Tuesday, June 14, 2016

៥ វិធីចាយលុយតិច តែមានសេចក្ដីសុខ

៥ វិធីចាយលុយតិច តែមានសេចក្ដីសុខ....បែបនេះក៏បាន ។
មនុស្សជាច្រើនគិតថា មានលុយកាន់តែច្រើន នឹងកាន់តែមានសេចក្ដីសុខ ប៉ុន្តែពួកគេមិនដឹងទេថា ការចាយវាយលុយកាក់តិចតួច ក៏អាចមានសេចក្ដីសុខច្រើនបានដូចគ្នាដែរ។


១) ចាយលុយទិញបទពិសោធ សុខខ្លាំងជាងទិញអីវ៉ាន់
ប្រសិនបើខ្ញុំមានពេលណា ខ្ញុំនឹងទិញគ្រប់យ៉ាងដែលរារាំងមុខ ហើយខ្ញុំក៏នឹងមានសេចក្ដីសុខមនុស្សភាគច្រើនជឿបែបនេះមានយូរយារមកហើយដែរ ដោយមិនធ្លាប់បានតាំងពាក្យសួរថាពិតឬមិនពិតទេ?

អ្នកវិភាគបានរកឃើញថា មនុស្សយើងមានសេចក្ដីសុខ ជាមួយរបស់របរថ្មីៗត្រឹមតែមួយរយៈពេលខ្លីៗប៉ុណ្ណោះ ព្រោះមនុស្សមានសមត្ថភាពក្នុងការសម្របសម្រួលខ្លូនថ្នាក់ខ្ពស់ មិនថារបស់របរនោះនឹងប្រណីតល្អ ផ្តល់ភាពស្រួលស្រណុកប៉ុនណាក៏ដោយ ប៉ុន្តែពេលវេលាកន្លងផុតទៅ យើងក៏សម្របសម្រួលខ្លួនចូលជាមួយវត្ថុនោះៗ និងមិនមានអារម្មណ៍រំភើបអ្វីជាមួយវាច្រើនណាស់ណាទេ (នេះឯងជាហេតុផលថា តើហេតុអ្វីយើងទើបចង់បានរបស់របរថ្មីៗគ្រប់ពេលវេលាអ៊ីចឹង?)

ថ្វីបើរបស់របរថ្មីៗ ត្រឡប់បែរជាមានអារម្មណ៍ផ្ទុយពីបទពិសោធថ្មីៗ ដែលសាងអារម្មណ៍រំភើបញាប់ញ័រ ជ្រោតជ្រាប និងគិតជាប់ដកក្នុងចិត្តច្រើនជាង ព្រោះដូច្នោះ ប្រសិនបើនឹងចាយប្រាក់ដោយសង្ឃឹមថា នឹងមានសេចក្តីសុខច្រើនឡើង ជំនូសនឹងចាយទិញរបស់របរ ទើបអ្នកវិភាគណែនាំឲ្យទិញបទពិសោធល្អជាង។

នេះឯង គឺជាបទពិសោធ ដែលបានស្រាវជ្រាវរកឃើញហើយថា នឹងផ្តាំផ្ញើភាពជាប់ចិត្តឲ្យមនុស្សយើងសុខច្រើនសុខយូរអង្វែងដែលមិនគួរឲ្យជឿបន្តិចណាសោះ។
បទពិសោធដែលធ្វើឲ្យយើងបានជិតស្និតជាមួយមនុស្ស ដូចជាជំនួសដល់ការជាវទិញកាបូបថ្លៃៗ ក៏ប្តូរមកធ្វើជាសាមីដើមទានមកផ្តល់អាហារតាមមណ្ឌលសង្គ្រោះផ្សេងៗវិញ។
បទពិសោធដែលលេចធ្លោរ ជាប់ចិត្តដិតអារម្មណ៍រហូតដល់យករក្សាទុកនិយាយឲ្យគេស្តាប់បានរាប់រយឆ្នាំ  ដូចជា ជិះកងជុំវិញពិភពលោក រត់ម៉ារ៉ាតុងឆ្លងប្រទេសដើម្បីមនុស្សធម៌ ឬក៏ទៅឡើងភ្នំជាដើម។

