ហើយនេះមាន១៧ ឃ្លាដែលបានណែនាំចេញពីសៀវភៅ Think
and Grow Rich ដែលបានរាបរាប់អំពីគោលគំនិត និងថាមពលនៃភាពជោគជ័យបានយ៉ាងស៊ីជម្រៅ។
១) មុនភាពជោគជ័យធ្វើដំណើរមកដល់អ្នកណាម្នាក់ គេត្រូវតែប្រាកដចិត្តថា
ព្រមទប់ទល់ជាមួយភាពបរាជ័យ និងភាពសាបសូន្យរួចហើយ។
២) មេដឹកនាំដែលធំខ្ពស់គ្រប់គ្នា សុទ្ធតែរីកធំធាត់មកពីក្តីសុបិនមួយ។
៣) បើរឿងដែលអ្នកប្រាថ្នាប៉ុនប៉ង វាជារឿងត្រឹមត្រូវ ហើយអ្នកជឿជាក់ក្នុងរឿងនោះពិតមែន
ក៏ចាប់ផ្តើមធ្វើទៅ!
៤) ភាពស្តុកស្តម្ភចាប់ផ្តើមពីគំនិត ផលសម្រេចត្រូវកំណត់ដោយគំនិត
ដែលត្រូវផ្លាស់ប្តូរបានជាទង្វើ។ ការជឿជាក់ទុកចិត្តយ៉ាងច្បាស់លាស់អាចលុបលាងប្រការកំណត់បាន។
៥) មនុស្សដែលមានការឈប់សិក្សារៀនសូត្រ ព្រោះមានគំនិតថា ខ្លួនឯងរៀនចប់ហើយ
មានតែបំណងទៅកាន់ភាពសាមញ្ញដោយការអស់សង្ឃឹម មិនថាអ្នករៀនអ្វីក៏ដោយ វិថីទៅកាន់ភាពជោគជ័យ
គឺជាការខិតខំខ្នះខ្នែងស្វែងរកចំណេះដឹងដោយគ្មានទីបញ្ចប់ឡើយ។
៦) ប្រការកំណត់តែមួយរបស់មនុស្សស្ថិតនៅលើវឌ្ឍនាការ និងប្រើចេតនារម្មណ៍។
៧) បើផែនការដំបូងរបស់អ្នកមិនជោគជ័យ ឲ្យគិតដាក់ផែនការជាថ្មីភ្លាមៗដែរ
និងដាក់ជំនួសដោយផែនការថ្មីជារឿយៗទាល់តែជួបផែនការដែលនាំមកនូវភាពជោគជ័យខ្លាំងក្លាបាន។
៨) បើអ្នកព្រមចុះចាញ់មុនទៅដល់គោលដៅ អ្នកបានត្រឹមតែអ្នកចាញ់ អ្នកចាញ់ដែលមិនធ្លាប់ជោគជ័យ និងអ្នកឈ្នះមិនព្រមចុះចាញ់។
៩) មនុស្សភាគច្រើនបរាជ័យ ព្រោះគិតតែរង់ចាំពេលមែនទែន កុំគិតតែរង់ចាំ
ព្រោះពេលដែលមែនទែនគ្មានថ្ងៃមកដល់ទេ ចាប់ផ្តើមពីចំណុចដែលអ្នកឈរដោយរឿងដែលអ្នកមាន ក្រៅពីនោះ
វានឹងប្រសើរឡើងជាងមុននៅតាមដងមាគ៌ា។
១០) យើងមិនអាចបន្ទន់ចិត្តអ្នកណាបានទេ បើមិនមានការខ្នះខ្នែងស្ទុះស្ទានោះ។
ការខ្នះខ្នែងស្ទុះស្ទាគឺជារឿងមួយដែលអាចទាក់ទងគ្នាបាន និងមនុស្សដែលមានភាពខ្នះខ្នែងបន្ទីបន្ទាន់ច្រើននឹងបានទទួលយល់ព្រមពីមនុស្សគ្រប់ឋានៈ។
១១) នេះមិនមែនគ្រាន់តែជាទ្រឹស្តីទេ ប៉ុន្តែវាជាសច្ចភាព ពីការវិភាគបុរស
និងស្រ្តីច្រើនជាង ២៥,០០០ នាក់ ដែលធ្លាប់បានជួបភាពបរាជ័យ
បានរកឃើញថា ការមិនសម្រេចចិត្តដោយច្បាស់លាស់ វានឹងនាំភាពបរាជ័យមកឲ្យ ផ្ទុយទៅវិញមនុស្សដែលមានគោលដៅច្បាស់លាស់
និងដឹងថាខ្លួនឯងត្រូវការអ្វី គឺជាមនុស្សដែលជួបនូវភាពជោគជ័យ។
១២) មនុស្សដែលនិយាយច្រើនគឺជាមនុស្សមិនចាប់ផ្តើមធ្វើ។ បើអ្នកនិយាយច្រើនជាងស្តាប់
អ្នកមិនតែបិទឱកាសក្នុងការទទួលស្គាល់ប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកឱកាសឲ្យអ្នកដទៃបានស្គាល់ពីចំណុចខ្សោយ
និងយកឈ្នះអ្នកបានដោយភាពច្រណែនទៀតផង។
១៣) បើចង់បានភាពមានបានជំនួសនូវភាពក្រតោកយ៉ាក ត្រូវធ្វើគម្រោងការឲ្យបានច្បាស់លាស់
ភាពក្រលំបាកមិនត្រូវមានគម្រោងការទេ ព្រោះវាច្បាស់ណាស់ និងគ្មានក្តីមេត្តា។ រីឯភាពមានបាននោះពូកែខ្មាស
និងភ្នែកស ទើបត្រូវទាញជប់វាឲ្យកើតឡើង។
១៤) គំនិតក្នុងផ្លូវវិជ្ជមាន និងអវិជ្ជមានមិនអាចកើតឡើងបានទេ។
មួយក្នុងចំណោមពីរនេះត្រូវមានអំណាចណាមួយច្រើនជាងគ្នា។ វាជាការទទួលខុសត្រូវដែលអ្នកត្រូវសម្រេចចិត្តរើស
ថាតើឲ្យអំណាចមួយណាច្រើនជាង?
១៥) មួយក្នុងចំណោមប្រការខ្វះប្រហោងដែលគួរឲ្យខ្លាចបំផុតគឺ ភាពខ្ជិលច្រអូស
និងការណ៍ដែលមិនអាចទៅរួចបាន។
១៦) មនុស្សមួយចំនួនជឿយ៉ាងស្លាប់ចិត្តថា មានតែលុយប៉ុណ្ណោះ ដែលនឹងបង្កើតលុយបាន
វាមិនមែនជាការពិតឡើយ តម្រូវការទៅវិញទេដែលអាចផ្លាស់ប្តូរអំណាចរបស់សាច់ប្រាក់បាន ។ លុយមិនអាចមានចលនា។
គិតឬនិយាយបាន ប៉ុន្តែវានឹងបានឮរាល់ពេល ដែលយើងហៅ ឬត្រូវការវា អ៊ីចឹងចូរហៅវាឲ្យមករកវិញណា!
១៧) ប្រសិនបើអ្នកតាមប្រម៉ាញ់ភាពប្រឈម ការប្រកួតប្រជែង អ្នកនឹងដើរចូលទៅក្នុងទីលានដែលពោរពេញទៅដោយការប្រកួតប្រជែង
ហើយអ្នកកំពុងតាមរកភាពមានបានបាន ចូរធ្វើរបៀបនេះតែមួយ ព្រោះវាជាច្បាប់របស់ធម្មជាតិ៕
credit :
http://www.meekhao.com
ចែករំលែក ទ្រព្យសម្បត្តិនេះជាលំដាប់ដោយ Wealth
Creation
www.wci.co.th/blog
www.facebook.com/wealthcreationpage
No comments:
Post a Comment