ច្រើនឆ្នាំកន្លងមកហើយ
នៅក្នុងភូមិប្រជានេសាទតូចមួយ ក្នុងប្រទេសហូឡង់ មានកម្លោះម្នាក់សម្តែងជាតួយ៉ាងឲ្យពិភពលោកឃើញថា
ការជួយសង្គ្រោះអ្នកដទៃដោយមិនគិតពីខ្លួនឯងនោះ តើវានឹងបានផលតបស្នងមកវិញដូចម្តេច?
ការនេសាទចាត់ទុកបានថា
ជាបេះដូងរបស់អ្នកភូមិមួយនេះ ចាំបាច់ទើបត្រូវមានជំនួយសង្គ្រោះភាពមហន្តរាយសុទ្ធចិត្ត
ត្រៀមទុកទប់ទល់ស្ថានការណ៍ភាពភ័យអាសន្នពេលណាវាមកដល់។
មកដល់យប់មួយ
មានភ្លៀងផ្គរយ៉ាងខ្លាំងលាយឡំដោយខ្យល់ព្យុះដែលបក់បោកមានកម្លាំងខ្លាំង ធ្វើឲ្យទូកប្រជានេសាទមួយក្រឡាប់លិច
ពេលកម្មករនាវាបញ្ជូនសញ្ញាសុំជំនួយសង្គ្រោះមកដល់។ មេក្រុមនាវិកជួយសង្គ្រោះទើបបើកភ្លេងប្រាប់សញ្ញាការជួយសង្គ្រោះអ្នកភូមិនេសាទចេញមកជួបជុំគ្នាត្រៀបត្រានៅឯលានកណ្តាលភូមិ
ដែលមើលទៅឃើញឯបរិវេនឈូងសមុទ្រ ខណៈពេលដែលទូកជួយសង្គ្រោះរោទិ៍ម៉ាស៊ីនពាំងខ្យល់រលកចេញទៅ។
អ្នកភូមិម្នាក់ៗក៏ឈររង់ចាំដោយអារម្មណ៍រសាប់រសល់នៅមាត់ឆ្នេរ និងនាំគ្នាលើកចង្កៀងជាពន្លឺនាំផ្លូវឲ្យត្រឡប់មកកាន់ត្រើយវិញ។
មួយម៉ោងបន្តមកទៀត
ទូកជួយសង្គ្រោះក៏លេចចេញឆ្លងកាត់ស្បៃអ័ព្ទដ៏ក្រាស់ឲ្យឃើញម្តងទៀត។ ពេលអ្នកភូមិនាំគ្នារត់ព្រូចូលទៅស្វាគមន៍
ក៏ឃើញបណ្តាអ្នកស្ម័គ្រចិត្តជួយសង្គ្រោះក្នុងសភាពហេវហត់ ដើរប៉េនប៉ានមកជួបគ្នាដួលលើឆ្នេរខ្សាច់
និងរាយការណ៍ថា ទូកជួយសង្គ្រោះដាក់មនុស្សមិនអស់គ្នាទេ និងត្រូវសម្រេចចិត្តទុកចោលអ្នករស់រានមានជីវិតទុកខាងក្រោយម្នាក់
ដោយហេតុថាបើខំប្រឹងដាក់បន្ថែមមនុស្សម្នាក់ទៀត ទូកត្រូវតែលិចប្រាកដ ហើយមនុស្សគ្រប់គ្នាត្រូវស្លាប់ទាំងអស់។
មេក្រុមនាវិកប្រញាប់ខ្នះខ្នែងប្រឹងប្រែងរកជំនួយសង្គ្រោះមនុស្សមួយក្រុមទៀត
ដើម្បីបញ្ជូនចេញទៅជួយយកមនុស្សដែលនៅបណ្តែតចោលនៅ។ ហាន់ក្មេងកម្លោះម្នាក់មានវ័យ
១៦ឆ្នាំ បោះជំហានចេញទៅខាងមុខ ប៉ុន្តែត្រូវម្តាយទាញចាប់ដៃជាប់
រត់បណ្តើរ បង្វរបណ្តើរថា “កុំទៅអីណ៎ាកូនម្តាយ” ព្រោះឪពុករបស់អ្នកបានយកជីវិតទៅចោលក្នុងសមុទ្រកាលពី១០
ឆ្នាំមុនរួចមកហើយ និងផលបងប្រុសរបស់កូនក៏បាត់ខ្លួនកាលពី៣សប្តាហ៍មុនដែរ ចាប់តាំងពីចេញទូកនេសាទត្រី
នេះបើបាត់បង់រូបកូនទៅមួយទៀត ម្តាយត្រូវស្លាប់ប្រាកដ ព្រោះពេលនេះនៅសល់តែកូនម្នាក់គត់។
ហាន់ប្រាប់ម្តាយថា
“បណ្តោយឲ្យកូនទៅចុះម៉ែ ប្រសិនបើគ្រប់គ្នាប្រចាំគ្នា
ប្រហែលជាគ្មានប្រយោជន៍អីឡើយ។ គ្រានេះវាជាតួនាទីរបស់កូនម្តង ពួកយើងត្រូវឆ្លាស់គ្នាបំពេញតួនាទី
ដល់ពេលមានភាពចាំបាច់” ហាន់ថើបលាម្តាយ រួចឡើងទូក ទៅមួយអន្លើនឹងអង្គភាពជួយសង្គ្រោះផុតពីកន្ទុយភ្នែកក្នុងភាពស្បៃអន្ធកាលបាត់ទៅ។
មួយម៉ោងកន្លងផុតទៅ
សម្រាប់អ្នកជាម្តាយរបស់ហាន់ វាជាពេលវេលាដ៏សែនយូរខ្លាំងណាស់។ ភ្លាមៗនោះទូកជួយសង្គ្រោះក៏ប្រាកដខ្លួនឡើងឆ្លងកាត់ស្បៃវាំងននអ័ព្ទត្រឡប់មកវិញ
មានហាន់ឈរខាងមុខគេនៅលើទូក។ ប្រធានក្រុមនាវិកដែលឈររង់ចាំនៅមាត់សមុទ្រស្រែកសួរថា
“តើបានជួបទេ?”
ហាន់ស្រែកប្រាប់ត្រឡប់មកវិញដោយសំនៀងដ៏រំភើបថា
“ជួបបាទ ជួយប្រាប់ម៉ែខ្ញុំផងថា មនុស្សចុងក្រោយដែលរង់ចាំគឺ
បងប្រុសផលរបស់ខ្ញុំ”
ដែន ក្លាក
ប្រភព៖ WINNE.WS
No comments:
Post a Comment