Monday, July 18, 2016

សងសេចក្តីសុខឲ្យរាងកាយ‌វិញ!! ដោយ ៧វីធីដែលជួយឲ្យដំណេកស្កប់ស្កល់


បុគ្គលណាមួយដែលផ្តួលខ្លួនប្រាសដេកហើយលក់បាន រាប់បានថាជារឿងដ៏ល្អប្រពៃមួយ ប៉ុន្តែរឿងនេះមិនមែនសុទ្ធតែអាចធ្វើបានគ្រប់គ្នានោះទេ ដែលប្រាសខ្លួនដេកហើយលក់ភ្លាមៗនោះ។ រឿងដំណេកវាជារឿងមួយដែលមនុស្សយើងគួរផ្តល់ជាអត្ថិភាពដ៏សំខាន់មួយមិនចាញ់រឿងផ្សេងៗទៀតដែរ។ ក្នុងដំណេកនេះ គោលគំនិតល្អដើម្បីជីវិត សូមលើកយកគោលវីធី៧យ៉ាងជួយធ្វើឲ្យដំណេកលក់ស្កប់ស្កល់បាន។

បច្ចុប្បន្នដំណេកលក់ស្កប់ស្កល់ ប្រែក្លាយជាសេចក្ដីសុខមួយដែលមនុស្សគ្រប់រូបត្រូវការ។ បុគ្គលណាមួយដែលដំរេតខ្លួនដេកហើយលក់ភ្លាមបាន បុគ្គលនោះរាប់បានថា ជារឿងមួយដ៏ល្អប្រសើរ ប៉ុន្តែមិនមែនគ្រប់គ្នាដែលដេកហើយ សុទ្ធតែលក់ទាំងអស់ទេ ទម្រាំនឹងបិទភ្នែកលក់ ចំណាយពេលវេលាអស់ទៅច្រើនម៉ោង។ កំឡុងពេលដេកទៀតសោត ក៏លក់មិនស្កប់ស្កល់ដែរ ប្រែខ្លួនចុះឡើងៗ រសាប់រសល់វិលវល់ ច្រើនតែដេកភ្ញាក់ៗ ពេលភ្ញាក់ឡើងនៅមានអារម្មណ៍ថា ដេកមិនគ្រាប់គ្រាន់ ល្ហិតល្ហៃ មានអាការៈចុករោយរមេះតាមដងខ្លួន។ បើចង់ដំរេតខ្លួនហើយលក់ទៅតែម្តង ត្រូវអានវិធីដេកថ្មីនេះ!!!

ប្រសិនបើបុគ្គលណាមួយជួបប្រទះសភាពទាំងអស់នេះ អ្នកកំពុងមានសុខភាពក្នុងដំណេកដែលមានបញ្ហា គួរដោះស្រាយដោយប្រញាប់ ព្រោះបើដេកលក់មិនស្កប់ស្កល់ សម្រាកមិនគ្រប់គ្រាន់ អាចជះផលប៉ះពាល់ដល់កិច្ចការដែលធ្វើក្នុងពេលថ្ងៃបាន។


លោក ឆៈវៈកិត កោសៀន អ្នកព្យាបាលតាមធម្មជាតិ អ្នកឯកទេសផ្នែករៀបចំដំណេកពី MBC គ្លីនិកព្យាបាលតាមធម្មជាតិ និយាយថា មូលហេតុដែលធ្វើឲ្យមនុស្សយើងដេកមិនលក់នោះចែកជាពីរកត្តាគឺ
ក) មុនដេក ចន្លោះពេលធ្វើសកម្មភាពពេញមួយថ្ងៃ ឥរិយាបថដើរ ឈរ អង្គុយ មិនបានត្រឹមត្រូវ វាជាមូលហេតុធ្វើឲ្យឈឺចុកចាប់រមេះរោយ វាប៉ះពាល់ទៅដល់ដំណេកដេកមិនលក់។

ខ) ចន្លោះពេលដេក បើដេកមិនលក់មិនត្រូវក្បួនខ្នាតឥរិយាបថ វាធ្វើឲ្យកើតអាការៈឈឺចាប់ ដូចជាឈឺក ឈឺខ្នង ធ្វើឲ្យដេកមិនលក់ ក្រដេកលក់ រមេះរោយ។ ផលប៉ះពាល់ដល់ដំណេកដេកមិនលក់បាន ក្រដេកលក់ ភ្ញាក់ឡើងមិនស្រស់ស្រាយ ព្រោះតែមានអាការៈឈឺចាប់សាច់ដុំ។


៧វិធីជួយធ្វើឲ្យអ្នកដេកលក់ស្កប់ស្កល់

១) ងូតទឹកក្តៅអ៊ុនៗ ការងូតក្តៅអ៊ុនៗវានឹងជួយភ្ញោចកោសិកាប្រសាទ កាត់បន្ថយស្ត្រេស ធ្វើឲ្យរាងកាយធូរស្រាល។

២) ញ៉ាំទឹកដោះក្តៅអ៊ុនៗ ឬញ៉ាំចេកណាំវ៉ាមុនចូលគេង វានឹងជួយធ្វើឲ្យដេកលក់បានងាយ  ក្រៅពីចេកណាំវ៉ា និងទឹកដោះស្រស់នោះមានរសជាតិអាហារ ដែលមានឈ្មោះថា ទ្រីបតូហ្វេន( Tryptophan) ជាអាស៊ីតមិនោដែលវាចាំបាច់ចំពោះរាងកាយ ហើយជួយភ្ញោចការង្កើតអ័រម៉ូនមេឡាតូនិន ជួយកាត់បន្ថយស្ត្រេស ធ្វើឲ្យមានអារម្មណ៍ងុយងោក ដាស់ភ្ញោចឲ្យរាងកាយបន្ធូរបន្ថយ។ សម្រាប់ចេកណាំវ៉ាវិញនោះ គួរទទួលទានឲ្យបានប្រមាណពីរផ្លែ ឬមិនអ៊ីចឹងទេ ផឹកទឹកដោះស្រស់មួយកែវមុនចូលដំណេក។ ការជប់លៀងភេសជ្ជៈដែលមានជាតិអាកុល ភេសជ្ជៈដែលមានជាតិកាផែអ៊ិន ដូចជាកាផែ ឬភេសជ្ជៈដែលមានជាតិហ្គាស់ ព្រោះវាធ្វើឲ្យរាងកាយភ្ញាក់ ដេកលក់ដោយពិបាក។



៣) កាត់បន្ថយភាពតានតឹងចិត្ត ប្រសិនបើមិនបានដាក់ចុះរឿងស្រ្តេស ឬវត្ថុរំខានចិត្ត ធ្វើឲ្យដំណេកមិនអាចដេកលក់បាន គួរហ្វឹកហាត់គិតពីរឿងល្អៗ ធ្វើឲ្យចិត្តកើតនូវសេចក្ដីសុខ  ជៀសវាងការមើលភាពយន្តប្រភេទលោះព្រលឹង ឬរន្ធត់។
          

៤) បង្កើតនូវបរិយាកាសគួរឲ្យដេក សម្រួលនូវសីតុណ្ហភាពឲ្យនៅកម្រិត២៥ co  សម្រួលពន្លឺក្នុងបន្ទប់កុំឲ្យភ្លឺខ្លាំងពេក ក្លិនក្រអូបនៃទឹកអប់សាយភាយ ឬទឹកក្រអូបធម្មជាតិនឹងជួយសម្រួលឲ្យរាងកាយធូរស្បើយ។        


