គ្រប់ពេលវេលាតាំងពីកើតឡើង
រហូតមកដល់ពេលនេះ រូបកាយរបស់យើងរមែងទ្រុឌទ្រោមចាស់គ្រាំគ្រាទៅតាមលំដាប់ ហើយក៏មិនយូរទៀតទេ
យើងក៏ត្រូវបោះបង់ចោលរូបកាយនេះទៅ រូបកាយដែលគេបានបោះបង់ចោលទៅហើយនោះ ក៏កា្លយទៅជាអង្កត់អុស
ដែលគេទុកចោលឲ្យនៅក្នុងព្រៃថ្មសាន មិនយូរក៏ពុកផុយ រលួយរលេះ
រល្បាយទៅតាមច្បាប់ធម្មជាតិ។ ព្រោះហេតុដូច្នោះ វត្ថុនេះ ខណៈដែលនៅជាមួយអត្តាយើងនេះឯង
វាមិនមែនជារបស់ពិត មានត្រឹមគ្រាន់តែជាគ្រឿងអាស្រ័យបណ្ដោះអាសន្នប៉ុណ្ណោះ។
វត្ថុដទៃក្រៅពីនេះ ក៏មានដំណើរលំអានប្រព្រឹត្តទៅដូចៗគ្នា
មិនថាជាគ្រឿងស្លៀកពាក់គ្របដណ្ដប់ គ្រឿងសម្អិតសម្អាងតាក់តែង ទីជម្រកស្នាក់អាស្រ័យ
ឬក៏សាច់ញាតិមិត្តជិតខាង ឬនរណាក៏ដោយ មិនយូរមិនឆាប់ក៏ត្រូវបែកធ្លាយទៅតាមដំណើរនោះដែរ។
កើតឡើង
តាំងនៅ
រួចហើយ
ក៏រលាយសូន្យទៅ...
ដូចព្រះសម្ពុទ្ធទ្រង់សម្ដែងទុកថា
“កាយនេះ
មិននៅយូរប៉ុន្មានឡើយ តែងមានវិញ្ញាណទៅប្រាសហើយ ជាកាយគឺគេបោះបង់ចោល ឲ្យដេកសង្កត់នៅលើផែនដី
ដូចជាអង្កត់អុសរកប្រយោជន៍គ្មាន”។ ឬម្យ៉ាងទៀតថា “អាយុក្តី ភ្លើងធាតុក្តី វិញ្ញាណក្តី តែងលះបង់កាយនេះទៅក្នុងកាលណាហើយ
ជាកាយគឺគេមិនគួរនឹងទុកដាក់ ឲ្យនៅលើផ្ទះសម្បែងបានឡើយ គេតែងនាំយកទៅចោល
ឲ្យដេកសង្ក់តនៅលើផែនដី ក្នុងកាលនោះឯង
ដូចជាអង្កត់អុសរកប្រយោជន៍គ្មានឡើយ”៕[edit]
គ្រូតូច
រូបភាពហ្វេសប៊ុកផេក
No comments:
Post a Comment