Thursday, September 1, 2016

សេចក្តីសុខរបស់អ្នកបួស ឬសមណៈ ៨យ៉ាង


សេចក្តីសុខរបស់អ្នកបួស ឬសមណៈ ៨យ៉ាងគឺ

- មិនមានការហួងហែង រក្សាទុកនូវសម្បត្តិទាំងឡាយ
- ស្វែងរកតែបិណ្ឌបាតដែលឥតទោស
- បរិភោគតែអាហារដែលឆ្អិនស្រាប់
- មិនមានសេចក្ដីលំបាក ដោយការបៀតបៀនអំពីដែន គឺមិនត្រូវបង់ពន្ធដារជាដើម
- មិនមានឆន្ទរាគៈចំពោះគ្រឿងឧករណ៍
- មិនមានភ័យព្រោះចោរប្លន់
- មិនជាប់ជំពាក់ដោយស្ដេច និងអាមាត្យស្ដេច និង
- ឥតមានអ្នកណារារាំង ឃាតឃាំងក្នុងទិសទាំង៤៕

(គ្មានសេចក្ដីសុខណា ស្មើដោយសេចក្ដីស្ងប់ឡើយ)

........................................
ស្រង់ពីសៀវភៅ៖ ឈ្វេងយល់ព្រះធម៌
ទំព័រ ៧៥
ប.ទី១ ព.ស.២៥៥៧
រ. សំ ស៊ីណាង (សក្យមុនីភិក្ខុអត្តគុត្តោ)

រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment