Thursday, August 25, 2016

២០ ទស្សនជីវិតអប់រំកូនៗដែលម្តាយឪពុកគួរអាន!


តើលោក ចែក ម៉ា មហាសេដ្ឋីជនជាតិចិន នឹងមានគោលគំនិតអប់រំកូនៗដូចម្ដេច?
ថ្ងៃនេះមានចម្លើយហើយ ពីលោក ចែក ម៉ា មហាសេដ្ឋីជនជាតិចិន ហើយជាស្ថាបនិករបស់ក្រុមហ៊ុន អាលីបាបា បានប្រាប់ថា៖

១) មិនបាច់តាំងចិត្តរៀនខ្លាំងជ្រុលពេកទេ នោះនៅត្រង់នេះមានន័យសេចក្ដីថា ឲ្យតាំងចិត្តរៀនចង់ឲ្យបានល្មមសមរម្យក្នុងសាខា ដែលខ្លួនមានចំណាប់អារម្មណ៍ និងគួររៀនភាសាបន្ថែម ព្រោះវាជារឿងសំខាន់ណាស់។

២) រកពេលវេលាធ្វើសកម្មភាពក្នុងមហាវិទ្យាល័យ ការធ្វើសកម្មភាពមានផលល្អណាស់ មានពេលល្មមគ្រប់គ្រាន់ជាមួយការអានសៀវភៅ។

៣) ជ្រើសរើសការងារដែលត្រូវចំណង់ចំណូលចិត្ត និងអាចមានពេលមើលថែរក្សាខ្លួនឯងបាន។

៤) នរណាកើបកូយលុយកាក់បានមុន នឹងមានឆាប់ជាង ការអប់រំឲ្យកូនៗហាត់រៀនសន្សំតាំងតែពីតូចទៅ វានឹងជួយឲ្យគេចេះស្គាល់គុណតម្លៃរបស់លុយកាក់។

៥) រកគោលដៅក្នុងជីវិតឲ្យលឿនបំផុត ព្រោះវានឹងត្រូវត្រង់ចំគោលដៅ និងទៅបានដោយត្រូវតាមវិថី។

 ៦) ទិញផ្ទះមុនទិញរថយន្ត ព្រោះផ្ទះមានតែមូលតម្លៃបន្ថែមឡើង ចំណែករថយន្ត ក៏មានតែខាតតម្លៃចុះឡើង បានត្រឹមតែម៉ាឡូយឆាយប៉ុណ្ណោះ។

៧) ប្រញាប់ធ្វើការលោះបណ្តាក់ផ្ទះឲ្យអស់ ព្រោះកាន់តែទុកចោល ការប្រាក់កាន់តែឡើងខ្ពស់ បើចាស់ទៅមិនមានកម្លាំងលោះបណ្ដាក់ នឹងជួបប្រទះផលលំបាក។

៨) ការរក្សាទុកលុយកាក់មានត្រឹមតែកាំជណ្ដើរ ត្រឹមតែថ្នាក់ដំបូង ការរក្សាទុកលុយកាក់មិនបានញ៉ាំងឲ្យមានបានទេ ប៉ុន្តែយើងត្រូវចេះចាយវាយក្នុងការបណ្ដាក់ទុន។

៩) កុំធ្វើសត្រូវជាមួយអ្នកណាជាដាច់ខាត ព្រោះវានឹងញ៉ាំងដំណើរការជីវិតទៅបានដោយលំបាក។

១០) គួរមានទំនាក់ទំនងគ្នា។

១១) គួររកការងារធ្វើឲ្យបានច្រើនជាង១ ព្រោះយើងមិនដឹងទេថា អនាគតទៅខាងមុខ ការងារដែលធ្វើជាប្រចាំនោះ វានឹងទៅជាយ៉ាងម៉េច អាចនឹងត្រូវមានការផ្លាស់ប្តូរ។

១២) កុំមើលងាយសមត្ថភាពរបស់ខ្លួនឯង ត្រូវចេះចាប់ផ្តើមធ្វើវា ដោយស្មោះស័្មគ្រអស់ពីចិត្ត។

១៣) ឆក់ចាប់គ្រប់ឱកាសដែលចូលមករកយើង។

១៤) ប្រញាប់ប្រញាល់រួតរះសាងខ្លួនសាងប្រាណ។

១៥) ដើរកំសាន្តក្នុងពេលដែលខ្លួននៅមានកម្លាំង មនុស្សច្រើនណាស់ អាចនឹងចង់រក្សាទុកលុយកាក់ទេសចរណ៍ នៅពេលខ្លួនចាស់ទៅ ប៉ុន្តែ នរណានឹងទៅដឹង អនាគតខាងមុខថា តើយើងនឹងទៅជាយ៉ាងម៉េច?

១៦) ជ្រើសរើសដៃគូជីវិត គួរគិតឲ្យបានច្បាស់លាស់។

១៧) ម្តាយឪពុកកាត់កូនមិនដាច់ ស្វាមីភរិយាលះលែងគ្នាបាន ប៉ុន្តែភាពជាឪពុក ជាម្តាយវាកាត់ដាច់ចេញគ្នាមិនបាន ដូច្នោះចូរផ្ដល់ភាពសំខាន់ឲ្យដល់លោក។

១៨) កុំភ្លេចផ្តល់ភាពសំខាន់ឲ្យដល់គ្រួសារ។

១៩) រកពេលវេលាទំនេរៗ ផ្ដល់ពេលវេលាឲ្យដល់ខ្លួនឯង បានសម្រាកលំហែកាយខ្លះ។ និង

២០) សុខភាពជារឿងសំខាន់ខ្លាំងណាស់។

---------------------------
ចែករំលែករឿងនេះដោយ
Wealth Creation
www.wci.co.th/blog


No comments:

Post a Comment