Saturday, July 23, 2016

គំនិតមុតស៊ីជម្រៅ៣ខ បង្កើតជំនួញពាន់លានពី “ប៊ីតឺ ធីល” ផេយផល (PayPal) បងធំ



មកដល់ពេលនេះ ប្រហែលមិនមានអ្នកណាថាមិនស្គាល់ ផេយផល(PayPal) ប្រព័ន្ធពាណិជ្ជកមកម្មតាមអ៊ីឡិចត្រូនិច ផេយមែន(Payment) ដ៏ធំបំផុតក្នុងលោក ហើយបច្ចុប្បន្នស្ថិតនៅក្រោមការមើលថែរបស់អ៊ីបេ ប៉ុន្តែមុននេះនឹងត្រូវគេទិញយកទៅក្នុងតម្លៃ ១.៥ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ផេយផល ត្រូវគេបង្កើត និងអភិវឌ្ឍឡើងកូននាគ៣នៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានដល់ ម៉ែក លេហ្វឈិន, អ៊ីរ៉ន ម៉ាស និងប៊ីតឺ ធីល។ 

ហើយមកដល់ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិតនឹងនាំអ្នកទៅជួបជាមួយអ្នកកំពូលទស្សនវិស័យនៃ ប៊ីតឺ ធីល ដែលជាបុរសម្នាក់ទទួលបានការពេញនិយមល្បីឈ្មោះថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុតក្នុងរយៈពេល ២០ ឆ្នាំ នៃតំបន់ ស៊ិលិខនវ៉ាលឡេជា វេនឆឺ កាពីថលីសថ៍ (Venture Capitalist) អ្នកមើលថែ ហេច ហ្វ័នដ៍ (Hedge Fund) រួមទាំង ហ្វោនដឺ ហ្វ័នដ៍(Founder Fund) ដែលត្រូវគេគ្រប់គ្រងប្រាក់វិនិយោគទុនរួមគ្នាជាង ២.៧ ពាន់លានដុល្លា ហើយរឿងដែលសំខាន់បំផុតដែលមនុស្សរាល់គ្នាមិនបានដឹងគឺ ធីល ជា អែងជល អ៊ិនវេស្ទើរ (Angle Investor) អ្នកដំបូងដែលបង្ហូរសាច់ប្រាក់ ៥ សែនដុល្លា ប្រគល់ទៅ ម៉ាក់ សាក់កឺបឺក ដើម្បីធ្វើវិនិយោគទុនទៅលើ Facebook ដែលអាចរាប់បានថា នោះគឺជាចំណុចចាប់ផ្តើមធ្វើឲ្យហ្វេកប៊ុកធ្វើដំណើរមកឆ្ងាយរហូតដល់ពេលបច្ចុប្បន្ននេះ។

នេះគឺជាគំនិតកំពូលស៊ីជម្រៅ៣ប្រការ របស់អ្នកជំនួញ ដែលប្រៀបបានដូចជាបុគ្គលដ៏សំខាន់បានរុញច្រានការស្តាតអ័ប(Startçups) ឲ្យល្បីល្បាញ និងលឿនរហ័សបានយ៉ាងត្រចះត្រចង់ដូចសព្វថ្ងៃនេះ។

១) គុណតម្លៃរបស់ក្រុមហ៊ុន វាស់វែងគ្នាត្រង់ចីរភាព

វាជាទូទៅស្រាប់ហើយ សម្រាប់មុខជំនួញ សហគ្រិនច្រើនតែនឹងមានការប្រយ័ត្នប្រយែង និងផលប្រកបការដែលមានកំណើនរបៀបដំណើរការលោតផ្លោះ។  វាប្រាកដណាស់ថា គ្មានអ្នកណាត្រូវការទូរលេខកង្វះទុន ឬផលចំណេញទាបទេ ប៉ុន្តែការបង់ និងការផ្តោតអារម្មណ៍ត្រឹមតែផលប្រកបរយៈពេលខ្លី ផុងទៅជាប់ដៃជាប់ជើងជាមួយនឹងការបង្កើតកម្រៃតាមក្រសែ នោះវាស្មើនឹងថា យើងកំពុងបោះបង់។ ការសាងវិថី និងចំណុចឈរសម្រាប់ស្ថេរភាពក្នុងរយៈពេលវែង។

ក្នុងឋានៈនាទី ដែលធីល គឺបុគ្គលដែលគាំទ្រលុយឲ្យដល់មុខជំនួញ ដើម្បីសាងផលឆ្លើយតបឲ្យមកខ្លួនវិញ គាត់ទើបមើលឃើញថា ក្រុមហ៊ុនដែលសមតម្លៃ និងដៃគូជាមួយការណ៍ដែលដាក់វិនិយោគទុនច្រើនបំផុត មិនមែនត្រឹមតែក្រុមហ៊ុនដែលមានការរីកចម្រើនល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែត្រូវជាក្រុមហ៊ុនដែលមានកំណើនបានដោយស្ថិរភាព និងមាននិរន្តរភាពផងដែរ។

ដូចដែល ធីលធ្លាប់ពោលថា....
សម្រាប់ក្រុមហ៊ុនមួយដែលមានតម្លៃបាន វាត្រូវតែរីកលូតលាស់ និងស៊ូទ្រាំ ប៉ុន្តែសហគ្រិនជាច្រើនផ្តោតអារម្មណ៍ទៅលើកំណើនសេដ្ឋកិច្ចរយៈពេលខ្លីតែប៉ុណ្ណោះ!
“For a company to be valuable it must grow and endure, but many entrepreneurs focus only on short-term growth.”

២) ការសាងប្រេនដ៍ មិនមែនជាចំណុចចាប់ផ្តើមនៃផែនការសាងមុខជំនួញទេ

បច្ចុប្បន្ននេះ ការសាងផ្លាកយីហោនិង ការសាងផ្លាកយីហោផ្ទាល់ខ្លួន (Personal Brand)” ជារឿងមួយត្រូវគិតគូរនិយាយគ្នាឲ្យបានច្បាស់លាស់ និងជារឿងមួយដែលគ្រូទាំងឡាយណែនាំឲ្យធ្វើតាំងពីជំហានដំបូង ត្រង់ការចាប់ផ្តើមការទំនាក់ទំនងទៅដល់ក្រុមគោលដៅ ដើម្បីបង្កើតការទទួលស្គាល់ដ៏ត្រឹមត្រូវបំផុត តាំងតែពីឃើញដំបូង ដែលជាការសាងនូវការចងចាំបានល្អក្នុងរយៈពេលបន្ត ហើយវាក៏មិនចាត់ទុកជារឿងខុសទាស់អីដែរ។

ប៉ុន្តែការសាងប្រេនដ៍ ត្រូវបានគេរាប់ថាជាថ្នាក់ដំបូង។ សម្រាប់ ប៊ីតឺ ធីល អ្នកសរសេរសៀវភៅ “Zero to One”  គាត់បានមើលឃើញផ្ទុយពីនោះថា នៅមានរឿងសំខាន់មុនដល់ការសាងប្រេនដ៍នោះគឺ ការស្វែងរកចំណុចឈរ ឬខ្លួនរបស់ខ្លួនឯងឲ្យជួបជាមុនសិន។

ព្រោះថាបើយើងនៅមិនទាន់មានចំណុចឈរដែលស្ថេរភាព បើយើងបានស្គាល់ច្បាស់ការថា រឿងដែលខ្លួនកំពុងសាងនោះ ជាខ្លួនយើង ឬជារឿងដែលយើងស្រលាញ់ នឹងធ្វើឲ្យវាច្រើនបំផុតឬទេក៏អត់។ កាលបើមានឧបសគ្គបញ្ហាកើតឡើង ឬកាលបើប្រេនដ៍ដំណើរការទៅបានមួយរយៈ យើងអាចជួបប្រទះថា យើងដើរមកខុសផ្លូវក៏ថាបាន។ ហើយនៅចំណុចនេះ ដែលសហគ្រិនមិនអាចឆ្លើយតបបានថា តើអ្វីគឺជារឿងដែលពួកគេប្រកាន់យក នោះក៏ធ្វើនឹងរឿងថា ប្រេនដ៍កំពុងស្ថិតនៅក្នុងសភាវៈឃ្លេងឃ្លោង និងដល់ព្រមនូវការរលំរលាយនោះឯង។

តាមពិតទៅ ជំហានដំបូងមិនមែនជារឿងពិបាកប៉ុន្មានទេ ប៉ុន្តែមុននឹងសម្រេចចិត្តនឹងបោះជំហានដំបូងទៅវិញទេ ដែលជារឿងពិបាកបំផុតច្រើនជាង។ ដូច្នោះ Zero to One ទើបជារឿងដែលទាំងអស់គួរតែផ្តល់សារៈសំខាន់ មិនថាជារឿងក្នុងការសម្រេចចិត្តធ្វើជំនួញ ឬការកំណត់ទិសដៅដាក់ផែនការជីវិតទេ ព្រោះថា គ្រប់មាគ៌ាដែលបោះជំហានទៅ យើងមានខ្លួនជារបស់ខ្លួនឯងច្រើនបំផុត ដែលបានធ្វើក្នុងរឿងដែលខ្លួនឯងស្រលាញ់ខ្លាំងបំផុត។ វានឹងធ្វើឲ្យយើងមានឱកាសទៅដល់គោលដៅដែលបានកំណត់ទុកច្រើនបំផុតនោះឯង។

ដូចគ្រាមួយដែល ធីល​ ធ្លាប់ពោលអំពីរឿងនៃការសាងប្រេនដ៍ទុកថា....
“ការចាប់ផ្តើមជាមួយផ្លាកយីហោប្រសើរជាជាងសារធាតុដែលមានគ្រោះថ្នាក់។”
“Beginning with brand rather than substance is dangerous.”