៥) ពន្លាតសាច់ដុំមុនដេក ហាត់ប្រាណក្នុងឥរិយាបថឲ្យស្រួល ដូចជាផ្អៀងក្បាលទៅខាងស្តាំ៥-១០ វិនាទី និងត្រឡប់ក្បាលឲ្យត្រង់វិញ ធ្វើឆ្លាស់ទៅខាងធ្វេង ទៅមុខទៅក្រោយ  ចុងក្រោយបង្វិលកទៅមកៗ ឬដេករាប លើកក្បាលជង្គង់ណាមួយ យកដៃទាំងពីរឱបក្បាលជង្គង់ឲ្យខ្លាំង ទាញក្បាលជង្គង់ឲ្យមករកដងខ្លួន និងក្បាលត្រូវជាប់កម្រាល ឬក្តារ អាចធ្វើឆ្លាស់គ្នាបានទាំងពីរខាងជាដើម។    


៦) ជ្រើសរើសឧបករណ៍ឲ្យសមរម្យជាមួយនឹងសរីរៈរាង្គកាយ គួរតែជ្រើសរើសខ្នើយដែលស្របទៅនឹងទម្ងន់ខ្លួន និងចំណែកកំពស់ ព្រោះទម្ងន់ក្បាលដែលដេកសង្កត់ចុះលើខ្នើយជាមួយនឹងទម្ងន់ខ្លួនដែលសង្កត់ចុះលើទីដេកនឹងបានសមតុល្យគ្នា។ ចំណែកទីដេកវិញគួរជ្រើសរើសដែលមានសភាពទន់ តែមិនជ្រាយ ព្រោះវាធ្វើឲ្យឈឺខ្នងបាន ពេលប្រែខ្លួននឹងធ្វើឲ្យដំណេកលក់ស្រួលឡើង។


៧) ដេកឲ្យត្រូវក្បួន ឥរិយាបថដេកផ្ងារជាឥរិយាបថធម្មជាតិបំផុត ព្រោះមិនមានវត្ថុណាមួយមកសង្កត់លើ ធ្វើឲ្យប្រព័ន្ធដក់ដង្ហើមបានស្រួល ដេកផ្កាប់មុខនឹងធ្វើឲ្យឈឺចាប់ដើមក និងដក់ដង្ហើមមិនស្រួល។ ស្រ្តីមានគត៌គួរដេកផ្អៀងដើម្បីមិនឲ្យស្បូនសង្កត់ឆ្អឹងខ្នង។ ចំណែកការដេកអង្កុញខ្លួន ពត់ខ្លួន ជាដំណេកដែលខុសឥរិយាបថ និងធ្វើឲ្យឆ្អឹងខ្នងធ្វើចលនាខុសសភាពដើមបាន។  


សង្ឃឹមថា អ្នកអានគង់នឹងដេកលក់ស្រួលខ្លាំងឡើង ព្រោះដំណេកដេកលក់ជាការសម្រាកដ៏ប្រសើរបំផុត ទាំងរាងកាយ និងចិត្ត។ ដូចជាការដេកមានក្បួនមានខ្នាត ភ្ញាក់ឡើងរាងកាយស្រស់បស់ ស្វាហាប់ ប៉ុន្តែបើដេកខុសក្បួនខ្នាតវិញ ដេកភ្ញាក់ៗ ប្រហែលជាមិនមែនជាដំណេកដ៏ល្អបំផុតទេ ពីព្រោះវានឹងជះផលវិបាករយៈពេលវែងដល់រាងកាយ ដែលនាំមកនូវរោគភ័យឈឺចាប់ និងជះផលប៉ះពាល់ក្នុងការងារពេលថ្ងៃ ប្រសិទ្ធភាពក្នុងការធ្វើការងារថមថយឡើង ឬកើតឡើងនូវឧបទ្ទវហេតុបាន។ ដូច្នេះរឿងដំណេក ទើបជារឿងមួយដ៏សំខាន់ដែលយើងគួរគិតមិនចាញ់រឿងផ្សេងៗឡើយ។ 

ប្រភព៖ health.kapook.com
ប្រភពរូបភាព៖ www.google.com



No comments:

Post a Comment