Sunday, September 18, 2016

និស្ស័យ ១០យ៉ាង បញ្ជាក់ពីលក្ខណៈសុខភាពផ្លូវចិត្តល្អ


លក្ខណនិស្ស័យ អធ្យាស្រ័យរបស់មនុស្សមានសុខភាពផ្លូវចិត្តល្អ ត្រូវមានដូចខាងក្រោម៖

- សម្លឹងមើលពិភពលោកក្នុងផ្លូវល្អ មានចិត្តសោមនស្សរីករាយស្រស់ថ្លា។
- ចិត្តត្រជាក់ ឬងាយខឹង តែឆាប់ឲ្យអភ័យ។
- សម្របខ្លួនចុះសម្រុងជាមួយនឹងសង្គម និងបរិស្ថានបានរហ័ស។
- ហ៊ានប្រឈមមុខជាមួយបញ្ហា ប្រកបដោយមានហេតុផល។
- យល់ចូលចិត្តអ្នកដទៃ ដូចជាការយល់ចូលចិត្តខ្លួនឯង។
- មានជំនឿជឿជាក់បានលើខ្លួនឯង បើតាំងចិត្តធ្វើហើយ មិនរុញរាចំពោះឧបសគ្គ។
- គ្រប់គ្រងអារម្មណ៍បាន និងមានអារម្មណ៍ល្អជានិច្ច។
- មិនមានកង្វល់ ឬគិតច្រើន។
- មានការសម្តែងអាកប្បកិរិយាសមរម្យ ពេលណាបានជួបរឿងរំជួលចិត្ត។
១០- អាចត្រេកអរក្នុងភាពជោគជ័យ ឬសេចក្ដីសុខរបស់អ្នដទៃបានដោយស្មោះអស់ពីចិត្ត។

ចេញពីលក្ខណៈនិស្ស័យទាំង ១០យ៉ាងនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា និស្ស័យទាំងនេះ នឹងជួយឲ្យយើងប្រើប្រាស់ជីវិត ប្រកបដោយការយល់ពិភពលោក តាមសច្ចភាពច្រើនឡើង ជៀសវាងភាពស្រ្តេសអារម្មណ៍តប់ប្រមល់ចិត្ត ប្រើជីវិតលើវិថីនៃសេចក្ដីសុខ និងទស្សនគតិល្អៗ។ ពេលយើងមានសេចក្ដីសុខទាំងកាយ ទាំងចិត្តហើយ រាងកាយមួយនេះ នឹងមានសុខភាពល្អប្រសើរឡើងទៅតាមនោះដែរ ហើយត្រង់ដែលសំខាន់ វាជាគន្លឹះមួយជួយឲ្យមានអាយុវែងយឺនយូរផងដែរ៕[edit]

ប្រភព៖ hplus.co.thwinne.ws
រូបភាពហ្វេកប៊ុកផេក

No comments:

Post a Comment