Tuesday, July 19, 2016

៣០ ថ្ងៃនេះខ្ញុំនឹងមានសេចក្ដីសុខរាល់ថ្ងៃ


ផ្លាស់ប្តូរខ្លួនឯងឲ្យមានសេចក្ដីសុខជារៀងរាល់ថ្ងៃ ដោយវិធីសាស្ត្រងាយៗធ្វើបានភ្លាមៗ សម្រាប់ដំណើរការជីវិតឲ្យមានសេចក្ដីសុខ៣០ថ្ងៃពេញ។


០១- មនុស្សគ្រប់គ្នានឹងប្រាប់អ្នកថា ឲ្យព្រមទទួលខ្លួនឯងដូចអ្វីដែលខ្លួនឯងមាន គេប្រាប់ថា អ្នកមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកជាមនុស្សម្នាក់របស់ពិភពលោកនេះ នោះគឺសច្ចភាព ប៉ុន្តែមិនមែនជាអំណះអំណាងនៃការមិនផ្លាស់ប្តូរខ្លួនឯង ទៅដល់រឿងដែលល្អជាងនេះទេ។

០២- វិធីងាយៗបំផុតដែលនឹងធ្វើចិត្តបាននៅពេលកើតទុក្ខខ្លាំង គឺពេលវេលានឹងរក្សាចិត្តយើង ដូចជាម៉ាស្សាប្រាប់ថា ជីវិតនឹងស្រាវជ្រាវរកផ្លូវចេញរបស់វាដោយខ្លួនឯង។

០៣- ផឹកកាហ្វេឆ្ងាញ់ៗ និងមានឱកាសស្ងៀមស្ងាត់ម្នាក់ឯង នៅពេលព្រឹកគឺជាគុណសម្បត្តិនៃជីវិត។

០៤- ការចាត់ការជាមួយមនុស្សដែលយើងស្អប់ ពុំមែនជារឿងងាយស្រួលឡើយ មិនចាំបាច់ក្លែងធ្វើជាមនុស្សមានសេចក្ដីសុខឲ្យគេទុរន់ទុរាអីទេ អ្នកគ្រាន់តែប្រើជីវិតរបស់ខ្លួនឯងទៅ។ រឿងដែលគេធ្វើជាមួយនឹងយើងវាជាកម្មរបស់គេ និងការតបតវាជាកម្មរបស់យើងខ្លួនឯង។ តើមានអារម្មណ៍ល្អដែរឬទេ?

០៥- ស្នេហាគឺជាស្នេហា កុំព្យាយាមរកនិយាមឡើយ វាគួរឲ្យរំខាន គិតយកពេលទៅស្រលាញ់គ្នាល្អជាជាង។ ថ្ងៃណាមួយសម្អប់ក៏ចប់ ព្រោះម្នាក់ៗទៅមករៀងៗខ្លួន កុំទៅសម្តែងល្ខោនជាមួយនឹងអនុស្សាវរីយ៍ហ្នឹង រួចហើយជីវិតនឹងល្អប្រសើរឡើងច្រើន។

០៦- ធ្វើការងារដែលគួរធ្វើឲ្យស្រេច ហើយគ្រប់នាទីគឺជាការរីករាយ។ កិច្ចការងារគរដូចអាចម៍ភេរ និងក្នុងកុំព្យូទ័រដែលមានតែឯកសារនៅមិនទាន់បានបញ្ចប់គឺ ការពន្យាពេលដែលមិនអាចទទួលយកបាននៃជីវិត។

០៧- រក្សាសុខភាពឲ្យបានល្អបំផុត និងសំខាន់ជាងនោះ គឺរក្សាភាពយុវវ័យរបស់ចិត្តទុក ព្រោះថាថ្ងៃណាមួយសង្ខារអ្នកនឹងអស់ថាមពលជាក់ជាប្រាកដ ប៉ុន្តែមានតែចិត្តប៉ុណ្ណោះដែលជាកម្មសិទ្ធិរបស់យើងយ៉ាងពិតប្រាកដ។

០៨- ចូលចិត្តបា្រប់ថាចូលចិត្ត មិនចូលចិត្តប្រាប់ថាមិនចូលចិត្ត មែនប្រាប់ថាមែន មិនមែនប្រាប់ថាមិនមែន ប៉ុន្តែចូរនិយាយស្តីដោយសម្តីពិរោះ និងមានទឹកមុខញញឹមញញែមស្រស់ស្រាយ នឹងធ្វើឲ្យមនុស្សគ្រប់គ្នាខ្លាចក្រែងចិត្តអ្នកបាន។

