ដើម្បីសេចក្ដីសុខផ្លូវកាយ
យើងត្រូវងូតទឹកជម្រះគ្រឿងសៅហ្មងត្រូវតមចំណីទាស់ផ្សេងៗ ត្រូវបំប៉នអាហារល្អៗ
ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និងត្រូវប្រើថ្នាំកម្ចាត់រោគទៀតផង។
ដើម្បីសេចក្ដីសុខផ្លូវចិត្ត
យើងត្រូវមានសីល គឺការមិនធ្វើនូវបាបទាំងពួង នេះដូចជាការងូតទឹក និងការតមចំណីទាស់តាមផ្លូវកាយដែរ។
ត្រូវបំប៉នអាហារល្អៗ គឺធម្មាហារ បានដល់កុសលធម៌ទាំងពួង ដែលត្រូវបំពេញ។
ត្រូវសម្រាក់ឲ្យគ្រប់គ្រាន់ គឺសម្រាក់អំពីអកុសលនីវរណៈ ឬអកុសលវិតក្កៈ ដោយសមាធិភាវនា
ព្រោះកាមឆន្ទៈ ព្យាបាទនីវរណៈជាដើមនេះ នាំឲ្យខូចសុខភាពផ្លូវចិត្ត
ដូចអ្នកដែលទទួលទានដំណេកមិនលក់ នាំឲ្យខូចសុខភាពផ្លូវកាយដូច្នោះដែរ។
សំខាន់បំផុតគឺ
ចិត្តមិនមានរោគ។ កិលេសគ្រប់ប្រភេទគឺជារោគរបស់ចិត្ត ដូច្នេះត្រូវអប់រំចំរើនវិបស្សនា
ដើម្បីសេចក្ដីសុខរបស់ចិត្តនៅត្រង់មិនមានរោគ៕ [edit]
.........................
ស្រង់ចេញពីសៀវភៅ៖
ជីវិតរស់នៅប្រចាំថ្ងៃ ភាគ១
ទំព័រ
៥២
បោះពុម្ព
ព.ស ២៥៥៦ គ.ស ២០១៣
រោងពុម្ព
ម៉ៅ ផុន (ពុយ)
រៀប.
យ៉ូន ដារា (សាមណេរ មនោរថ)
រូបភាពហ្វេសប៊ុកផេក
No comments:
Post a Comment