Sunday, June 5, 2016

៧ និស្ស័យសម្រាប់មនុស្សជោគជ័យបំផុតក្នុងលោក


មនុស្សសដែលទទួលបានជោគជ័យបំផុតក្នុងលោក ពុំមែនកើតពីគំនិត ឬទង្វើប៉ុណ្ណោះទេ ប៉ុន្តែវាកើតចេញពីរឿងដែលគេមានភាពស្រដៀងគ្នាគឺ និស្ស័យ។ ប្រសិនបើយើងសិក្សាស្វែងយល់ពីមនុស្សដែលទទួលបានជោគជ័យបំផុតក្នុងនោះ យើងអាចនឹងរកឃើញអាថ៌កំបាំងម្យ៉ាង ដែលពួកគេទទួលបានភាពជ័យគជ័យយ៉ាងអស្ចារ្យ ដែលស្តែងចេញតាមរយៈ និស្ស័យ”  ដែលពួកគេបានឆ្លងកាត់វិធីសាស្រ្តអត់ធ្មត់ក្នុងការកសាងនិស្ស័យនៃភពជោគជ័យរហូតដល់ធ្វើឲ្យពួកគេអាចទទួលភាពជោគជ័យយ៉ាងប្រត្យក្ស។

១). ជាអ្នកតាំងគោលដៅ

ពួកគេតាំងគោលដៅយ៉ាងច្រើនក្នុងវត្ថុបំណងដែលគេត្រូវការដោយភាពច្បាស់លាស់។ ពួកគេតាំងចិត្តនឹងធ្វើវាឲ្យសម្រេចក្នុងពេលដែលខ្លួនបានកំណត់ទុក និងមានហេតុផលផ្តល់ឲ្យខ្លួនឯងល្មមគ្រប់គ្រាន់ទៅលើគោលដៅនីមួយៗថា តើហេតុអ្វីពួកគេត្រូវការវា? ការតាំងគោលដៅជាការកសាងភាពជោគជ័យទុកជាមុន ធ្វើឲ្យពួកគេអាចមើលឃើញ និងដឹងដល់ភាពជោគជ័យតាំងពីការចាប់ផ្តើម និងទុកជាកម្លាំងជម្រុញយ៉ាងមហាសាលក្នុងការញ៉ាំងវត្ថុបំណងនោះឲ្យបានទទួលជោគកាន់តែលឿនឆាប់ឡើង។

២). ផ្តោតចិត្តលើវត្ថុវិស័យមួយ

ថាមពលរបស់ពន្លឺរស្មីឡាសែរអាចកាត់វត្ថុដែលរឹងបំផុតបាន វាស្ទើរតែគ្រប់យ៉ាងសមត្ថភាពក្នុងការប្រមូលផ្តុំការផ្តោតទាំងអស់របស់ពន្លឺរស្មីទៅឯចំណុចនៃវត្ថុមួយ រហូតដល់វត្ថុនោះចាប់ផ្តើមរលាយ។ មនុស្សដែលគេជោគជ័យដូចជាពន្លឺឡាសែរអ៊ីចឹងដែរ។ ពួកគេតាំងគោលដៅដែលមានភាពស្វិតស្វាញ ផ្តោតចិត្តត្រង់គោលដៅនោះ បំពេញសេចក្ដីព្យាយាម និងសមត្ថភាពទាំងអស់ដែលមានដោយមិនព្រមដកថយ ទម្រាំនឹងបានសម្រេចផល។ វាផ្សេងពីមនុស្សទូទៅដែលមិនបានផ្តោតអារម្មណ៍ទៅលើវា។ ពួកគេធ្វើគ្រប់ឱកាសដែលវាឆ្លងកាត់ចូលមកក្នុងជីវិត។