០៩- ស្វែងរកអ្នករចនាម៉ូដដែលច្នៃប្រឌិតឡើងដើម្បីអ្នក និងចូលស្វែងរកជាងកាត់ដេរប៉ះប៉ូវដែលអាចទុកចិត្តបាន និងប្រើជីវិតដែលសេសសល់ជាមួយការមានគំរូដោយច្បាស់លាស់។

១០- គ្មានអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្រាកដចិត្តភ្លាមៗបានទេ ស្មើនឹងមនោថា ខ្លួនឯងក្លាយជាម៉េរី ស្ទ្រីហ្វ ជឿជាក់លើខ្ញុំចុះថា វាជាការងារច្រើន។

១១- ការណ៍ដែលមានសៀវភៅច្រើន ពុំមែនមានន័យថាអ្នកឆ្លាតទេ ការណ៍ដែលបញ្ចេញពាក្យស៊ីជម្រៅញឹកញាប់ ពុំមែនមានន័យថា អ្នកយល់ពិភពលោកបានទេ ប៉ុន្តែមានបទពិសោធប៉ុណ្ណោះគឺជាសច្ចភាព។

១២- ពាក្យពិត និងរឿងលេងសើច  ហើយនឹងសម្រាកបន្ធូរបន្ថយពីការងារខ្លះ សាកល្បងលោមើល!!

១៣- វត្ថុដែលស្អាតសោភាជាងស្នេហា គឺក្តីសង្ឃឹមក្នុងថ្ងៃជាទីស្រលាញ់ដើរចាកចេញទៅ យើងនៅមានក្តីសង្ឃឹមទៅបន្តបាន។

១៤- កុំស្តាយលុយកាក់ទៅលើរឿងទាំងអស់ដែលមកនៅលើមុខមានតម្លៃថ្លៃរបស់អ្នក បោះចោលក្រវិលម្ខាងៗដែលមានតម្លៃថោកនោះទៅ បើពាក់វាមិនអស់នៅគ្រាន់បើជាង។

១៥- នឹងហៅខ្លួនឯងថា អ្នកដំណើរ ឬអ្នកទេសចរ យើងម្នាក់ៗក៏នាំគ្នាចេញពីផ្ទះទាំងអស់នោះ សក់អ្នកណាក្បាលអ្នកនោះ ហើយកុំបង្ខិតបង្ខំឬគម្រាមកំហែងគ្នាឡើយណ៎ាសម្លាញ់។

១៦- សុភាពចូលបាន ស្ងៀមចូលបាន ចេះសម្តែងជាតួឯកខ្លះ ធ្វើជាស្រ្តីចិត្តកាចសាហាវមិនបាន។ វាកើតមានគ្រប់យ៉ាងដែលអ្នកចង់ធ្វើ មានតែស្រីឆ្លាតប៉ុណ្ណោះដែលកាន់កាប់ពិភពលោកមួយនេះបាន។

១៧- កូនគឺកូន មិនមែនជាទេវបុត្រទេពធីតាទេ ចិញ្ចឹមឲ្យសមរម្យសមតាមឋានៈ រឿងសំខាន់គឺកុំឲ្យកើតជម្ងឺស្ត្រេស កុំឲ្យគេបាត់បង់ភាពជាមនុស្សជាតិ ព្រោះអ្នករវល់តែគិតប្រគល់វត្ថុដ៏ល្អបំផុតឲ្យគេ ដោយរកមើលមិនឃើញថា វត្ថុដ៏ល្អបំផុតគឺការធ្វើឲ្យគេជាមនុស្សធម្មតា។

១៨- ថ្ងៃនេះគឺជាអ្វីៗគ្រប់យ៉ាងនៃជីវិត ម្សិលមិញបានកន្លងផុតទៅ ហើយស្អែកនេះនៅមិនទាន់មកដល់...នឹងប្រាប់ធ្វើអីទៀត បើអ្នកណាៗក៏ដឹងដែរ ប៉ុន្តែរឿងដែលចង់បញ្ជាក់គឺ តើអ្នកនឹកភ្នកសច្ចភាពប្រការនេះច្រើនគ្រប់គ្រាន់ដែលនឹងប្រើជីវិតបច្ចុប្បន្នឬទេ?

