Tuesday, September 20, 2016

បើចង់រីកចម្រើន!! ៤ ប្រការ រកឲ្យឃើញក្នុងជីវិត ហើយជីវិតនឹងរុងរឿង


បើប្រាថ្នាចង់រីកចម្រើនលូតលាស់! ធម៌៤ប្រការដែលបង្កឲ្យកើតសេចក្ដីរីកចម្រើនលូតលាស់ក្នុងដំណើរជីវិត បានដល់ វុឌ្ឍិធម៌ ប្រែថា ធម៌ជាគ្រឿងចម្រើន ឬធម៌ដែលបង្កឲ្យកើតសេចក្ដីចម្រើនលូតលាស់ ជាគោលធម៌ជួយស្តារស្ថាបនាចំពោះការសិក្សា ដើម្បីអភិវឌ្ឍន៍បញ្ញាឲ្យចម្រើនឡើង។
 វុឌ្ឍិធម៌ប្រកបដោយធម៌៤ ប្រការគឺ

- ស្វែងរកគ្រូល្អឲ្យជួប (សប្បុរិសំសេវៈ សេបគប់សប្បុរស)

ការជ្រើសរើសគ្រូល្អនោះ ត្រូវពិចារណាពីររឿងធំៗដែលជារឿងសំខាន់គឺ ត្រូវគិតពិចារណាអំពីកិច្ចការចំណេះដឹងពិត និងមាននិស្ស័យល្អពិតប្រាកដមិនមែនក្លែងក្លាយ យើងទើបនឹងប្រាកដក្នុងចិត្តបានថា លោកនឹងអាចអប់រំបានពិត ទាំងក្នុងផ្នែកទ្រឹស្តីទាំងផ្នែកបដិបត្តិ ព្រោះគ្រូគឺជាគំរូមួយដ៏សំខាន់ណាស់។

- ស្តាប់ពាក្យគ្រូឲ្យច្បាស់ (សទ្ធម្មស្សវនៈ ស្តាប់ធម៌)

ពេលយើងបានជួបគ្រូល្អហើយ រឿងដែលសំខាន់លំដាប់ទីពីរគឺ ត្រូវស្តាប់ពាក្យគ្រូឲ្យយល់ចូលចិត្ត កុំឲ្យខុសភ្លាត់ ប្រាសចាកឃ្លាតចាកអត្ថន័យ ស្តាប់ហើយត្រូវមាន ពាក្យកំណត់សេចក្តី នៃរឿងរ៉ាវនោះៗ ចេញមកឲ្យច្បាស់ក្រឡែត។ ការឲ្យពាក្យកំណត់សេចក្ដីគឺ ការកំណត់អន្ថន័យដែលត្រឹមត្រូវ និងច្បាស់លាស់ទាំងផ្នែកទ្រឹស្តី ទាំងផ្នែកបដិបត្តិ ដើម្បីឲ្យគ្រូ និងសិស្សកើតការយល់ចូលចិត្តស្របស៊ីខ្សែគ្នា។ វិធីសាស្ត្ររកពាក្យកំណត់សេចក្ដីរបៀបងាយស្រួលគឺ ការបង្កើតសំនួរក្នុងរឿងដែលកំពុងសិក្សាដោយពាក្យសំនួរថា “តើអ្វី?

- ត្រិះរិះគិតពាក្យគ្រូឲ្យស៊ីជម្រៅ (យោនិសោមនសិការៈ ត្រិះរិះធម៌ ឬយកធម៌មកធ្វើទុកក្នុងចិត្ត)

ពេលយើងបានជួបគ្រូល្អហើយ បានស្តាប់គ្រូច្បាស់លាស់ហើយ តែត្រូវយល់ចូលចិត្តចំណេះដឹងរបស់គ្រូបានជ្រៅជ្រះ តិចច្រើនដល់កម្រិតណានោះ វាអាស្រ័យលើការនាំយកចំណេះដឹងនោះ មកត្រិះរិះគិតពិចារណាឲ្យបានស៊ីជម្រៅ។ ការត្រិះរិះពាក្យគ្រូឲ្យបានជ្រៅជ្រះឲ្យកើតនូវការយល់ចូលចិត្តដ៏ត្រឹមត្រូវ អំពីវត្ថុបំណងរបស់ធម៌ក្នុងរឿងនោះៗ។ វិធីសាស្ត្ររកវត្ថុបំណងដែលអាចធ្វើបានងាយៗ ដោយការបង្កើតសំនួរដោយពាក្យសំនួរថា ហេតុអី? ព្រោះអ្វី? មូលហេតុអ្វី? ហេតុដូចម្តេច?

- ធ្វើតាមគ្រូឲ្យគ្រប់ (ធម្មានុធម្មប្បដិបត្តិ ប្រតិបត្តិដ៏សមគួរដល់ធម៌)

ពេលរកគ្រូល្អជួបហើយ ស្តាប់ពាក្យគ្រូច្បាស់លាស់ហើយ ត្រិះរិះពិចារណាពាក្យគ្រូយ៉ាងជ្រាលជ្រៅហើយ រឿងដែលត្រូវធ្វើឲ្យបានគឺ ត្រូវអនុវត្តពិតប្រាកដបានដូចជាគ្រូ។ មនុស្សដែលបានគ្រូល្អហើយ យកល្អមិនបាន កើតព្រោះដោយសារតែ ធ្វើតាមគ្រូមិនបានគ្រប់ ព្រោះបើសិនធ្វើគ្រប់ លទ្ធផលការងារក៏ត្រូវចេញមកល្អដូចគ្រូធ្វើហើយ។ វិធីសាស្ត្រដែលធ្វើតាមគ្រូបានគ្រប់នោះ មានវិធីតែមួយគត់គឺ ត្រូវទទួលយកនិស្ស័យដ៏ល្អរបស់គ្រូ មកធ្វើជានិស្ស័យរបស់ខ្លួនឲ្យបាន ពិសេសជាងនោះ បើជារឿងរៀនយកព្រះធម៌តាមហើយ ត្រូវយកនិស្ស័យបំពេញជីវិតជាដើមទុនពាន់ ក្នុងការធ្វើអំពើល្អ តាមលំអានដំណើររបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់។

យើងនឹងបានឃើញថា វុឌ្ឍិធម៌ ៤ប្រការ គឺជាកំណប់ទ្រព្យខាងបញ្ញា ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រគល់ឲ្យដល់ពួកយើង ដើម្បីជាគោលការណ៍ក្នុងការរៀនដឹងវិជ្ជាទាំងឡាយ មិនថាជាផ្លូវលោក ឬជាផ្លូវធម៌ សូមត្រឹមតែពួកយើងតម្កល់់ចិត្តសិក្សាឲ្យគ្រប់ទាំងអ្វី ហេតុអ្វី ដូចម្តេច ហើយលទ្ធផលបានយ៉ាងណានោះ ឲ្យចាប់ផ្តើមអនុវត្ត ដូចជាយកជីវិតដើមពាន់ រួចហើយសេចក្ដីសុខ និងភាពរីកចម្រើនក្នុងជីវិត តែងតែបង្កបង្កើតមានឡើងតាមក្រោយនោះភ្លាមៗដែរ៕ [edit]


ប្រភព៖ www.dmc.tv
រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment