១) ជីវិត មិនទៀង។
២) ជីវិត ជាទុក្ខ ព្រោះមានការកើតឡើងហើយវិនាសទៅវិញ
ទុក្ខក្នុងទីនេះមិនមែនទុក្ខវេទនា ទុក្ខលក្ខណៈរួម ទុក្ខលក្ខណៈរួមទាំងអរិយសច្ច
ព្រោះជាទីតាំងនៃទុក្ខ។
៣) ជីវិត ជារោគ សង្ខារធម៌ប្រព្រឹត្តទៅតាមអំណាចបច្ច័យ
ក៏ក្នុងអត្ថន័យជារោគដែរ ម្យ៉ាងទៀតជាឬសគល់នៃរោគ កើតមកតាំងពីក្នុងផ្ទៃនៃមាតា
ទារកតូចកើតមកជាកូនង៉ែត ឃើញថាគួរឲ្យសង្វេគ ព្រោះទទួលនូវភាវៈដ៏ធ្ងន់ធ្ង
គឺឧបាទានក្ខន្ធ ទទួលរោគ ទទួលជំងឺមកជាប់នឹងខ្លួនជាមួយខ្លះ ស្វិតដៃស្វិតជើងខ្លះក៏មាន
ជំងឺរីងរៃមិនមែនមានរោគតែមួយមុខទេ ហ្នឹងឯងជាភារៈ។
៤) ជីវិត ជាបូស ព្រោះប្រកបដោយរោគចាក់ដោតជាទុក្ខ ព្រោះមានការហូរចេញរបស់មិនស្អាតគឺ
កិលេសមានការប៉ោងឡើង ហើយបែកធ្លាយ ដូចជាមនុស្សយើង កើតមកពេញវ័យហើយទ្រុឌទ្រោម។
៥) ជីវិត ជាសរ ព្រោះចាក់ដោតខាងក្នុងព្រោះភាវៈ
សព្វថ្ងៃគេប្រើសាស្ត្រាវុធកាំភ្លើង កាំបិត កាំជ្រួច ទោះជាយ៉ាងណាមិនដូចឧបាទានក្ខន្ធ
នាំមកនូវទុក្ខ មិនងាយនាំចេញបាន កើតមកមានបញ្ចក្ខន្ធគឺ ដូចជាព្រួញមុតចាក់ដោត។
៦) ជីវិត ជាសេចក្ដីលំបាក ព្រោះភាវៈគួរឲ្យតិះដៀល
មិនបាននាំមកនូវសេចក្ដីចម្រើន ព្រោះជាទីតាំងនៃសេចក្ដីអាក្រក់ផ្សេងៗ លំបាកព្រោះកូន
លំបាកព្រោះកិច្ចការងារចិញ្ចឹមជីវិត ប៉ុន្តែមិនលំបាកដូចបញ្ចក្ខន្ធ។
៧) ជីវិត ជាអាពាធ ព្រោះមិនឲ្យមាននូវសេរីភាព
មិនដើម្បីសេចក្ដីសុខសាន្តទៅបាន ត្រូវបៀតបៀនផ្លាស់ប្តូរប្រែប្រួល
ដូចជាផស្សៈជាបទដ្ឋាន នៃអាពាធជំងឺតម្កាត់។
៨) ជីវិត ជារបស់ទ្រុឌទ្រោម ព្រោះទ្រុឌទ្រោម ដោយជរា និងមរណៈ។
៩) ជីវិត ជារបស់ចង្រៃ យើងមិនដែលបានឃើញបញ្ចក្ខន្ធរបស់ចង្រៃ
ព្រោះនាំមកឲ្យវិនាសមិនមែនតិច បញ្ចក្ខន្ធជារបស់ចង្រៃ គួរឲ្យនឿយណាយ គួរឲ្យធុញទ្រាន់
មិនគួរប្រកាន់ មិនគួរឲ្យជាប់ជំពាក់ គួរតែរើខ្លួនឲ្យផុតស្រឡះ។
១០) ជីវិត ជារបស់ឧបទ្រព ព្រោះនាំមកនូវសេចក្ដីក្ដៅក្រហាយច្រើន
មិនអាចយើងដឹងបានទេ ព្រោះជាទីតាំងនៃអន្តរាយ នាំមកនូវសេចក្ដីក្ដៅក្រហាយផ្សេងៗ
នាំមកនូវសេចក្ដីចង្អៀតចង្អល់ គួរតែឲ្យផុតស្រឡះ តាមផ្លូវចិត្តព្រោះមិនប្រកាន់មាំ។
១១) ជីវិត ជារបស់មានភ័យ ព្រោះជាអណ្តូងកើតនៃភ័យសព្វគ្រប់ទាំងអស់
ព្រោះបដិក្ខៈនៃសេចក្ដីសុខស្ងប់ ជាកន្លែងភ័យ ផ្ទុយពីរបស់ក្សេមក្សាន្ត
