Thursday, August 25, 2016

៤ ទស្សនៈមានសក្តានុពលជាមួយការសាងសេចក្ដីសុខឲ្យជីវិត


សេចក្ដីសុខជាហេតុសាងឡើងបានភ្លាមៗ ពេលណាម្តងណាក៏បានដែរ បើអ្នកគិតនឹងមានសេចក្ដីសុខ ក៏បណ្ដោយខ្លួនឯងឲ្យមានសេចក្ដីសុខប៉ុណ្ណោះ។

១) ពេញចិត្ត មានមោទនភាព ដែលមានខ្លួនឯងជារបស់ខ្លួនឯង

សង្គមតែងតែអួសទាញឲ្យយើងត្រូវមានកង្វល់ ក្នុងតម្រូវការដែលខ្លួនឯងមាន។ យើងបានបណ្ដោយតាមគំនិតយល់ឃើញ និងការពេញចិត្តពេញថ្លើមរបស់ជនដទៃ ចូលមកមានឥទ្ធិពលចំពោះការជ្រើសរើស និងការសម្រេចចិត្តរបស់យើង ហើយនឹងចំលែកខ្លាចពិបាក ខ្លាចថាមិនបានដូចអ្នកដទៃ។ បើអ្នកមិនអាចទម្លាក់ដាក់ចុះបាន ដោយការមិនយកចិត្តទុកដាក់ ចំពោះគំនិតយល់ឃើញ និងការពេញចិត្តពេញថ្លើមរបស់សង្គមបានទេ អ្នកនឹងមិនមានឱកាសបានសម្ផស្សៈ ជាមួយសេចក្ដីសុខពិតប្រាកដម្តងណាឡើយ។

២) ការឈឺចាប់មួយម្តងមួយគ្រាជួយឲ្យយើងរឹងមាំខ្លាំងឡើង

មនុស្សគ្រប់គ្នាមានចិត្តទន់ជ្រាយ បែបបទក្រិត្យក្រមរបស់ខ្លួនឯង ហើយនោះក៏ជារឿងងាយបំផុត ដែលនឹងចាក់ចំត្រូវចំណុច ទៅធ្វើបាបភាពទន់ជ្រាយនៅត្រង់នោះ ព្រោះដូច្នោះ យើងគួរតែស្រលាញ់ខ្លួនឯង ឲ្យបានច្រើន ផ្ដល់ទស្សនគតិផ្នែកខាងល្អៗ គ្រប់យ៉ាងឲ្យមាននៅក្នុងជីវិត។ មនុស្សម្នាក់ៗ សុទ្ធតែអាចគ្រប់គ្រងគ្រប់យ៉ាងបានក្នុងជីវិត ឲ្យប្រព្រឹត្តទៅតាមតម្រូវការ។ ដូច្នោះហើយ កុំបណ្តែតបណ្តោយឲ្យរឿងពិបាកៗ អាក្រក់ម្តងកាលចូលមកធ្វើបាបសភាពចិត្ត និងរាំងស្ទះដល់ ការវិវឌ្ឍរបស់ជីវិតយើងបាន។

៣) មនុស្សដែលត្រូវសេចក្ដីក្រោធធ្វើបាបច្រើនបំផុត គឺខ្លួនរបស់យើងនេះឯង
         
រឿងដែលកើតឡើងហើយ ក៏កើតឡើងទៅ ចប់ហើយក៏ឲ្យចប់ទៅ ប៉ុន្តែយើងគ្រប់គ្នា ស្ទើរតែមិនលែងបណ្ដោយ ឲ្យបានចប់ទៅត្រឹមនោះឯណា យើងទៅច្នៃប្រឌិតរឿងរ៉ាវនេះឡើងវិញ។ ថាជំនឿ និងការរាំងស្ទះជាប់តាមយើង មករហូតគ្រប់ពេលវេលា ហើយសេចក្ដីក្រោធខឹង គឺជាអង្គប្រកបមួយរបស់រឿងរ៉ាវនោះ។ អ្នកកំពុងធ្វើបាបខ្លួនឯង ដោយរឿងដែលមិនមានខ្លួនហើយតើ ថាតើវាសមហេតុសមផលជាមួយរឿង ដែលបានកើតឡើងតាមក្រោយ បណ្តាលមកពីសេចក្ដីក្រោធខឹង ហើយហ្នឹងឬ?

៤) មិនចងសេចក្ដីសុខទុកជាមួយនឹងអ្វីៗ

មនុស្សខ្លះមានសេចក្ដីសុខបាន ទោះជាពេលបានធ្វើការងារនេះ នៅត្រង់នេះ ឬមានលុយកាក់ប៉ុណ្ណេះ និងមានក្រុមគ្រួសារបែបនេះក៏ដោយ វាប្រៀបបានដូចជាសត្វលា ដែលរត់ដេញតាមខ្សែបង្ហៀរចងមើមការ៉ុត ដែលត្រូវបានគេចងបំពាក់នៅពីមុខ ទោះជាខំរត់ដេញទៅដល់ណា ក៏ឃើញវានៅពីមុខនោះទៀតដដែល ប៉ុន្តែមិនមានឱកាសណាបានស៊ីវាទេ។ ហេតុការណ៍នេះ អាចកើតមានឡើងដល់មនុស្សគ្រប់រូប មិនថាអ្នកនឹងមាន អ្នកនឹងក្រ នឹងមានឱកាសមានស្តុកស្ដម្ភទៅដល់ណាទេ តែបើមិនយល់ចូលចិត្តរឿងនេះទេ អ្នកក៏មិនមានសេចក្ដីសុខ ព្រោះអ្នកគិតថា សេចក្ដីសុខជាលទ្ធផល ប៉ុន្តែមិនពិតទេ! សេចក្តីសុខជាហេតុដែលបានបង្កឡើងភ្លាមៗ ពេលណា ទីណា ក៏រមែងកើតមានបានដែរ បើអ្នកគិតនឹងមានសេចក្ដីសុខ គឺដោះលែងខ្លួនឯងឲ្យមានសេចក្ដីសុខប៉ុណ្ណោះ៕[edit]

---------------------------
ចែករំលែកភាពមានបានដោយស្ថេរភាព
Wealth Creation
www.wci.co.th/blog
www.facebook.com/wealthcreationpage

No comments:

Post a Comment