នរណាខ្លះ? កំពុងស្វែងរកវិធីឲ្យមានគេស្រឡាញ់
ហើយមិនចាំបាច់ទៅរកវិធីឯណាឲ្យតែខាតពេលទទេៗទេ។
១- ចេះរាក់ទាក់ ការរាក់ទាក់អ្នកណាគេមុន ជាសភាពមួយគួរឲ្យស្រឡាញ់
ឆ្លុះបញ្ចាំងឲ្យឃើញពីមិត្តភាព ធ្វើឲ្យអ្នកដែលត្រូវបានគេរាក់ទាក់រក មានអារម្មណ៍ល្អប្រសើរថា
បានទទួលភាពយកចិត្តទុកដាក់ មានមនុស្សផ្ដល់នូវភាពសំខាន់ឲ្យ។
តើយើងនឹងចាំឈ្មោះមនុស្សឲ្យបានទៅធ្វើអ្វី បើចាំបានហើយ មិនចេះរាក់ទាក់រកគ្នានោះ?
២- ដាក់បន្ទាបខ្លួនឲ្យសប្បាយៗ បានឬទេ? ចូរធ្វើជាមនុស្ស
ដែលចេះដាក់បន្ទាបនូវខ្លួនសប្បាយៗជានិច្ច ដើម្បីមិនឲ្យអ្នកដទៃនឹងមានអារម្មណ៍ធុញទ្រាន់ជិនឫក
ពេលបាននៅជិតក្បែរ។ អ្នកចូលចិត្តចាត់ទុករឿងទាំងហ្នឹងដូចជាគ្នាឯង
កុំប្រកាន់ឫកក្រអើតក្រទមអី។
៣- ចងចាំឈ្មោះគេឲ្យបាន បើនៅមិនទាន់បានចាំឈ្មោះនរណាមួយទេ
ឬចាំប្រលំចាំខុស វាសបញ្ជាក់ឲ្យឃើញថា អ្នកមិនបានចាប់អារម្មណ៍យកចិត្តទុកដាក់
ឬផ្ដល់ភាពសំខាន់ដល់ខ្លួនគេបានច្រើនទេ។
៤- មាននិស្ស័យងាយៗ និស្ស័យងាយៗ កើតមានម្នាក់មួយរឿង
បើអ្នកជាមនុស្សងាយ មានភាពប្រកាន់ខ្ពស់ និងចេះបន្ធូរបន្ថយអារម្មណ៍ មិនប្រែប្រួលទាល់តែពិបាក
ដល់ការគ្រប់គ្រង ឬទុកចិត្ត។មនុស្សងាយៗច្រើនតែព្រមទទួលយក និងយល់ចូលចិត្តបាន។
៥- កុំមានអំណួតខ្លួន ចូរប្រយ័ត្ន កុំសម្ដែងបង្ហាញថា
អ្នកដឹងអ្វីៗទាំងអស់គ្រប់រឿងរ៉ាវ មិនមានអ្នកណាប្រាថ្នាចូលចិត្ត ជាមួយមនុស្សឆ្លាតទៅ
គ្រប់រឿងទាំងអស់ទេ រឿងខ្លះគេក៏ចង់ឆ្លាតដូចគ្នាដែរ។
ដូច្នោះសូមមេត្តាដាក់ខ្លួនទៅតាមធម្មជាតិ( គឺមានទាំងរឿងដែលខ្លួនដឹង និងរឿងដែលខ្លួនមិនដឹង)
ដាក់ខ្លួនឲ្យទាប និងសុភាពទៅតាមកាលៈទេសៈ នឹងល្អជាជាង។
៦- ចូរមាននិស្ស័យរុះរាយ ដើម្បីមនុស្សទាំងឡាយ
នឹងបានចូលចិត្តនៅជិតក្បែរ ហើយនឹង “ជាប់តាម” ក្នុងភាពរុះរាយដែលអ្នកមាន ហើយអ្នកនឹងបានទទួលអារម្មណ៍ល្អៗ
បានចេះរៀនសូធ្យក្នុងរឿងល្អៗ ពីមនុស្សទាំងអស់នេះ នៅពេលសេពគប់រាប់អានរកគ្នា។
៧- ចូរព្យាយាមដោះស្រាយ ការយល់ចូលចិត្តខុស
អ្នកអាចធ្លាប់សម្លឹងមើលនរណាមួយក្នុងផ្លូវអាក្រក់ខ្លះ អ្នកធ្លាប់មានការប្រកែប្រកាន់
នូវទង្វើនេះទង្វើនោះរបស់គេខ្លះ។ បើសិនជាអ្នកមានពេល ចូរព្យាយាមដោះស្រាយកែកុន
ឬប្រកាន់ទោសអួសដំណើរនោះដែលធ្លាប់កើតមានចេញ។
៨- បោះចោលវាទៅ... ទម្លាប់អាក្រក់ៗ ជួនកាលយើងក៏មិនបានដឹងទេថា
យើងនឹងមានទម្លាប់អ្វី ដែលជាប្រការខ្វះចន្លោះប្រហោង នៅក្នុងខ្លួនយើងខ្លះ។
ការផ្អៀងសោតាស្ដាប់ពីមនុស្សនៅជុំវិញខាង អាចនឹងជួយឲ្យយើងបានដឹង។ ពេលយើងបានដឹងហើយ
យើងមានតួនាទីត្រូវកំចាត់បង់និស្ស័យទម្លាប់អាក្រក់ ដែលធ្វើឲ្យអ្នកដទៃ តាំងទុកប្រការស្អប់ខ្ពើមយើងចេញទៅ។
ទោះបីជាថា និស្ស័យទម្លាប់ខ្លះនោះ អាចមាននៅ ឬធ្វើបាន ដោយយើងមិនដឹងខ្លួន មករហូតក៏ដោយចុះ។
៩- ចូរហាត់រៀនចូលចិត្តអ្នកដទៃខ្លះ គួរឲ្យចម្លែកប្លែកចិត្ត... មនុស្សខ្លះស្អប់ខ្ពើមមិនដឹងក្បាលដឹងកន្ទុយប៉ាតណាប៉ាតណី
សាកល្បងហាត់រៀនចូលចិត្តអ្នកដទៃ រហូតដល់ក្លាយជាទម្លាប់បានទេ??
១០- ចេះសរសើរឲ្យបាន កុំបោះបង់ឱកាស ដែលចេះពោលនិយាយពាក្យសរសើរ ពេលណាមនុស្សណាម្នាក់ជិតខ្លួនអ្នក
បានធ្វើក្នុងរឿងល្អៗ ជាគំរូល្អដល់ជនដទៃ ឬធ្វើអ្វីបានសម្រេចជោគជ័យម្យ៉ាង
ក្នុងពេលដំណាលគ្នា អ្នកក៏ត្រូវចេះសម្ដែងការយល់ចូលចិត្ត យល់ចិត្តយល់ថ្លើម
ក្នុងភាពទុក្ខលំបាកក្រៀមក្រំចិត្ត និងភាពអស់សង្ឃឹមរបស់ពួកគេ។
បុគ្គលណាចូលចិត្តគិតថា
យើងនឹងចូលចុះសម្រុងស៊ីធ្លុងជាមួយអ្នកដទៃមិនបាន សាកល្បងបែរមកសួរខ្លួនឯងម្តងទៀតថា
តើហេតុអ្វីបានយើងមានសភាពលក្ខណៈបែបនោះ? យើងចូលចិត្តនិន្ទាគេឬអត់?
យើងរក្សាការសំងាត់ ឬការទុកចិត្តរបស់មិត្តបាន ឬមិនបាន ឬមួយយើងមិនធ្លាប់និយាយ
ឬមួយថាយើងមិនចេះញញឹមញញែមរុះរាយរាក់ទាក់រក... សាកល្បងសង្កេតត្រួតពិនិត្យមើលខ្លួនមើល៍
ហើយអ្នកនឹងដឹងហេតុផល នៃការមានមិត្តច្រើន ឬតិច វាអាស្រ័យនៅលើខ្លួនយើងនេះឯង៕ [edit]
ប្រភព៖
sakid.com
No comments:
Post a Comment