យើងខ្លាចកន្លែងមានភ័យបញ្ចក្ខន្ធ ជារបស់មានភ័យ មិនគួរសម្ងំនៅនោះទេ
គួររត់ចេញដោយវិបស្សនាញាណ។
១២) ជីវិត ជារបស់មានឧបសគ្គ ព្រោះទាក់ទងសេចក្ដីក្ដៅក្រហាយច្រើន
ព្រោះជាទីតាំងនៃទុក្ខ ជាគ្រឿងរារាំង។
១៣) ជីវិត ជារបស់ញាប់ញ័រ ញាប់ញ័រដោយជរា ព្យាធិ មរណៈ ដោយលោកធម៌។
១៤) ជីវិតជារបស់ពុកផុយរលួយ ព្រោះដល់នូវការបែកធ្លាយជាធម្មតា។
១៥) ជីវិត ជារបស់មិនយឺនយូរ។
១៦) ជីវិតជារបស់មិនមានទីពឹង ព្រោះមិនបានរួចអំពីភ័យ។
១៧) ជីវិត ជារបស់មិនមានទីជ្រកពួន ទៅទីកន្លែងណា
ក៏ជរាព្យាធិរកឃើញ ភ័យវិបត្តិគ្រប់យ៉ាង យើងគេចចេញដោយការមិនប្រកាន់ហួងហែង។
១៨) ជីវិត ជារបស់មិនមានទីរលឹក
ព្រោះមិនអាចជាទីពឹងឲ្យផុតពីភ័យទុក្ខកង្វល់។
១៩) ជីវិត ជារបស់ទទេ មិនមានឋិតស្ថេរ ឥតមានខ្លឹម
សូន្យចាកភាពស្អាត សូន្យចាកភាពសុខ។
២០) ជីវិត ជារបស់រលីងធេង យើងពិចារណាមួយជាតិៗ
ទទេផុតពីកំណើតមនុស្ស កំណើតសត្វតិរច្ឆាន។
២១) ជីវិត ជារបស់សោះសូន្យ អត់មានម្ចាស់។
២២) ជីវិត ជារបស់មិនមែនខ្លួន។
២៣) ជីវិត ជារបស់មានទោស ជាប់ទៅដោយទារុណកម្ម ជាប់ដោយបញ្ហា
អត់មានឥស្សរៈ អត់មានសេរី។
២៤) ជីវិត ជារបស់ប្រែប្រួលជាធម្មតា ប្រែប្រួលដោយព្យាធិមរណៈ។
២៥) ជីវិត ជារបស់ឥតខ្លឹម ព្រោះទម្លាយសេចក្ដីសុខ។
២៦) ជីវិត ជាឬសនៃសេចក្ដីលំបាក។
២៧) ជីវិត ជាអ្នកសម្លាប់ មច្ចុតាមមករហូតតាំងពីបដិសន្ធិមក
បណ្ដើរយើងទៅកន្លែងសម្លាប់។
២៨) ជីវិត មិនមានសេចក្ដីចម្រើន។
២៩) ជីវិត ប្រកបដោយអាសវៈ។
៣០) ជីវិត ប្រកបដោយការតាក់តែង។
៣១) ជីវិត ជានុយរបស់មារ។
៣២) ជីវិត មានជាតិជាធម្មតា។
៣៣) ជីវិត មានជរាជាធម្មតា។
៣៤) ជីវិត មានព្យាធិជាធម្មតា។
៣៥) ជីវិត មានសេចក្ដីស្លាប់ជាធម្មតា។
៣៦) ជីវិត
មានសេចក្ដីសោកបរិទេវទុក្ខទោមនស្ស និងឧបាយាស្សៈជាធម្មតា។
៣៧) ជីវិត ប្រកបដោយគ្រឿងសៅហ្មងជាធម្មតា។
៣៨) ជីវិត ជារបស់កើតឡើងពីហេតុ។
៣៩) ជីវិត ជារបស់វិនាសទៅវិញ។
៤០) ជីវិត ជារបស់ផ្អែមដោយឆន្ទរាគៈ។
៤១) ជីវិត ជាទោសគួរឲ្យនឿយណាយ៕[edit]
........................................
ស្រង់ចេញពីសៀវភៅ៖
ជីវិតគឺធម្មៈ
ទំព័រ
៩៩-១០៦
ប.
ព.ស ២៥៥៨
រោងពុម្ព
ម.ម.ម. ថៃ
រ.
សុង គឹមសាន្ត(ភិក្ខុបញ្ញានន្ទោ)
រូបភាពហ្វេសប៊ុកផេក
No comments:
Post a Comment