Tuesday, September 27, 2016

១០ប្រការ ដែលមនុស្សជិតស្លាប់ច្រើនតែមានវិប្បដិសារីបំផុត


- មិនបានធ្វើតាមក្តីសុបិនរបស់ខ្លួន

ប្រការនេះ ជាប្រការមួយដែលបានជួបប្រទះច្រើនបំផុត។ ជួនកាល មនុស្សយើងមកភ្ញាក់អាត្មា វាជ្រុលពេលទៅហើយថា មានសុបិនច្រើនយ៉ាងទៀត ដែលនៅចុងក្រោយបំផុត យើងមិនបានធ្វើ មិនបានតស៊ូដើម្បីវា។ ហើយពេលខ្លះកើតមាន ព្រោះយើងជ្រើសរើសនឹងមិនធ្វើផ្ទាល់ ឬយើងមិនជ្រើសរើសវាទៅទៀត ព្រោះត្រូវនឹងកេណ្ឌពីមនុស្សនៅជុំវិញខ្លួនច្រើនហូសពេក ដល់ទីបំផុត ពេលវេលាបានរលាយសូន្យទៅ ដូចជាក្រសែទឹកហូរគួចយកទៅ។

- ធ្វើការច្រើនពេក រហូតដល់គ្មានពេលផ្ដល់ឲ្យគ្រួសារ

ពួកគេមានអារម្មណ៍សោកស្តាយណាស់ ដែលប្រើប្រាស់ពេលវេលា ជាមួយមនុស្សដែលគេស្រឡាញ់ ដូចយ៉ាងកូនៗ និងប្រពន្ធតិចពេក។ គេប្រើពេលវេលាភាគច្រើន នៅតែក្នុងកិច្ចការងាររកលុយកាក់ តែចុងក្រោយគេត្រឡប់បែរមិនបានប្រើពេលវេលាមានសេចក្ដីសុខជាមួយគ្រួសារ ដែលខ្លួនស្រឡាញ់បាន ដូចដែលគេប្រាថ្នាចង់បាន។

- គួរនឹងបានប្រើពេលវេលាជាមួយមិត្តភក្តិច្រើនជាង

ជួនកាលពួកគេ ទើបអាលមកភ្ញាក់ខ្លួនមានអារម្មណ៍ថា ចង់ជួបមិត្តចាស់ៗ ដែលធ្លាប់ប្រើជីវិតរួមគ្នាមកយ៉ាងយូរក្នុងអតីត ប៉ុន្តែក្នុងពេលដែលកន្លងទៅវែងឆ្ងាយ ហើយគេមិនបានព្យាយាមទាក់ទងពួកមិត្តទាំងនោះឡើយ។ ពេលមកដល់វារៈចុងក្រោយនៃជីវិត ពេលខ្លះវាមានការលំបាកក្នុងការទំនាក់ទំនងពួកមិត្តទាំងនោះ ហើយពួកគេភាគច្រើនប្រាប់ថា ចង់បង្វិលពេលវេលាឲ្យត្រឡប់ថយក្រោយវិញ ហើយទាក់ទងមិត្ត្ៗរបស់គេឲ្យបានច្រើនឡើង។

- គួរបានសារភាពស្រឡាញ់ច្រើនជាងនេះ

ជួនកាលមនុស្សលាក់កំបាំងទុកនូវអារម្មណ៍ច្រើនជ្រុលពេកលើខ្លួនឯងតែម្នាក់ ព្រោះតែមិនហ៊ានបដិសេធ ខ្លាចគ្រប់យ៉ាងនឹងផ្លាស់ប្តូរ ខ្លាចនេះខ្លាចនោះ ឬគ្រាន់តែខ្មាសអៀន ដែលនឹងសារភាពវាចេញមក។ ក៏ប៉ុន្តែចុងក្រោយ វាត្រឡប់ក្លាយជារឿងមួយ ដែលមកធ្វើបាបខ្លួនគេវិញ ដោយសារនៅទីអវសានរបស់ពួកគេ គឺប្រើប្រាស់ជីវិតបានដោយមិនពេញលេញ។ ពួកគេស៊ូទ្រាំលាក់ទុកនូវអារម្មណ៍នោះជាប់ ហើយថែមទាំងជាការបំផ្លិចបំផ្លាញសុខភាពក្នុងរយៈពេលវែងទៀតផង។