៣).  ផ្តល់ភាពសារៈនៃពេលវេលា

ពួកគេប្រើពេលវេលាដោយមានគុណភាព និងនឹកគិតដល់គុណតម្លៃដែលបានសាងឡើងឲ្យដល់ខ្លួនឯង និងអ្នកដទៃក្នុងពេលវេលាដែលប្រើប្រាស់ទៅពេលមួយម៉ោងៗ ជំនួសឲ្យប្រចាំខែ ប្រចាំឆ្នាំ។ ពួកគេមិនបានប្រើប្រាស់ពេលវេលាច្រើនពេកជាមួយប្រព័ន្ធសង្គម និងមើលទូរទស្សន៍ ព្រោះពួកគេត្រូវការប្រើប្រាស់ពេលវេលាឲ្យកើតជាប្រយោជន៍ប្រកបទៅដោយគុណតម្លៃបំផុត។

៤). ចំណាយតិចជាងចំណូល

វាជារឿងងាយដែលធ្វើបានដោយលំបាកសម្រាប់មនុស្សមួយចំនួនធំ ដែលមានខ្ទងចំណាយទ្វេឡើងហួសពីចំណូលដែលខ្លួនទទួលបានបន្ថែម ដូចជាទិញរថយន្តថ្មី ទិញផ្ទះធំថ្មី។ លោក វ៉ារេន បាស់ហ្វេត បានណែនាំថា កុំសន្សំប្រាក់ដែលសល់ពីការចាយវាយ ប៉ុន្តែត្រូវចាយវាយដែលសល់ពីការសន្សំវិញ

៥). រៀនសូត្រនិងអភិវឌ្ឍខ្លួនឯងជានិច្ច

អ្នកចេះកាន់តែច្រើនអ្នកកាន់តែមានសមត្ថភាពជោគជ័យបានកាន់តែច្រើនឡើង។ ការធ្វើការងារធ្ងន់ៗតែម្យ៉ាងមិនអាចធ្វើឲ្យអ្នកជោគជ័យយ៉ាងធំធេងបានទេ ប៉ុន្តែអ្នកអាចបន្ថែមគុណតម្លៃរបស់ខ្លួនអ្នកដែលមានចំពោះអ្នកដទៃបានដោយការចាប់ផ្តើមពីការបន្ថែមគុណតម្លៃឲ្យដល់ខ្លួនឯង។ អ្នករៀនសូត្រពីរឿងរ៉ាវថ្មីៗ ហ្វឹកហាត់ទស្សនវិស័យថ្មីៗ និងរកបទពិសោធន៍ថ្មីៗឲ្យដល់ខ្លួនឯងបានជារៀងរាល់ថ្ងៃ។

៦). មិនព្រមចុះចាញ់

មនុស្សជោគជ័យ ដែលធំធេងឆ្លងកាត់ភាពបរាជ័យច្រើនលើកច្រើនសារស្ទើររាប់មិនអស់ ប៉ុន្តែពួកគេនៅតែអាចក្រោកឈរឡើងបានជានិច្ច នៅពេលណាគេដួល។ នៅពេលណាអ្នកមិនព្រមចុះចាញ់ អ្នកអាចរៀនសូត្រ និងអភិវឌ្ឍខ្លួនឯងបានពីរាល់កំហុសឆ្គង និងភាពបរាជ័យដែលអ្នកធ្លាប់បានជួបប្រទះហើយ។

៧). ចិត្តទូលាយ និងមានទឹកចិត្ត

ពួកគេមិនត្រឹមតែសាងគុណតម្លៃឲ្យខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេមុតមាំក្នុងការកសាងគុណតម្លៃឲ្យដល់អ្នកដទៃជាមូលដ្ឋានផងក្នុងខណៈពេលដំណាលគ្នា ដោយមានជំនឿត្រង់ថា អ្នកកាន់តែឲ្យ អ្នកកាន់តែបាន

ខ្ញុំជឿជាក់ថា ប្រសិនបើអ្នកហ្វឹកហាត់និស្ស័យទាំង៧ ខាងលើនេះរហូតបានក្លាយជានិស្ស័យរបស់ខ្លួន អ្នកនឹងអាចមានជីវិតជោគជ័យ និងសេចក្ដីសុខយ៉ាងអស្ចារ្យជាក់ជាមិនខានឡើយ។

ប្រភព៖ succeedlifestyle
រូបភាព៖ Google

No comments:

Post a Comment