ការណ៍ដែលយើងកើតមកជាស្រីឬប្រុសក្តី
កើកមកក្នុងវង្សត្រកូលថ្លៃថ្នូរ
ខ្ពង់ខ្ពស់ ឬតូចទាបក្តី
មានភាពជោគជ័យតិច ឬច្រើនក្តី
សង្ហារ
ស្អាត អប្បល័ក្ខណ៍ គគ្រិចក្តី
ឆ្លាតវៃ
កវី បណ្ឌិត អ្នកប្រាជ្ញ ឬល្ងង់ឆោតក្តី
សុទ្ធតែជាលទ្ធផលចេញពីទង្វើរបស់យើងក្នុងអតីតទាំងអស់។
យើងចង់ប្រាថ្នាមានបានយ៉ាងណា
យើងក៏មានបានយ៉ាងហ្នឹងឯង
តែជួនកាលយើងក៏មិនបានសមតាមសេចក្តីប្រាថ្នា
ប៉ុន្តែយើងមិនមានពុទ្ធិដឹងទេថា
តើយើងនឹងធ្វើយ៉ាងម៉េច
ឲ្យបានវត្ថុល្អៗនោះកើតឡើង?
ជួនកាលយើងមិនបានជឿរឿងការវិលវល់កើតស្លាប់ទៅមកៗដដែលៗនោះទេ
ទើបមិនបានសន្សំវត្ថុដែលជាគុណសម្បត្តិទាំងនេះទុក។
ដូច្នោះយើងទើបមិនគួរមើលងាយដល់អំពើល្អ
និងមិនគួរលះបង់ចោលពាក្យអប់រំរបស់បុគ្គលអ្នកចេះដឹងឡើយ
ព្រោះគ្រប់រឿងដែលយើងធ្វើ
គ្រប់ពាក្យដែលយើងនិយាយ
រហូតដល់គំនិតរបស់យើង
ទាំងអស់សុទ្ធតែហុចផលបម្រុងបំប៉នដល់ជីវិតរបស់យើង
វាឲ្យផលអាក្រក់
ឬល្អប្រសើរបានទាំងអស់៕ [edit]
ពីគ្រូតូច
រូបភាពហ្វេសប៊ុក
No comments:
Post a Comment