Saturday, September 17, 2016

ចិត្តក្សេម មានចរន្តសាច់ប្រាក់


ចិត្ត...ជាប្រភព
កុំបណ្ដោយឲ្យចិត្តកើតទុក្ខ ត្រូវធ្វើចិត្តឲ្យស្ងប់នឹងន ដើម្បីមិនឲ្យយើងបាត់បង់ភាពស្ងប់របស់ចិត្ត ព្រោះចិត្តជាប្រភពនៃថាមពល ប្រភពនៃកម្លាំងចិត្ត ប្រភពនៃដួងកែវបញ្ញា ប្រភពនៃបុណ្យកុសលដែលយើងបាននាំគ្នាធ្វើឆ្លងភពជាតិកំណើតមក។ 

បុណ្យនឹងជួយកាត់បន្ថយនូវបញ្ហា ដែលកើតចេញពីបាបអកុសល ដែលយើងបានធ្វេសប្រហែសភ្លាំងភ្លាត់ធ្វើហើយក្នុងអតីតកាល ដែលនឹងត្រូវដោះស្រាយ ក៏ត្រូវអាស្រ័យលើបុណ្យតែប៉ុណ្ណោះ វិធីផ្សេងដទៃមិនអាចកែខៃបានឡើយ។ មានតែបុណ្យប៉ុណ្ណោះ ទើបនឹងដោះស្រាយបាបបាន។ បុណ្យជាធាតុអាចដោះស្រាយបាបធាតុបាន នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់។

តើចិត្តក្សេម គឺជាអ្វី?

ក្សេម ប្រែថា សុវត្ថិភាព ផុតភ័យ អស់កិលេស និងមានសេចក្ដីសុខ។ ចិត្តក្សេម ទើបមានន័យដល់ សភាពចិត្តដែលអស់កិលេសហើយ យោគៈគ្រឿងចងសត្វទុកក្នុងភព។ ខ្សែ៤ធ្លុង ត្រូវបានកាត់ផ្ដាច់អស់រលីង ចិត្តមានសេរីភាព។ សេរី ធ្វើឲ្យរវាសរវៃខ្លួនមិនជាប់ស្ទះ មិនតានតឹងអួលអាក់រំខារខានតទៅទៀត មិនមានគ្រោះភ័យអ្វីណាទាំងអស់ មកបង្គាប់បញ្ជាបានទៀតទេ ទើបមានសេចក្ដីសុខយ៉ាងពិតប្រាកដ ផុតពីការវិលវល់កើតស្លាប់ អ្នកដែលនឹងមានចិត្តក្សេមដោយពិតប្រាកដ គឺអ្នកដែលមានចិត្តជ្រោតជ្រាប ដោយបីតិសុខប្រមោជ ក្នុងឋានបរមសុខពោលគឺព្រះនិព្វានជានិរន្តរ៍ ដែលបានដល់នូវភាពជាព្រះអរហន្តនោះឯង។


 ចិត្តក្សេមផូរផង់ មានចរន្តសាច់ប្រាក់

បើសិនថាចិត្តឈប់បានហើយ ក៏ក្សេមភ្លាមៗ ក្សេមផូរផង់ថ្លាប្រៀបបានដូចជាកញ្ចក់ឆ្លុះមុខនោះដែរ នេះជាការក្សេមផូរផង់ថ្នាក់ចិត្ត។ ចិត្តក្សេមផូរផង់បានដូច្នោះហើយ ចិត្តដួងនេះឯង ជាចិត្តមង្គលពិតប្រាកដ ដែលជាគ្រឿងហេតុដល់នូវសេចក្ដីចម្រើន។ បើសិនចិត្តឈប់បានដូច្នេះហើយ ក៏បរិចាគប្រាក់ មិនចាំបាច់រកក្រ រកលំបាកតែយ៉ាងណាទេ។ បើចិត្តផូរផង់បានថ្លាថ្នាក់នោះហើយ មិនចាំបាច់ធ្វើការងារអ្វីច្រើនឡើយ វាហូរចូលមកឯកឯង។ ប្រាក់នោះទៀតសោត ក៏មិនមែនជាប្រាក់ក្ដៅក្រហាយ មានតែប្រាក់ចូល ប្រាក់ចេញមិនមាន ចេញតិចតួច ចូលមកច្រើន។ ភាពស្អាតផូរផង់ថ្លានីមួយៗនោះឯង ជាតួអង្គសំខាន់ណាស់។

ថេរដីកា ព្រះមង្គលទេពមុនី

ប្រភព៖ winne.ws
រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment