តភក្តិ កូនចៅ អ្នកស្គាល់គ្នាក្តី ឬមិនស្គាល់គ្នាក្តី។ យើងត្រូវមានមេត្តាដល់គេឲ្យអស់ពីចិត្ត។ យើងត្រូវគិតថា សូម្បីតែខ្លួនយើងផ្ទាល់នៅមិនទាន់ល្អគ្រប់១០០%ដែរ។ បើអ្នកដទៃគេធ្វើអ្វីមកលើយើង ដោយការមិនពេញចិត្តខ្លះ យើងក៏ត្រូវចេះឲ្យអភ័យគេខ្លះ”។

លោក ពង្សករ ពង្សសក្តិ៍(ពង្សកន ពង្សសក្តិ៍)
ប្រធានគ្រប់គ្រង ភេសជ្ជ អ៊ីហ្វ ហ្វ្រូតតាមិន

 ក្នុងរឿងរ៉ាវនៃការងាររបស់ខ្ញុំ នឹងប្រើគោលការណ៍ឥទ្ធិបាទធម៌៤យ៉ាង។ យើងត្រូវសួរខ្លួនឯងថា តើស្រលាញ់ក្នុងរឿងដែលខ្លួនឯងកំពុងធ្វើទេ? បើស្រលាញ់ ព្យាយាម គឺការព្យាយាមនឹងធ្វើក្នុងរឿងនោះៗនឹងមកបន្តបន្ទាប់ ហើយចិត្តៈ គឺការយកចិត្តទុកដាក់ជាដៃគូសហការណ៍ទៅជាមួយផងដែរ ចុងក្រោយវិមង្សា យើងនឹងពេញចិត្តត្រង់ការធ្វើការវិភាគវិច័យត្រួតពិនិត្យរឿងដែលយើងបានធ្វើ បានបំពេញ រួចហើយនឹងរកផ្លូវអភិវឌ្ឍវាឲ្យកាន់តែល្អប្រសើរឡើង។ ក្រៅពីគោលការណ៍ទាំងបួននេះហើយ រឿងដែលខ្ញុំបានផ្តោតជារឿងសំខាន់នោះគឺ ការរស់នៅជាមួយបច្ចុប្បន្ន ក្រៅពីមានការទំនួលខុសត្រូវលើធុរកិច្ចច្រើនហើយ។ ជួនកាលខ្ញុំចូលប្រជុំក្រុមហ៊ុនដំបូង ជួបមានបញ្ហា ពេលទៅដល់ក្រុមហ៊ុនទីពីរ ក៏ត្រូវដាក់បញ្ហាក្រុមហ៊ុនទីមួយចុះសិន រួចតាំងសតិដើម្បីឲ្យនៅជាមួយនឹងបច្ចុប្បន្នកាល។ យើងនឹងលើកយកភាពស្ត្រេសពីបញ្ហារបស់ក្រុមហ៊ុនទីមួយមកដាក់ក្នុងបច្ចុប្បន្ននៅទីចំពោះមុខមិនបានទេ ហើយទម្លាក់ចោលបញ្ហាចាស់ទុកមួយដុបសិន។ វាមិនមែនថាយើងមិនដោះស្រាយទេ តែទម្លាក់ចោលដើម្បីទុកពិចារណាគិតរកគន្លឹះដោះស្រាយវានៅពេលក្រោយទៀត។ នៅពេលណាដែលយើងអស់ភារកិច្ចនៅទីចំពោះមុខហើយ គោលការណ៍ដំណោះស្រាយបញ្ហារបស់ខ្ញុំគឺ កាត់ចោលអតីត កាត់ចោលអនាគត រួចហើយធ្វើបច្ចុប្បន្ននេះឲ្យល្អបំផុតតាមដែលអាចទៅរួច”។
           

ត្រឹមតែបង្អោនចិត្តនាំយកព្រះធម៌មកប្រើក្នុងជីវិត ចិត្តក៏ស្រាល យើងក៏សប្បាយ



No comments:

Post a Comment