Sunday, September 18, 2016

ដើម្បីភាពរីកចម្រើននៃជីវិតយើងត្រូវមានហេតុ ៥ប្រការ


ដើម្បីភាពរីកចម្រើននៃជីវិតយើងត្រូវមានហេតុ ៥ប្រការ ដូចជា

១) ចេះប្រើពេលវេលាឲ្យមានប្រយោជន៍បំផុត ព្រោះថាពេលវេលាមិននៅរង់ចាំអ្នកណាម្នាក់ឡើយ។
២) បណ្ដុះនិស្ស័យក្នុងការអាន ដើម្បីបង្កើនសមត្ថភាពយល់ដឹង ព្រោះថាសៀវភៅគឺជាមិត្តដ៏ស្មោះត្រង់ម្នាក់ ហើយក៏ជាអ្នឯកទេស ប្រឹក្សាយោបល់ដ៏ចំណានផងដែរ។
៣) ខិតខំធ្វើការងារគ្រប់បែបយ៉ាង ពិសេសការងារណា ដែលខ្លួនប៉ិនប្រសប់ និងដែលខ្លួនចូលចិត្ត។
៤) ព្យាយាមអត់ធ្មត់ធ្វើកិច្ចការតូចៗជាមុន ដើម្បីឈានទៅធ្វើកិច្ចការធំ ពោលគឺភ្នែកសម្លឹងទៅលើមេឃ តែជើងជាន់ជាប់នឹងផែនដី ឈរលើការពិត។
៥) មានឆន្ទៈ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាង បើលូកដៃធ្វើហើយ ត្រូវហ៊ានប្រយុទ្ធនឹងឧបសគ្គ កុំផ្លាស់ប្តូរឥរិយាបថ​កុំដកថយទាំងកណ្តាលទី៕[edit]

-----------------------------------
ស្រង់ចេញពីសៀវភៅ៖ខ្លីខ្លឹម
ប.ទី១, ២០១០, ទំ.១៤
រ. ខៀវ សុផាត
រូបភាពហ្វេកប៊ុកផេក 

No comments:

Post a Comment