បទពិសោធដែលធ្វើឲ្យយើងប្រែក្លាយខ្លួនរបស់ខ្លួនឯង ឬធ្វើឲ្យយើងចូលទៅជិតសុបិនខ្លួនច្រើនឡើង  និងចូលមុខវិជ្ជាសិក្សាក្នុងមុខវិជ្ជាដែលខ្លូនចូលចិត្ត ឬចាប់អារម្មណ៍។

២) ផ្លាស់ប្តូររបស់ដែលបានស៊ាំរាល់ថ្ងៃ ធ្វើជារង្វាន់ក្នុងឱកាសពិសេស

ប្រសិនបើយើងសន្តោសប្រណី ការចាប់ផ្តើមនូវថ្ងៃថ្មីដោយផឹកកាផែស្រស់ក្លិនឈ្ងុយប្រហើរ ដាក់រោយកំទេចនំ និងផឹកដូច្នេះជាប្រចាំមករហូត ហើយក៏លោសាកឈប់ផឹកបាន ៣ថ្ងៃ នឹងហ៊ានធានាថា ថ្ងៃទី៤ កាផែរសជាតិដើម រូបមន្តដើម នឹងឈ្ងុយឆ្ងាញ់ជាងដើមមិនខាន។

អ្នកវិភាគប្រាប់ថា ការណ៍ដែលនឹងធ្វើឲ្យស្ករស៊ូកូកា កាផែ ឬវត្ថុអ្វីៗក៏ដោយ ត្រឡប់បែរមកសាងសេចក្តីសុខឲ្យយើងបានម្តងទៀត។ យើងត្រូវបរិភោគទទួលទានវត្ថុទាំងនោះឲ្យវាថយតិចចុះ ឬវៀរចាកការផឹក ស៊ី ដើរហាង និងប្តូរឲ្យវត្ថុឬកិច្ចកម្មនោះៗឲ្យក្លាយជារង្វាន់ដែលមានពេលយូរអង្វែង។ ពេលយើងនឹងបានទទួល ហើយ យើងនឹងមានសេចក្ដីសុខពីវាច្រើនឡើង ដោយការចាយវាយលុយកាក់តិចជាដើម។

៣) ទិញពេលវេលាឲ្យខ្លួនឯង

ពេលវេលាជាបច្ច័យដ៏សំខាន់របស់សេចក្ដីសុខ និងពេលវេលាដែលថានេះគឺ ពេលវេលានៅក្នុងបច្ចុប្បន្នមិនមែនពេលវេលាក្រោយចូលនិវត្តន៍(ដឺត្រេត)ដូចយ៉ាងមនុស្សទូទៅបានយល់នោះទេ។ អ្នកវិភាគបានចេញគំរោងការសាកល្បង ដោយឲ្យអ្នកស្ម័គ្រចិត្តចុចប៉ូតុងដើម្បីដោះដូរជាមួយស្ករស៊ូកូឡា ដោយឲ្យចុច១០ដង នឹងទទួលបានស្ករស៊ូកូឡាមួយប្រអប់ ប៉ុន្តែម្នាក់ៗមានពេលតែ៥នាទី នឹងចុចច្រើនប៉ុនណាក៏បាន ហើយផុតម៉ោងកំណត់ គ្រប់គ្នាក៏បានទទួលទានស្ករស៊ូកូឡាដែលខ្លួនឯងចុចបាន ប៉ុន្តែមានលក្ខខណ្ឌថា ប្រសិនបើទទួលទានមិនអស់ទេ ហាមមិនឲ្យយកទៅផ្ទះជាដាច់ខាត ធ្វើឲ្យម្នាក់ៗត្រូវទទួលទានបែបតក់ក្រហល់។

លទ្ធផលពិសោធន៍គឺ មានមនុស្សមួយចំនួនធំនាំគ្នាចុចប៊ូតុង មិនច្រើនប៉ុន្មានក៏ទទួលបានស្ករស៊ូកូឡាច្រើនពិតមែន ប៉ុន្តែបែរជាទទួលទានដូចជាគ្មានសេចក្ដីសុខសោះ។ តែពេលអ្នកវិភាគកំណត់ចំនួនស្ករស៊ូកូឡានៅក្នុងក្រុមពិសោធន៍មួយក្រុម ច្បាស់ណាស់ថា មនុស្សមួយក្រុមនេះមានអារម្មណ៍សេចក្ដីសុខច្រើនឡើង(ព្រោះនឿយហត់ខ្លាំង ទាំងពេលចុច និងទាំងពេលទទួលទានវា)។

បាននិយាយហើយថា ក្នុងការសាកល្បងនេះ ស្ករស៊ូកូឡាក៏ប្រៀបបានដូចជាលុយកាក់ ចំណែកការចុចប៊ូតុងប្រៀបបានដូចជាការធ្វើការងារ និងពេលទទួលទានប្រៀបបាននឹងការចាយវាយប្រាក់ដែលបានមកពីកម្លាំងពលកម្មនោះឯង។ យើងនឹងឃើញថា ដោយពេលវេលាមានកំណត់ ការប៉ុនប៉ងយកតែបរិមាណ ឬប្រាក់ជាការប្រើពេលវេលាដូចជាគ្មានសេចក្ដីសុខ។ ចុងក្រោយទោះបីជានឹងបានវត្ថុដែលខ្លួនត្រូវការមកដូចចាក់គរក៏ដោយ តែបែរជាយើងមិនអាចមានសេចក្ដីសុខជាមួយវាទៅវិញ។

ដូច្នោះ មុននឹងលូកដៃចូលកាបូបលុយនៅពេលក្រោយ កុំភ្លេចណ៎ា!
សួរខ្លួនឯងរាល់ពេល ដែលទិញរបស់របរថា របស់របរនោះប៉ះពាល់ជាមួយនឹងការប្រើប្រាស់ពេលវេលារបស់យើងបានកម្រិតណា ដូចជា ប្រសិនបើទិញរថយន្តពណ៌ក្រហម វាមានន័យដល់ការធ្វើការងារធ្ងន់ ត្រូវការត្បិតត្បៀត ទទួលទានតែមីគេធ្វើស្រេច ប្រែថាគុណភាពនៃពេលវេលាក្នុងជីវិតយើងនឹងបាត់ទៅ  ហើយជឿចុះថា យើងនឹងមិនមានសេចក្ដីសុខដូចអ្វីដែលខ្លួនបានគិតនោះទេ។

 ប្រសិនបើគិតគណនារឿងគុណភាពនៃពេលវេលាបែបនេះរឿយៗ ទស្សនគតិក្នុងការជ្រើសរើសការចាយវាយក៏នឹងបានប្រាកដប្រជា ឆ្ពោះទៅត្រង់សេចក្ដីសុខដែលយើងបានទទួលដោយស្វ័យប្រវត្ត។

៤) ចាយលុយសុទ្ធ វៀរកាតក្រេឌិត

ដោយធម្មតា តើយើងមានអារម្មណ៍យ៉ាងម៉េច ក្នុងពេលមួយសប្ដាហ៍មុននឹងដល់ថ្ងៃទៅដើរលេង ទាំងភ្ញាក់ផ្អើល និងសប្បាយរីករាយចិត្តខ្លាំងណាស់មែនទេ?

អ្នកវិភាគបាននិយាយថា ការគិតដល់រឿងល្អៗ ដែលវានឹងកើតឡើងក្នុងពេលអនាគតនោះ បានសាងសេចក្ដីសុខច្រើនមហាសាល និងក្នុងការចាយវាយ ដើម្បីទិញសេចក្ដីសុខដែលនៅមិនទាន់មកដល់ ដូចជា សំបុត្រចូលទស្សនាការប្រគុំតន្រ្តី ការធ្វើដំណើរកំសាន្ត។ល។ ការចាយវាយដោយលុយសុទ្ធ វាក៏នឹងធ្វើឲ្យមានសេចក្ដីសុខជាងការចាយវាយកាតក្រេឌិត ព្រោះពេលចាយលុយហើយ យើងមាននឹកគិតដល់តែពេលវេលាល្អៗ ដែលវាតាមមកដោយគ្មានអ្វីត្រូវឲ្យកង្វល់ឡើយ។

វាផ្ទុយគ្នាជាមួយនឹងការចាយលុយដោយប្រើកាតក្រេឌិត វាញឹកញាប់ជាការខ្ចីលុយធនាគារមកចាយវាយ(ព្រោះខ្លួនឯងនៅមិនមានលុយសុទ្ធ) ហើយចាំចំណាយសងទៅវិញនៅពេលក្រោយ ហើយបច្ច័យអាក្រក់គឺ វានឹងជម្រុញឲ្យយើងចាយវាយច្រើនឡើងៗ។

គ្រាមួយមានការសាកល្បងឲ្យមនុស្សមកលក់ដេញថ្លៃសំបុត្រចូលទស្សនាកីឡាដែលលក់ដាច់អស់ទៅហើយ ប្រាកដណាស់ថា ប្រសិនបើឲ្យចាយលុយសុទ្ធ តម្លៃលក់សំបុត្រខ្ពស់បំផុតនឹងអស់ទៅត្រង់ ២៨ ដុល្លាដោយមធ្យម។ ប៉ុន្តែប្រសិនបើប្រើកាតក្រេឌិតវិញ តម្លៃដេញថ្លៃលក់ខ្ពស់បំផុតដល់ទៅ ៦០ដុល្លា ហើយមនុស្សដែលចាយវាយតាមកាតក្រេឌិតក៏ច្រើនតែយល់ថា ខ្លួនឯងចាយវាយតិចជាងមធ្យមប្រាកដ ហើយ ៣០ %ម្តងៗ (ដូចជា ទិញរបស់របរពិត ១០០,០០០រៀល តែបើគិតថា ខ្លួនឯងចាយប្រាក់ទៅត្រឹមតែ៧០,០០០) ហើយការណ៍ដែលចំណាយប្រាក់ដុំដើម្បីទូទាត់កាតក្រេឌិត គិតដោយប្រាក់ខ្ពស់បំផុតខ្ពស់ជាងដែលខ្លួនគិត វានឹងឲ្យយើងមានអារម្មណ៍ខកបំណង ឬចិត្តកើតទុក្ខ ហើយអារម្មណ៍ត្រង់ហ្នឹងនឹងជាប់កប់ជ្រៅនៅក្នុងចិត្ត ហើយនឹងបូកបល់នៅក្នុងអារម្មណ៍រាល់ពេល ដែលយើងទិញរបស់របរថ្មីៗដោយកាតក្រេឌិត នឹងផលប៉ះពាល់ដល់យើងមានសេចក្ដីសុខជាមួយរបស់របរថ្មីៗនោះតិចជាង ដោយមិនដឹងខ្លួនក៏សឹងមាន។

៥) ចេះចែករំលែកឲ្យដល់អ្នកដទៃ

អ្នកចិត្តវិទ្យាឈ្មោះ ឡារា អាក់និន(Lara Aknin) ធ្លាប់បានពិសោធកាលពីឆ្នាំ ២០០៨ និងបានលទ្ធផលសរុបចេញមកថា ការឲ្យលុយដល់អ្នកដទៃ នឹងធ្វើឲ្យមនុស្សយើងមានសចក្ដីសុខបានច្រើនជាងពិតមែន។

