Monday, July 18, 2016

រំលឹកអនុស្សាវរីយ៍ អំពីទ្រឹស្តីខ្លះៗរបស់បណ្ឌិត កែម ឡី


រំលឹកអនុស្សាវរីយ៍ ៖ នៅពេលខ្ញុំសរសេរអត្ថបទខ្លីៗ អំពីប្រវត្តិវីរជនពិភពលោកល្បីៗដូចជា លោក នែលសិន ម៉ាន់ដេឡា លោក លី ក្វាន់យ៉ូ បង កែម ឡី បានផ្តល់យោបល់ដោយលើកជាសំណួរមកខ្ញុំថា ហេតុអ្វីមិនសរសេរអំពីប្រវត្តិវីរបុរសខ្មែរ? ខ្ញុំនៅស្ងៀមដោយគិតក្នុងចិត្តថា តើខ្ញុំគួរសរសេរអំពីវីរជនខ្មែរមួយណាបើខ្ញុំមិនសូវស្គាល់ប្រវត្តិ និងពុំមានឯកសារគ្រប់គ្រាន់។ មិននឹកស្មានថាវីរជនខ្មែរទីមួយដែលខ្មុំត្រូវសរសេរគឺជារូបបងសោះ។ 

- គាត់មិនដែលប្រកាន់ខ្លួនជាណាទេ គាត់ជាមនុស្សធម្មតាដូចអ្នករាល់គ្នា គ្រាន់តែគាត់៖


១. ខ្ញុំមិនមែនជាអ្នកវិភាគទេ ខ្ញុំជាអ្នករូតវាំងនន។
២. ពូមិនដែលគិតថា ពូអាចនឹងរស់នៅ បានយូរនោះទេ ថ្ងៃណាមួយ ពូអាចស្លាប់ រឺត្រូវគេបាញ់សម្លាប់ តែដរាបណាពូ មានជីវិត ពូនឹងនិយាយអ្វី ដែលអ្នកដ៏ទៃ មិនហ៊ាននិយាយ គ្មាននរណាម្នាក់ទិញពូ មិនឲ្យនិយាយបានទេ។
៣. ធ្វើអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត។
៤. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត។
៥. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។
៦. ខ្ញុំនឹងនិយាយអ្វី ដែលអ្នកដទៃមិនហ៊ាននិយាយ។
៧. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តគឺ បេះដូងពលរដ្ឋ។
៨. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណៈភាពទឹកដី មិនមែនជាជម្រើសល្អទេ។
៩. អ្នកមានអំណាច មានលុយច្រើនពីការគេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ។
១០. បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត។
១១. មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ Visa ៣គឺ ត្រូវដេកពេទ្យ ត្រូវជាប់គុក និងត្រូវអស់ជីវិត។
១២. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។


ប្រភព៖ ផេកហ្វេកប៊ុក


No comments:

Post a Comment