៣) កុំបណ្តោយឲ្យមួកបណ្ឌិតមកបិទបាំងការរៀនស្គាល់ពីអនាគត

ចាតុទុកថ្ងៃសិក្សាថាជាថ្ងៃដ៏មានសារៈសំខាន់បំផុត មិនថានឹងទៅដាក់ពាក្យធ្វើការកន្លែងណា និងមុខងារតួនាទីនឹងរីកចម្រើនកម្រិតខ្ពស់ ឬទាបទេ។ នៅក្នុងសន្លឹកសញ្ញាបត្របរិញ្ញា សុទ្ធតែមានចំណែកទាក់ទងនឹងភាពរីកចម្រើនរបស់មនុស្សគ្រប់គ្នាជានិច្ច ប៉ុន្តែជានិច្ចកាលយើងច្រើនតែរកឃើញថា រណ្តាប់ការសិក្សាដែលខ្ពង់ខ្ពស់ សុទ្ធតែមកព្រមជាមួយអ៊ីកូ (ego) ដែលបិទបាំងការរៀនស្គាល់ពីរឿងដែលខ្លួនឯងមិនដឹង។

ធីលធ្លាប់សម្តែងគំនិតយល់ឃើញពាក់ព័ន្ធជាមួយពិភពអនាគតទុកថា....
“នៅពេលអនាគតគឺគ្មានព្រំដែនកំណត់ទេ”
“The Future is limitless.”  
ហើយមនុស្សគ្រប់គ្នាប្រហែលមិនអាចបដិសេដបានទេថា....
“បច្ចេកវិជ្ជាដែលកើតមានក្នុងពេលបច្ចុប្បន្ននេះ នឹងញ៉ាំងថ្ងៃអនាគតរបស់យើងឲ្យបោះជំហានទៅបានឆ្ងាយជាងនេះ”។

ដូច្នោះ ការបណ្តោយឲ្យសន្លឹកសញ្ញាបត្របរិញ្ញាមកបិទបាំងនូវការរៀនស្គាល់ វាមិនខុសអីពីការបដិសេធឱកាសនៃការរីកចម្រើនក្នុងពេលអនាគតទេ។ រឿងដែលសំខាន់សម្រាប់សហគ្រិនដែលគ្មានជំនឿថា បច្ចេកវិជ្ជាគឺជាយន្តការដ៏សំខាន់ក្នុងចលករមុខជំនួញបាននោះ។ គេក៏បានក្លាយជាអ្នកដឹកនាំ​ជំនាន់ក្រោយៗតមកទៀត​ ឬមិនអាចមានសមត្ថភាពទៅដល់ភាពជោគជ័យបាន ដូចអ្វីដែលគេបានរំពឹងទុក។ ដោយការមើលឃើញពីគ្រប់ជ្រុងជ្រោយ និងទស្សនវិស័យអំពីរឿងរៀនសូត្រនេះបាន។ ពេលមួយ ធីល ធ្លាប់ពោលទុកយ៉ាងមុតមាំស៊ីជម្រៅថា
“សញ្ញាប័ត្រគឺជាមួកក្លែងក្លាយមួយនៅក្នុងការបន្លំ”។
“A diploma is a dunce hat in disguise”

ការណ៍ដែលបានពោលមកខាងដើមទាំងអស់ មានត្រឹម៣ ដែលជាគំនិតបង្កប់ស៊ីជម្រៅរបស់ ប៊ីតឺ ធីល ដែលជាអ្នកជំនួញ ឬបុគ្គលណាមួយក៏ដោយ ក៏អាចដំណើរការតាមលំអាននេះបាន និងនាំយកទៅអនុវត្តកែសម្រួលប្រើបាន ដោយន័យសរុបថា ជាបេះដូងដ៏សំខាន់សង្ខេបខ្លីៗសម្រាប់ការធ្វើជំនួញឲ្យជោគជ័យបានថា

“មុននឹងកសាងម៉ាកយីហោ ត្រូវធ្វើផែនការស្នូលពិតមួយឲ្យបានសិន កុំគ្រាន់តែសាងវាដោយគ្មានគោលដៅ កាត់បន្ថយអត្តាសិក្សាបច្ចេកវិជ្ជាដើម្បីចុងបញ្ចប់បញ្ហាប្រឈមភាពជោគជ័យដែលមាននិរន្តរភាព”៕

ប្រភព៖  leaderwings

No comments:

Post a Comment