គិតៗមើលទៅ! រឹតតែសម្របសម្រួលសេចក្ដីទុក្ខ រឹតតែជាប់លង់ផុងខ្លួនក្នុងក្តីទុក្ខ។
សាកល្បងរកពេលវេលាបាននៅជាមួយខ្លួនឯង ធ្វើអ្វីងាយៗ សប្បាយៗ អាចស្ដាប់តន្ត្រីឮតិចៗ
ធ្វើការងារសិល្បះ ឬច្នៃប្រឌិត ហាត់ប្រាណ អានសៀវភៅល្អៗ មានពេលវេលាអង្គុយនៅរបៀងផ្ទះ
ដើរលេងកំសាន្តតាមមាត់សមុទ្រ អង្គុយក្រោមដើមឈើស្ងប់ស្ងៀម
សញ្ជឹងគិតពីរឿងជីវិតរបស់ខ្លួនឯងបានម្តងមើល៍។
សាកល្បងបង្កើតសំនួរសួរងាយៗថា
“តើយើងជានរណា? មកពីណា? កើតមកដើម្បីអ្វី?”
អង្គុយចុះ
រួចបិទភ្នែកស្ងៀមស្ងាត់ ហើយបង្កើតសំនួរទាំងអស់នេះទុកក្នុងចិត្ត បរិកម្មៗខ្សិបៗថា “តើយើងជានរណា
មកពីណា កើតមកដើម្បីអ្វី?” ទាំងបីសំនួរនេះ
អាចនឹងមិនមានចម្លើយពីបញ្ញាធម្មតារបស់យើងទេ ប៉ុន្តែពេលណាចិត្តយើងស្ងប់នឹងន
វត្ថុមួយនឹងកើតឡើង នោះគឺចម្លើយពីការពិតនៃជីវិត ពុំមែនបញ្ញាពីការគិតទេ
ប៉ុន្តែនឹងជាបញ្ញាមកពីខាងក្នុង។
តើអ្វីទៅជាបញ្ញាចេញមកពីខាងក្នុង? អាចនឹងរកគ្រូអាចារ្យណាមួយមកឆ្លើយបានដោយលំបាក
ព្រោះថាជីវិតរបស់មនុស្សយើងម្នាក់ៗមានកម្មជារបស់ខ្លួនឯង
គឺមានខ្លួនឯងជាគ្រូអាចារ្យស្រាប់ហើយ។ តើមានពីណាគេ
ស្គាល់អតីតកាលជីវិតយើងច្បាស់ល្អស្មើនឹងចិត្តរបស់យើងទៅ?
ព្រោះចិត្តផ្ទុកកម្មឆ្លងភពជាតិមកកើត ទើបធ្វើឲ្យយើងម្នាក់ៗមានសភាពផ្សេងៗគ្នា។ ការណ៍ដែលនឹងរកចម្លើយ
ត្រូវមានសភាពមួយការស្ងប់ជាមូល ចំណែកចំណេះដឹង គំនិត វិចារណញ្ញាណ
និងការជួយសង្គ្រោះពីបុគ្គលចេះដឹងនោះជាចំណែកបន្ទាប់បន្សំ។
ខ្ញុំជឿថា
ជីវិតចាប់ផ្តើមត្រង់ខ្យល់ដង្ហើម ពេលណាមានខ្យល់ដង្ហើម ពេលនោះក៏មានជីវិត
សាកបិទភ្នែកហើយ កំណត់ខ្យល់ដកដង្ហើមចូល-ចេញលោមើល
ជួនកាលរឿងតូចតូចមានត្រឹមតែខ្យល់ដកដង្ហើមនេះ ក៏អាចផ្តល់ចម្លើយបានច្បាស់ជាងយើងក៏ថាបាន។
តើយើងជានរណា? រកចម្លើយតាមកិលេស
យើងនឹងតាក់តែងដោយត្រកូល លាភ យសសក្តិ តំណែងឋានៈផ្នែកសង្គម បរិស្ថានមានស្អេកស្កះ
នឹងទៅស្រាវជ្រាវរាវរកចម្លើយដែលពិតប្រាកដមិនបាន។ តើយើងមកពីណា?
បើឆ្លើយតាមហេតុបច្ច័យដែលមើលឃើញ ឬបរិស្ថានធម្មតា
មនុស្សគ្រប់គ្នាអាចធ្វើចម្លើយបានទាំងអស់ ប៉ុន្តែបើចិត្តស្ងប់នឹងន
បុគ្គលដែលដឹងពីខាងក្នុង នឹងផ្តល់ចម្លើយឲ្យថយត្រឡប់ទៅរកអតីតកាលបានយ៉ាងច្បាស់ដូចថ្ងៃ។
តើយើងកើតមកដើម្បីអ្វី? មនុស្សគ្រប់រូបអាចឆ្លើយបាន
គឺដើម្បីស្វែងរកអាហារ គ្រឿងស្លៀកពាក់ ទីជំរកស្នាក់អាស្រ័យ ថ្នាំដង្កូវកែរោគ
គ្រឿងការពារជីវិតហានីភ័យ ប៉ុន្តែបើចាប់ផ្តើមត្រង់ស្ងប់ចិត្តមើលខ្យល់ដង្ហើម
ត្រិះរិះគិតពិចារណាឲ្យជ្រៅដោយស្ងប់ស្ងាត់ ជីវិតមានច្រើនជានោះប្រាកដ៕[edit]
ព្រះគ្រូ
បិយសោភ័ណ
No comments:
Post a Comment