ជីវិតក្រោយពីការស្លាប់មានពិត
កុំមានគំនិតយល់ច្រឡំថា
សួគ៌នៅក្នុងកាយ នរកនៅក្នុងចិត្ត
ឬយកសួគ៌មកជន្ល យកនរកមកគម្រាមក៏ទេដែរ។
ការណ៍ដែលមានគំនិតយល់ដូច្នេះ ក៏ជារឿងរ៉ាវរបស់បុគ្គលដែលមិនធ្លាប់ដឹងហេតុ គឺខ្លួនឯងធ្វើមិនបាន
មិនធ្លាប់បានអ្នកណាគេធ្វើបាន ក៏គិតស្មានសរុបថាដូច្នោះទៅ ឬបើគិតថាវាមានពិតហើយ វាមិនល្អសោះ នឹងធ្វើនេះធ្វើនោះ ដែលខ្លួនចង់ធ្វើវាមិនបាន
វាខ្លាច។
ប៉ុន្តែវាជាការពិត តើយើងដឹងបានដូចម្តេចទៅ? គឺការសិក្សាតាមព្រះពុទ្ធវចនៈដែលព្រះអង្គទ្រង់បានបង្រៀនហើយ តើហេតុអ្វីត្រូវជឿរឿងហ្នឹង? ពីព្រោះព្រះអង្គជាបុគ្គលដែលគួរជឿ ពីព្រោះអង្គទ្រង់បង្សាត់បង់នូវកិលេសចោលអស់ហើយ ដឹងច្បាស់ឃើញច្បាស់គ្រប់វិថីរបស់សត្វទាំងឡាយទាំងពួង។ ជីវិតនៅក្នុងសង្សារវដ្ដ ជាន់ថ្នាក់ភូមិភពផ្សេងៗ នៅក្នុងគំនិតនៃធម្មចក្ខុ ក្នុងឈានទស្សនៈដ៏បរិសុទ្ធរបស់ព្រះអង្គ គ្មានអ្វីមកកំបាំងបានឡើយ។ ព្រះអង្គទ្រង់យាងទៅស្គាល់ទៅឃើញ អាស្រ័យលើមហាករុណាទិគុណ អាណិតអាសូរដល់សព្វសត្វទាំងឡាយ ក៏នាំយកមកអប់រំប្រៀនប្រដៅទៅ។
ស្តីអំពីនរកសួគ៌ បុគ្គលមានពុទ្ធិ មានឈាន ចូលដល់ព្រះរតនត្រ័យតម្កល់នៅក្នុងខ្លួន
ហើយបានសិក្សាវិជ្ជាធម្មកាយក្នុងសម័យព្រះគ្រូមង្គលទេពមុនី នាំគ្នាធ្វើបានច្រើន ទៅមករកគ្នាជានិច្ច
ព្រមទាំងបានរៀនយកវិធីនេះបានផងដែរ។
ចំណេះដឹងនេះជាពុទ្ធិរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ របស់ចាស់នាំមកប៉ូលីឲ្យថ្មី។
ព្រោះដូច្នោះ នរកសួគ៌មានពិត និងអាចពិសោធបាន ដោយពុទ្ធវិធី។ កុំអាលទៅបុកសរុបថា យើងពិសោធន៍មិនបាន
តែថាយើងមិនទាន់បានពិសោធនៅឡើយ វិធីពិសោធក៏មានស្រាប់ហើយដែរ បើធ្វើតាមរូបមន្ត ឬតាមសម្មតិកម្មនោះ
វាក៏ពិសោធន៍បានហើយ៕
ប្រភព៖លោកគ្រូតូច
រូបភាព៖ Facebook Page
No comments:
Post a Comment