Friday, June 3, 2016

វិលកើតស្លាប់គួរឲ្យខ្លាច



ធ្វើបទវិភាគរួចហើយ ដែលបានពោលដល់ការពិសោធរឿងរ៉ាវវិលកើតវិលស្លាប់ពីការចាំជាតិ ដោយបានលើកយកឧទារណ៍របស់ក្មេងសញ្ជាតិអាមេរិចឈ្មោះ កាស់អរថេកា ដែលអាចចាំជាតិបានតាំងតែពីក្មេងនេះមានអាយុកន្លះខួប គឺលោកតាអរគី ឬឪពុកនៃឪពុកក្នុងជាតិបច្ចុប្បន្ននេះ។

ប្រសិនបើអ្នកអានត្រូវការចង់ចាំជាតិបាន សាកល្បងហ្វឹកហាត់ធ្វើសមាធិមើលទៅ។
បុគ្គលដែលបានហ្វឹកហាត់ធ្វើសមាធិរហូតដល់បានឈានរលឹកជាតិបានគឺ បុព្វេនិវាសានុស្សតិញាណ ក៏នឹងបានដឹងថា តើអតីតជាតិរបស់ខ្លួនធ្លាប់កើតជាអ្វីខ្លះ នឹងចាំជាតិបានយូរប៉ុនណា? វាតែងតែស្ថិតនៅលើកម្លាំងសមាធិ និងបុណ្យបារមីដែលខ្លួនបានសន្សំទុកមក។

មានបុគ្គលហ្វឹកហាត់ធ្វើសមាធិអាចរលឹកឃើញជាតិបានច្រើនគ្នា ជាពិសេសព្រះកម្មដ្ឋាន ទាំងដែលស្លាប់បាត់ទៅហើយក្តី និងមានអាយុជីវិតរស់នៅសព្វថ្ងៃនេះក្តី។ យើងសូមលើកយកឧទាហរណ៍ លោកតា ឆប ឋានសមោ  គេចាត់ទុកលោកតាថា ជាព្រះអរហន្តដែលមានមនុស្សម្នាគោរពរាប់អានពេញស្រុកពេញនគរ។

លោកតា ឆប លោកតាមានព្រះជន្មនៅក្នុងកំឡុងពេល ព.ស. ២៤៤៤-២៥៣៥។ អ្នកស្រីសុរីព័ន្ធ មណីវ័ត បានសរសេរជីវប្រវត្តិរបស់លោកតាទុកគួរឲ្យចង់សិក្សាអំពីជីវិតលោកតា។

លោកតា ឆប ចាំជាតិបានច្រើនជាតិ តាមរយៈដែលកូនសិស្សកូនគណបានក្រាបថ្វាយបង្គំសួរអំពីអតីជាតិរបស់លោកតា តាមកម្ម តាមវេរៈ។ ហើយលោកក៏មានមេត្តាឆ្លើយតបទៅដល់សិស្សបានដឹងបានយល់ ល្មមនឹងបុកសរុបបានថា លោកធ្លាប់បានកើតជាមហាព្រហ្ម (ព្រហ្មអ្នកជាធំក្នុងជាន់មួយ)។

ក្នុងសម័យពុទ្ធកាលនោះ លោកបានបួសជាសាមណេរតូច កូនសិស្សព្រះមហាកស្សបៈ(ព្រះអរហន្តថ្នាក់ខ្ពស់ដែលព្រះអរហន្តដូចគ្នាផ្តល់សេចក្ដីគារវៈគោរពរាប់អាន) បន្តមកបួសជាភិក្ខុនៅក្នុងសំណាក់ព្រះអនុរុទ្ធ(ព្រះអរហន្តមានភ្នែកទិព្វ)។

ទោះបីជាបានបួសរៀនជាសិស្សរបស់ព្រះអរហន្តក្នុងសម័យពុទ្ធកាលក៏ដោយ ប៉ុន្តែបុណ្យវាសនានៅមិនទាន់ពេញបរិបូណ៌ លោកតាក៏មិនសម្រេចធម៌ក្លាយជាព្រះអរិយបុគ្គលទេ(រាប់តាំងពីថ្នាក់ព្រះសោតា ព្រះសកទា ព្រះអានាគា និងព្រះអរហន្ត)។ លោកតារង់ចាំត្រូវវិលកើតវិលស្លាប់មកយ៉ាងយូរទៀត ច្រើនជាតិដែលលោកតាកើតជាសត្វតិរច្ឆានជាអាថ៌ថា៖

លោកតាបានកើតជាត្រី កើតជាមេអំបៅត្រូវប្រចៀវដេញចាប់ខាំស៊ី កើតជាខ្លាឃ្មុំទៅស៊ីត្រសក់របស់អ្នកស្រុក ត្រូវម្ចាស់ចម្ការយកកាំបិតកាប់ត្រូវក្បាល និងស្លឹកត្រចៀកហូរឈាមដាប គ្រោះនៅល្អ វាមិនទាន់ស្លាប់។

លោកតាកើតជាសត្វក្ដាន់ទៅរកស៊ីម្កាក់ឯគោកមន ស្រុកវាំងសៈផុង ខេត្តលើយ ត្រូវមនុស្សបាញ់ត្រូវជើង ត្រូវរត់គេចទៅដោយការឈឺចាប់ អស់កម្លាំងក៏ដួលស្លាប់ឯស្រុកមួងទៅ។ ជាតិហ្នឹងលោកតាកើតនៅឯគោកមន និងចាំវស្សានៅវត្តគោកមន ស្រុកវាំងសៈផុង បានច្រើនវស្សា នឹងយល់ឃើញថា មនុស្ស ឬសត្វច្រើនតែត្រឡប់ទៅក្នុងតំបន់ដែលខ្លួនធ្លាប់រកស៊ីមកពីមុន ប្រសិនបើតំបន់នោះជាទីចូលចិត្ត ជាទីស៊ាំទៅហើយ។

លោកតាធ្លាប់កើតជាសត្វមាន់ទៅអស់៧ជាតិ  មានសម្ពន្ធភាពជាមួយមេមាន់ សន្យាថានឹងធ្វើជាគូគ្រងគ្នាគ្រប់ៗជាតិ។

ទោះបីជាលោកតានឹងបានកើតជាមនុស្សរួចហើយក៏ដោយ ប៉ុន្តែមេមាន់នោះក៏នៅតែកើតជាមេមាន់លង់គិតរង់ចាំលោកតាដដែល។ លោកតាដំណាលថា ការកើតជាសត្វតិរច្ឆានមានសេចក្ដីទុក្ខលំបាកឈឺចាប់ច្រើន។ ពេលខ្លះត្រូវស៊ីអត់ស៊ីឃ្លាន មិនមានចំណីអាហារស៊ី។ រដូវវស្សាត្រូវភ្លៀងទទឹកសើមជោគនៅកណ្តាលភ្លៀង រដូវរងាក៏ត្រូវត្រជាក់ជាប់ចិត្ត។ ក្រៅពីនេះនៅមានភ័យពីសត្វដែលធំជាង ហើយក៏ត្រូវចាំលបគេចពីមនុស្សដែលចូលចិត្តដេញប្រមាញ់យកសាច់ធ្វើជាអាហារទៀតផង។

ត្រឹមថ្នាក់កើតជាសត្វមានទុក្ខសោកប៉ុណ្ណេះ ចុះបើធ្លាក់នរកតើនឹងរងទុក្ខសោយផលកម្មខ្លាំងប៉ុនណាទៅ? កូនសិស្សមួយរូបសួរលោកតាថា តើជាតិមុននេះលោកតាកើតជាអ្វីដែរ?

លោកតាឆ្លើយថា លោកកើតជាជនជាតិឡាវ ជាអាជីវករលក់ក្រណាត់។ ថ្ងៃមួយក៏បានបបួលមិត្តៗធ្វើដំណើរមកទីកន្លែងសក្ការៈភ្នំព្រះធាតុ។ លោកតានាំយកក្រណាត់ស មួយព្យាម និងលុយ ៥០ សេន មកធ្វើបុណ្យ អធិដ្ឋានថា ជាតិមុខសូមឲ្យបានបួសឲ្យបានរួចផុតទុក្ខ។

ពាក្យអធិដ្ឋានរបស់លោកតាបានផលសម្រេច។ ជាតិនេះលោកតាបានបួសនិងរួចផុតទុក្ខសមតាមសេចក្ដីប្រាថ្នា ទោះបីជាលោកតានៅមានព្រះជន្មក៏ដោយ ក៏សសៃសក់របស់លោកតាដែលកូនសិស្សរក្សាទុកគោរពបូជា ក៏ក្លាយជាព្រះធាតុ មានគេនិយាយចេញពីមាត់មួយទៅមាត់មួយ។

វដ្តសង្សារ ឬការវិលកើតវិលស្លាប់នៃជីវិតសែនយូរ មិនដឹងថាកើតមានជាតិដំបូងតាំងពីពេលណាមកទេ និងនៅយូរប៉ុនណាទៀតដែរ ទើបវាឈប់កើត ឬរួចផុតទៅពីវដ្ដសង្សារនេះ។ ការស្លាប់-កើតនៅក្នុងមួយជាតិៗ សុទ្ធតែមានភ័យ ព្រោះឱកាសនឹងបានទៅកើតក្នុងអបាយភូមិ ដែលមានដែនជាទីកើតក្នុងនរក ប្រេត អសុរកាយ និងសត្វតិរច្ឆានបែបនោះមានកម្រិតខ្ពស់ជាង ការបានទៅកើតជាមនុស្សជារបស់ក្រ កើតក្នុងឋានសួគ៌ ឬកើតជាព្រហ្មកាន់តែក្រទៅទៀត។

ទោះបីជានឹងបានកើតជាមនុស្សច្រើនដោយសេចក្តីទុក្ខក៏ដោយ បើយើងមិនបានសិក្សាព្រះធម៌ ក៏មិនស្គាល់ផ្លូវចេញពីសេចក្ដីទុក្ខ ត្រឡប់ជាឈ្លក់វង្វេងលង់ក្នុងគំនរនៃទុក្ខសោកដោយមិនដឹងថា ជាសេចក្ដីទុក្ខ ប្រៀបដូចជាដង្កូវរកស៊ីនៅក្នុងបង្គន់(អណ្តូងឧច្ចារៈ) ដោយសេចក្ដីភ្លើតភ្លើនត្រេកអរសប្បាយរីករាយ ដោយមិនដឹងថា វាមានជីវិតរស់នៅលើគំនរលាមក(គ្រឿងបដិកូល)សោះទេ។

ចូរនាំគ្នាមកសិក្សារៀនសូត្រ និងប្រតិបត្តិព្រះធម៌ ព្រោះព្រះធម៌គឺសច្ចភាពដែលនឹងជួយឲ្យអ្នកប្រតិបត្តិមានកែវភ្នែកឃើញធម៌ ផុតពីគំនរបដិកូល(គ្រឿងមិនស្អាត)បានជានិរន្តរ៍។

ភ័យដែលគួរខ្លាចនៃការវិលវល់កើតស្លាប់
រឿងនិទានចាំជាតិរបស់លោកតា ឆប ឋានសមោ
រឿង ព្រះគ្រូជាញជ័យ អធិបញ្ញោ

No comments:

Post a Comment