Sunday, July 17, 2016

អស្ចារ្យ ១០ ទេចនិក! វិធីទទួលយល់ព្រមពីអ្នកដទៃបាន




មិនចាំបាច់ឡើយថា នឹងត្រូវជាអ្នកមាន អ្នកធំ អ្នកមានមុខមាត់ ឬអ្នកមានស្តុកសម្ភក្នុងបណ្តាញណាទេ នឹងទទួលបានការគោរពរាប់អាន ទោះបីជាជាសិស្សសាលា វ័យក្មេង បុគ្គលិកថ្មីថ្មោង ឬជាអ្នកណាៗក៏ដោយ ក៏អាចបានទទួលការយល់ព្រមដោយស្រួល ពីអ្នកដទៃបាន ដោយគុណសម្បត្តិ១០ ប្រការ ដូចខាងក្រោម៖

១- ពេញចិត្តរឿងដែលខ្លួនធ្វើជានិច្ច
បុគ្គលណាទៅរីករាយបានជាមួយមនុស្សដែលធ្វើខ្លួនមម៉េះមម៉ោះ ទន់ជ្រាយ តើវាពិតទេ? ភាពលះបង់ទៅវិញទេ ដែលយកឈ្នះចិត្តមនុស្សបាន ទោះបីជាមនុស្សមិនពូកែ មិនចេះដឹងអ្វីមកពីមុនក៏ដោយ ប៉ុន្តែមានការព្យាយាមយ៉ាងពេញទំហឹង ទៅលើគោលដៅដោយការតាំងចិត្តពិត អ្នកដទៃគេនឹងលួចសរសើរអ្នកប្រាកដ។ ប្រសិនបើអ្នកព្យាយាមអភិវឌ្ឍទស្សន សមត្ថភាពរបស់ខ្លួនឲ្យល្អ ឲ្យពូកែឡើងរឿយៗ កាន់តែឥតខ្ចោះពីរឿងដែលអ្នកធ្វើ ក៏មានតែមនុស្សលើកម្រាមដៃឲ្យ។

២- រក្សាពាក្យសម្តី
ពេលនិយាយពាក្យណាមួយនោះ ឲ្យប្រកាន់ភ្ជាប់ក្នុងសន្យា ឬកិច្ចការព្រមព្រៀងគ្នាឲ្យបានជាប់លាប់ អ្នកមើលទៅស្រស់សង្ហារភ្លាមៗ ដោយភាពដែលប្រាកដចិត្ត មិនត្រូវខ្លាចអ្វីឡើយ ប៉ុន្តែប្រសិនបើអ្នកភ្លាត់មាត់និយាយអ្វីដោយមិនបានគិត ហើយធ្វើវាមិនបាននោះ គ្រានេះពិតជាត្រូវខ្វាយខ្វល់រកផ្លូវដោះស្រាយខ្លួនឯង ដោះស្រាយអ្វីផ្សេងៗទៅជាបណ្តើរៗ រហូតដល់ទីបំផុត ភាពទុកចិត្តក៏រលាយអស់ទៅ។

៣- គោរពអ្នកដទៃ
ប្រសិនបើអ្នកត្រូវការឲ្យអ្នកដទៃគោរពអ្នក លុះត្រាតែអ្នកត្រូវផ្តល់ការគោរពដល់អ្នកដទៃជាមុនសិន។ អ្នកមានចំណែកក្នុងការកំណត់អារម្មណ៍របស់ភាគីម្ខាង ដែលអ្នកបានជួបគេដែលមើលទៅហាក់ដូចជាមិនចូលចិត្តមុខអ្នកប៉ុនណាទេ អ្នកអាចគិតថា តើអ្នកគួរចេញទៅសម្តែងបែបបទផ្តល់កិត្តិយសឲ្យគេឬអត់? ជំនួសនូវការរអ៊ូរទាំថា តើគេមិនយល់មុខអ្នកយ៉ាងណា? ហើយប្តូរមករាប់អានជាមួយគេយ៉ាងទន់ភ្លន់ វានឹងជួយឲ្យស្ថានការណ៍ និងសម្ព័ន្ធភាពរវាងអ្នកនឹងគេមានភាពល្អប្រសើរឡើង។