លោក ឡារា បានចាប់ផ្តើមពិសោធដោយសាកសួរកម្រិតសេចក្ដីសុខរបស់អ្នកចូលរួមការពិសោធមុន។ ពីនោះមកក៏នឹងឲ្យពួកគេចាប់ស្រោមសំបុត្រម្នាក់មួយៗ ហើយនៅក្នុងស្រោមសំបុត្រនេះនឹងមានប្រាក់ក្នុងមួយស្រោមៗមានលុយពី ៥ ឬ១០ដុល្លា ព្រមទាំងមានពាក្យបង្គាប់ថា ដូចជា ចាយប្រាក់នេះតាមសប្បាយចុះ ឬឲ្យនាំយកប្រាក់នេះទៅបរិចាគមុនម៉ោង៥ល្ងាច។ បន្ទាប់ពីនោះមកគាត់នឹងហៅទូរស័ព្ទទៅសួរថា តើពួកគេមានអារម្មណ៍យ៉ាងម៉េច? ហើយប្រាកដណាស់ថា អ្នកចូលរួមការពិសោធដែលនាំយកប្រាក់ទៅឲ្យអ្នកដទៃមានសេចក្ដីសុខច្រើនជាងអ្នកដែលយកប្រាក់ទៅចាយខ្លួនឯងដោយពិតមែន ទាំងមុនចូលរួមការពិសោធ ពួកគេក៏មិនបានមានកម្រិតសេចក្ដីសុខខុសៗគ្នាទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ចំនួនទឹកប្រាក់នឹងច្រើនឬតិច មិនមានផលប៉ះពាល់ចំពោះសេចក្ដីសុខទេ។ មនុស្សដែលបានបរិចាគ មិនថាមានប្រាក់ ៥ ឬ២០ដុល្លាទេ ពួកគេក៏មានសេចក្ដីសុខមិនខុសគ្នាឡើយ ប៉ុន្តែនឹងមានសេក្ដីសុខច្រើនឡើង ប្រសិនបើដឹងថា មនុស្សដែលគេបានជួយសង្គ្រោះនោះនាំយកប្រាក់ពួកគេទៅចាយវាយឲ្យបានកើតប្រយោជន៍អ្វីមួយ។

ហើយប្រសិនបើអ្នកធានារ៉ាប់រងអ្នកណាម្នាក់ពីករណីនេះ គួនឹងកើតមាន លោកតា វ៉រេន ប័ហ្វហ្វេត ដែលបានបរិចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីការកុសលដល់ទៅ ៩៩% នៅសល់ទុកប្រើប្រាស់ចាយវាយត្រឹមតែ ១% ប៉ុណ្ណោះ ហើយពេលយើងទាក់ទងទៅសួរលោកតា ប័ហ្វហ្វេត ថា តើគាត់មានអារម្មណ៍យ៉ាងណា? ស្តាយលុយកាក់ខ្លះដែរទេ? ចម្លើយរបស់របស់លោកតា ប័ហ្វហ្វេតគឺថា ខ្ញុំគ្មានវិថីណាមានសេចក្ដីសុខបានច្រើនខ្លាំងជាងវិធីនេះទៀតទេ

ចាយលុយទិញបទពិសោធ ជំនួសឲ្យវត្ថុ ប្តូររបស់របរដែលស៊ាំជារង្វាន់ក្នុងឱកាសពិសេស ឃើញពីភាពសំខាន់នៃពេលវេលា ចាយលុយសុទ្ធ វៀរកាតក្រេឌិត និងចេះចែករំលែកឲ្យដល់អ្នកដទៃ។ ត្រឹមតែ ៥ប្រការនេះ អ្នកនឹងបានជួបថា លុយកាក់ផ្តល់សេចក្ដីសុខដល់អ្នកបានច្រើនជាងដើម ថែមទាំងមានសេចក្ដីសុខប្រភេទខ្លះក៏មិនចាំបាច់ចាយវាយលុយកាក់ច្រើនដូចអ្វីអ្នកគិតទៀតផង៕
...........................................................
ប្រភព៖seccret
ប្រែ.ចាន់

No comments:

Post a Comment