Monday, September 19, 2016

ពិសោធហើយ ខួរក្បាលផ្លាស់ប្តូរបាន...



លោកសាស្ត្រាចារ្យ រិឆាត ដេវិតសាន់ (Richard Davidson Ph.D) បានធ្វើការសិក្សាលើព្រះសង្ឃទីបេមួយរូប។ ព្រះសង្ឃ ដរ.មេទ្ធិវ រិហ្គាត ដែលបានហ្វឹកហាត់ធ្វើសមាធិអស់រយៈពេល ២០-៣០ ឆ្នាំ ពេលតាមដានសង្កេតពិនិត្យមើលដោយម៉ាស៊ីនកុំព្យួទ័រ fMRl រកឃើញថា

មនុស្សដែលបានហ្វឹកហាត់ធ្វើសមាធិអស់រយៈពេលយូរ ខួរក្បាលផ្នែកសម្បកខាងក្រៅមានពណ៌ប្រផេះ ដែលហៅថា Gray Matter ជាផ្នែកមួយ ដែលស្ថិតនៅរបស់កោសិកាប្រសាទ នឹងមានកម្រាស់ឡើង នោះមានន័យថា មានកោសិកាខួរក្បាលបន្ថែមឡើង និងបរិវេណផ្នែកខាងមុខម្ដុំថ្ងាសខាងធ្វេង នឹងមានប្រតិបត្តិការរបស់ចលនាខួរក្បាលដ៏ល្អឡើង មានលក្ខណៈនៃចលនាខួរក្បាលថយចុះ និងទៀងទាត់ខ្លាំងឡើង ដែលគេហៅថា ចលនាក្រែមម៉ាដែលរកឃើញលើមនុស្ស ដែលចិត្តមានសមាធិជ្រៅជ្រះ។

បន្តមក គេបានពិសោធលើអ្នកស្ម័គ្រចិត្ត ដែលហ្វឹកហាត់ធ្វើសមាធិរាល់ថ្ងៃ ក្នុងមួយថ្ងៃៗ ៣០នាទី ព្រឹក និងល្ងាច ក្នុងរយៈពេល ៣ខែ ហើយតាមដានសង្កេតមើលដោយម៉ាស៊ីនកុំព្យួទ័រ fMRl រកឃើញថា មានបំរែបំរួលដូចគ្នា សបញ្ជាក់ឲ្យឃើញថា ខួរក្បាលរបស់មនុស្សយើងមានសមត្ថភាព ដែលអាចនឹងផ្លាស់ប្តូរក្នុងរចនាសម្ព័ន្ធ និងប្រតិបត្តិការ ដែលគេហៅប្រាកដនិយមថា Neuroplasticity ឬភាពធន់សាំរបស់ខួរក្បាល ដែលជាកម្មវត្ថុត្រូវបានគេស្វែងរកឃើញថ្មីៗ បានបំបាត់ចោលនូវជំនឿចាស់ត្រង់ថា ខួរក្បាលផ្លាស់ប្ដូរមិនបាន។

គេបានពិសោធទាំងរបៀប សមថៈ និងវិបស្សនាកម្មដ្ឋាន បានរកឃើញថា លទ្ធផលជារួមដូចៗគ្នា។ ខួរក្បាលរបស់មនុស្សអាចវិវត្តបានគ្រប់ពេលវេលា ដោយការចម្រើនសតិ ធ្វើឲ្យខួរក្បាលផលិតកោសិកាខួរក្បាលថ្មីៗច្រើនឡើង។ ប្រតិបត្តិការល្អឡើង ចលនាខួរក្បាលទៀងទាត់ថយចុះ ហើយជាលក្ខណៈរបស់មនុស្ស ដែលមានសេចក្ដីសុខ និង សុខភាពចិត្តល្អ។

ក្រៅពីនេះ គេថែមទាំងបានសិក្សាលើករណីរបស់អារម្មណ៍ស្រ្តេស អារម្មណ៍ខឹងក្រោធ និងអារម្មណ៍សោកសៅ ដែលមានផលចំពោះបំលាស់ប្ដូរក្នុងខួរក្បាលផ្នែកផ្ទុយគ្នា គឺវាធ្វើឲ្យកោសិកាខួរក្បាលខ្សោយ ការចងចាំខ្សោយ និងកោសិកាមានអាយុកាលកាន់តែខ្លីឡើង៕[edit]

<iframe width="640" height="400" src="https://www.youtube.com/embed/5GMSczR7xrs" frameborder="0" allowfullscreen></iframe>

ប្រភពៈ ខួរក្បាលវិវត្តបាន ដោយការចម្រើនសតិ អ្នករៀបចំបណ្ដាញអនឡាញ

No comments:

Post a Comment