៤- ព្រមទទួលពាក្យកែលម្អ
ទោះបីជាទាស់ជាមួយនឹងចំណេះដឹងដែលយល់ថា ការជាទីព្រមទទួលត្រូវមានន័យដល់ មិនត្រូវការវិចារណ៍ឡើយ ហើយក្នុងតថភាពវាផ្ទុយពីនោះ មនុស្សកាន់តែស្គាល់អ្នកប៉ុនណា អ្នកក៏កាន់តែទទួលបានពាក្យសរសើរច្រើនឡើងប៉ុណ្ណោះ។ ដូច្នោះវាមិនមែនជារឿងនៃការមិនចាប់អារម្មណ៍ពាក្យរិះគន់ទេ ប៉ុន្តែអ្នកនឹងអាចត្រូវចាត់ការជាមួយគំនិតយល់ឃើញទាំងអស់ហ្នឹងបានយ៉ាងល្អបានគ្រប់ភាគី និងសម្របសម្រួលគំនិតយល់ឃើញបែបអវិជ្ជមាន ត្រឡប់ទៅគំនិតយល់ឃើញជាបែបវិជ្ជមានវិញ។

៥- អនុវត្តជាមួយខ្លួនឯងដោយការគោរព
វាប្រហែលជាមិនត្រូវទេ ដែលទៅយកចិត្តទុកដាក់អ្នកដទៃ ប៉ុន្តែវាបែរជាមិនបានមើលថែខ្លួនឯង និងការមិនព្រមសម្រាកឲ្យបានគ្រប់គ្រាន់ មិនព្រមចេញទៅហាត់ប្រាណ បរិភោគអាហារសំណល់បែបនេះ វាបានកំពុងបំផ្លាញរាងកាយច្បាស់ក្រឡែត ហើយប្រសិនបើចូលក្នុងបណ្តាញស្មើនឹងអ្នកមិនគោរពខ្លួនឯង ហើយចុះអ្នកដទៃនឹងមកគោរពអ្នកបានដូចម្តេច? ចាប់ផ្តើមដោយការស្រលាញ់ខ្លួនឯង និងក្តីស្រលាញ់ពីអ្នកដទៃនឹងរត់មកតាមក្រោយនោះដែរ។

៦- ធ្វើខ្លួនឲ្យសមរម្យជាអ្នកមានជំនាញ
អ្នកត្រូវយល់ពិភពលោកនេះថា យ៉ាងណាមនុស្សភាគច្រើន ក៏នៅតែសម្រេចអារកាត់ពីរូបភាពសំបក់ខាងក្រៅ។ ដូច្នោះវានឹងធ្វើមនុស្សក្រុមណាមួយមករាប់អានអ្នក ហើយអ្នកក៏ត្រូវមើលពីគេឲ្យបានច្បាស់ ឬឲ្យល្អជាងហ្នឹង តាំងតែពីការស្លៀកពាក់ សម្តីសំដៅ និងមារយាទផ្នែកសង្គម ដែលអ្នកត្រូវធ្វើឲ្យត្រឹមត្រូវតាមទីកន្លែង និងបុគ្គលដែលអ្នកត្រូវជួប សិក្សាឲ្យបានល្អ ត្រៀមខ្លួនឲ្យស្រេចហើយអ្នកនឹងក្លាយជាអ្នកទទួលបានការរាប់អាន។

៧- កុំនិយាយមូលបង្កាច់បង្ខូចអ្នកដទៃ
ខូចបង់ទាំងអស់ណា ប្រសិនបើអ្នកដទៃដឹងថា អ្នកនិន្ទាគេ ឬនិយាយលាបពណ៌គេ។ ប្រសិនបើមិនពេញចិត្តជាការផ្ទាល់ខ្លួនជាមួយរឿងដែលបុគ្គលណាម្នាក់កំពុងធ្វើទេ ចូលទៅនិយាយជាមួយគេ ហើយប្រាប់រឿងនោះចេញមកសន្សឹមៗ កុំទៅនិយាយដើមគេ ព្រោះវាបែកសាចក្លាយជារឿងបក្សពួកនិន្ទា និងពូកែគិតបែបអវិជ្ជមានទាំងអស់។ វាមិនត្រឹមតែជះត្រឡប់នូវរឿងមិនល្អមកកាន់អ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកឈឺចាប់ផងដែរ មិនថាអ្នកដឹង ឬមិនដឹងក៏ទេដែរ ចូរស្មោះត្រង់ និងបើកចំហក្នុងការទំនាក់ទំនងគ្រប់វិធីរបស់អ្នក។


៨- ជំហររឹងមាំក្នុងរឿងដែលអ្នកជឿ
ប្រសិនបើរឿងដែលអ្នកជឿនោះល្អ និងត្រឹមត្រូវហើយ ក៏សូមឲ្យប្រកាន់យកវាទៅចុះ មិនថាបុគ្គលណានឹងនិយាយអ្វីទេ កុំចោលគំនិតយល់ឃើញរបស់មនុស្សអ្នកដទៃងាយៗ។ ការងាករេចិត្តម្តងទៅនេះម្តងទៅនោះ មិនប្រាកដត្រង់ណាមួយ វាធ្វើឲ្យអ្នកដទៃមិនមានទំនុកចិត្តលើខ្លួនអ្នកផងដែរ។ អ្នកត្រូវប្រកាន់មាំដែលខ្លួនបានសម្រេចចិត្តយកវានោះឲ្យបាន ក្នុងពេលដំណាលគ្នាអ្នកមិនត្រូវបំផ្លាញជំនឿរបស់អ្នកដទៃដោយគ្មានហេតុផលទេ។ បើអ្នកនិយាយឲ្យអ្នកដទៃជឿមិនបាន ប៉ុន្តែចូរសម្តែងបញ្ជាក់ឲ្យគេឃើញវិញម្តង រួចហើយគេនឹងជឿអ្នកដោយខ្លួនឯង។

៩- មានខ្លួនជារបស់ខ្លួនឯង
ទោះបីជាឲ្យអ្នកធ្វើតាមគំរូដែលបុគ្គលពេញនិយមគ្រប់យ៉ាងក៏ដោយ ក៏មិនបានមានន័យថា អ្នកដទៃនឹងបែរមកស្វាគមន៍អ្នកដូចគ្នា។ មនុស្សគេត្រូវការខ្លួនពិត អ្នកមានបុគ្គលិកលក្ខណៈខ្លួនឯងហើយ ដូច្នេះវាមានខ្លួនឯងតាមបែបបទរបស់ខ្លួនអ្នកល្អជាជាង មិនចាំបាច់ព្យាយាមគេចវេសខ្លួនឯងទៅណាទេ។ ភាពសុទ្ធចិត្តមិនក្លែងបំភ័ន្តនឹងធ្វើឲ្យអ្នកដទៃយល់អ្នកបានកាន់តែច្បាស់ និងបើកចិត្តព្រមទទួលអ្នកបានងាយឡើង ហើយសំខាន់ត្រង់ន័យថា អ្នកមានការរាប់អានខ្លួនឯង អ្នកដទៃក៏រាប់អានខ្លួនដូចគ្នាដែរ។

១០- ជាគំរូដ៏ល្អសម្រាប់អ្នកដទៃ
ការណ៍ដែលធ្វើល្អស្មើលើស្មើក្រោម ភាពសុចរិតក្នុងមុខនាទី មានសីលធម៌ក្នុងវិជ្ជាជីវៈ ឬភាពជំនាញក្នុងទស្សនៈ ជាពិសេសរឿងដែលជាគំរូដ៏ល្អសម្រាប់អ្នកដទៃបាន សុទ្ធតែធ្វើឲ្យអ្នកទទួលបានជាទីកោតសរសើរ និងព្រមទទួលគោរពរាប់អានបាន មិនចាំបាច់ពូកែ ប៉ុន្តែជាមនុស្សល្អ ឬជួយសង្រ្គោះអ្នកដទៃបាន នេះឯងជាភាពអស្ចារ្យហើយ។

កុំភ្លេចរឿងនេះឲ្យសោះណា ត្រូវធ្វើល្អស្មើដើមស្មើចុងឲ្យជានិស្ស័យ ហើយអ្នកនឹងទទួលបានការរាប់អានពីអ្នកដទៃជាក់ជាមិនខានឡើយ កុំធ្វេសប្រហែសធ្វើជាមនុស្សមើលរំលងត្រង់ចំណុចនេះណា ទោះជាមានវ័យចំណាស់ មនុស្សចាស់ទុំកម្រិតណាក៏ដោយ ក៏ប្រហែលជាគ្មានក្មេងៗណា គេចង់រាប់អានដែរ។

ប្រភព៖ my.dek-d.com


No comments:

Post a Comment