នាវាដែលចេញដំណើរទៅកាន់មហាសមុទ្រ
ពេលត្រូវខ្យល់ព្យុះបក់បោកមកត្រូវ
គេនឹងសំចតនាវា រង់ចាំឲ្យខ្យល់ស្ងប់សិន
គេទើបនឹងចេញដំណើរនាវាបន្តទៅយ៉ាងណា
ដូចគ្នានេះដែរ នៅពេលណាដែលយើង
ជួបបញ្ហាឧបសគ្គផ្សេងៗបុកសម្រុកចូលមក
យើងត្រូវយកចិត្តទុកលើទីតាំងដែលមាំមួន
ធ្វើចិត្តឲ្យនឹងន
ក៏អាចកែប្រែបញ្ហាផ្សេងៗទៅបានដោយរលូនដូចនោះដែរ។
ពេលយើងធ្វើការងារ ពេលយើងសម្រុកទៅខាងមុខ អាចនឹងជួបជាមួយឧបសគ្គផ្សេងៗ ដូចជា ការមិនយល់ចិត្តរបស់មិត្តភក្តិរួមអាជីពការងារ
ពាក្យសម្តីរបស់បុគ្គលិកខ្លះ ការមិនសុខចិត្តរបស់ស្ថាប័ន ឧបករណ៍ ។ល។ ដែលអាចជាមូលហេតុធ្វើឲ្យយើងប៉ះទង្គិចផ្លូវចិត្តារម្មណ៍ខ្លះៗ។
ពេលជួបព្យុះបញ្ហានៃការធ្វើការងារធ្ងន់ធ្ងូររបៀបនេះ យើងមិនអាចនឹងសម្រុកបើនាវាទៅខាងមុខបានឡើយ
ឲ្យរកទីសុវត្ថិភាពដែលអាចត្រូវសំចតសម្រាកបាន គឺត្រង់ផ្ចិតនៃកាយទីតាំងទី៧ នេះឯង។ ពេលសម្រុកទៅខាងមុខមិនបាន
ឲ្យយកចិត្តរបស់យើងទុកត្រង់ផ្ចិតនៃកាយនោះចុះ៕
ប្រភព៖ គ្រូតូច
ប្រែ.ចាន់
No comments:
Post a Comment