១៩- មនុស្សល្អគឺមនុស្សល្អ មិនបានល្អលើសជាងអ្នកដទៃទេ ចូរប្រយ័ត្នពួកវត្ថុនិយមផ្នែកចិត្តវិញ្ញាណ។

២០- ទុកដាក់រក្សារបស់របរឲ្យមានសណ្តាប់ធ្នាប់ និងសុំទៅចុះ បោះបង់ចោលទៅចុះ វត្ថុគ្មានប្រយោជន៍គ្រប់យ៉ាង។ ផ្ទះមិនមែនជាទីលានចោលសម្រាម ហើយអ្នកក៏សមគួរនឹងនៅក្នុងទីដែលមានសភាពទូលំទូលាយដែរ។

២១- ផ្តល់កិត្តិយសឲ្យដល់គ្រប់គ្នាសមគួរដែលគេធ្វើខ្លួនគួរឲ្យផ្តល់កិត្តិយស ព្រមទទួលចុះថា អ្នកមិនមែនជាទេពធីតា មិនអ៊ីចឹង។ ការហុចថ្ពាល់ម្ខាងទៀតឲ្យដល់សត្រូវទះជាដំណោះស្រាយដ៏ល្អបំផុត គឺសក់អ្នកណាក្បាលអ្នកនោះ ហើយកុំជួបគ្នាតទៅទៀត។

២២- ភាពខុសគ្នារវាងការនិយាយត្រង់ៗជាមួយការស្គាល់កាលនិយាយ គឺជាពួកដំបូងគិតថា ពាក្យអាសភាស ឬពាក្យគ្រោតគ្រាត គឺពាក្យសម្តីត្រង់ៗមិនមានអ្វីធ្វើឲ្យស្ត្រីដែលមើលទៅជីវិតរស់នៅងាយៗស្មើនឹងការបញ្ចេញសម្តីគ្រោតគ្រាតចេញពីបបូរមាត់ដ៏ស្រស់ស្អាតរបស់នាងទេ។

២៣- ភាពអត់ធន់យកឈ្នះបានគ្រប់យ៉ាង បញ្ហាគឺអត់ធន់ឲ្យត្រូវរឿងណ៎ា។

១៤- ប្រមូលនូវអនុស្សាវរីយ៍ទុកក្នុងទីសុវត្ថិភាព... នេះគឺជារឿងដែលកុំព្យូទ័រដាស់តឿនអ្នក និងដូចគ្នាទៅនឹងជីវិតពិត រក្សាអនុស្សាវរីយ៍របស់អ្នកទុកក្នុងទីសុវត្ថិភាពផងណា។

២៥- គ្រប់គ្នាមានសេចក្ដីទុក្ខដូចអ្វីដែលយើងមាន អាចនឹងផ្សេងគ្នាត្រង់ច្រើន ឬតិច កុំទៅសម្តែងល្ខោនខ្លាំងពេក ថ្ងៃណាមួយវាកន្លងផុតទៅ ជីវិតដ៏សែនខ្លីពេកណាស់។

២៦- មនុស្សឆ្លាតបំផ្លាស់ទីពិភពលោក មនុស្សទន់ជ្រាយចាប់កន្ត្រាក់បេះដូងយើង។

២៧- ដាំដើមឈើ ប្រសិនបើចង់ដាំ ប្រសិនបើចង់ដាំ ពុំធ្វើឲ្យពិភពលោកឡើងកម្តៅខ្លាំង ចុងក្រោយយើងក៏ធ្វើបាន ក្នុងរឿងដែលយើងមាន ប៉ុន្តែមធ្យោបាយដែលល្អ ចូរកុំធ្វើខុសជាមួយភពផែនដីមួយនេះឲ្យកាន់តែច្រើនឡើង។

២៨- រឿងរបស់អ្នកដទៃគឺជារឿងរបស់អ្នកដទៃ យើងមិនអាចមានសេចក្ដីសុខឡើងបានទេ ដោយមូលហេតុដឹងរឿងរ៉ាវរបស់អ្នកដទៃច្រើនពេក។

២៩- ធ្វើការងារដោយម៉ត់ចត់ និងប្រើជីវិតដែលកំពុងសល់ដោយសភាវៈជារឿងនិទាន។

៣០- កុំកើតទុក្ខជាមួយការព្យាយាមមានសេចក្ដីសុខច្រើនពេក....Life will finds the way.


ប្រភព៖ women.sanook.com

No comments:

Post a Comment