- គួរស្មោះត្រង់ជាមួយរឿងដែលយើងគិត និងនិយាយចេញឲ្យច្រើនជាងនេះ មិនគួររក្សាទុកទេ

ប្រសិនបើមានអារម្មណ៍យ៉ាងម៉េច គិតយ៉ាងណា មិនពេញចិត្តអ្វី ឲ្យនិយាយចេញមក ដើម្បីដោះស្រាយបញ្ហាឲ្យវាបានត្រឹមត្រូវ។ ប៉ុន្តែមនុស្សច្រើនណាស់ បែរជាលាក់ទុកគ្រប់យ៉ាងនៅលើខ្លួនតែម្នាក់ឯង រក្សាទុកភាពមិនពេញចិត្តជាប់មិនព្រមបញ្ចេញមក ទ័លតែធ្វើឲ្យសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយបាត់បង់ទៅរឿយៗ ហើយវាក៏គ្មានវិធីណា ដែលនឹងឲ្យសម្ព័ន្ធភាពណាមួយរក្សាបានស្ថិរភាពឡើយ ប៉ុន្តែវាបែរជាធ្វើឲ្យដុនដាបយ៉ាប់យ៉ឺនទៅៗ ព្រោះហេតុដូច្នោះ ភាពស្មោះត្រង់ជាមួយនឹងអារម្មណ៍ ព្រមទាំងនិយាយវាចេញមកចុះណ៎ា។

- គួរជាចាស់ទុំជាងនេះក្នុងពេលនោះ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ

ច្រើនដងច្រើនគ្រា យើងមានបញ្ហារាំងស្ទះ ជាពិសេស រឿងសម្ព័ន្ធភាពដែលអាក្រក់ជាមួយមនុស្សជិតស្និត អាចកើតមានឡើង ព្រោះការយល់ចូលចិត្តខុស ឬការមានមន្ទិលសង្ស័យគ្នា។ ហើយនឹងមានមនុស្សច្រើនណាស់ដែរ ក៏ទុកចោលវាឲ្យកន្លងផុតទៅ ដោយមិនព្រមចុះមកដោះស្រាយកំហុសឲ្យជាត្រូវវិញបាន រហូតដល់ក្លាយជាប្រការមួយទៀតដែលមកខូចចិត្ត នូវអ្វីៗដែលវាហួសអស់ទៅហើយ។

- ខ្ញុំគួរនឹងមានកូន

មនុស្សជាច្រើននាក់ ដល់ពេលខ្លួនចាស់ជរាទៅ នឹងចាប់ផ្ដើមមានអារម្មណ៍សោកស្តាយថា ចុះហេតុអ្វីទៅមិនមានកូន ដើម្បីនឹងបន្តពូជពង្សវង្សត្រកូលខ្លួន ក្នុងរឿងដែលគេបានសាងឡើង ឬមើលថែពួកគេ នៅពេលដែលពួកគេចាស់ជរា។

ក្នុងសម័យសព្វថ្ងៃនេះ មនុស្សភាគច្រើនគិតថា ការមានកូនគឺជា រឿងដែលលំបាក រឿងដែលខាតបង់លុយកាក់ តែសាកល្បងគិតសារជាថ្មីលោមើលម្ដងទៀត ថាការលំបាកពេលនេះ និងសប្បាយនៅពេលចាស់ទៅ តើវាពិតជាស័ក្តិសមតម្លៃគ្នាឬអត់?

- ខ្ញុំគួរសន្សំប្រាក់ទុកឲ្យបានច្រើនជាងនេះ

ភាពបរាជ័យក្នុងការរក្សាសន្សំលុយកាក់ទុក សម្រាប់ខ្លួនចូលនិវត្តន៍ គឺមួយរឿងទៀត ដែលមានមនុស្សជាច្រើនសោកស្ដាយ ពេលដល់ខ្លួនចាស់ទៅ ពួកគេមានអារម្មណ៍ថា ប្រសិនបើកាលនោះធ្វើការខ្លាំងជាងនេះបន្តិច ឬសន្សំសំចៃច្រើនជាងនេះបន្តិចទៀត ប្រហែលជាពេលនេះ សុខស្រួលសប្បាយជាងនេះហើយ។

- មិនហ៊ានធ្វើខ្លួនជារបស់ខ្លួនឯងតាមដែលគួរ   

មនុស្សជាច្រើនគ្នា រំពៃគិតត្រឡប់ទៅរកអតីតនោះហើយ មានអារម្មណ៍ថា ជីវិតរបស់ពួកគេភាគច្រើនប្រើទៅជាមួយការលាក់បំបាំងខ្លួនជារបស់ខ្លួនឯង ប្រើជីវិតដើម្បីតែមនុស្សដទៃ ឬដើម្បីតាមបំណងប្រាថ្នាតម្រូវការរបស់សង្គម ឬមនុស្សដែលនៅជុំវិញ ព្រោះនៅទីបំផុតទៅ ជីវិតជារបស់លោកអ្នក លោកអ្នកគួរប្រើជីវិតរបស់លោកអ្នកឲ្យស័ក្តិសមតម្លៃបំផុត។

១០- គួរដឹងតាំងពីយូរហើយថា តាមការពិតទៅ សេចក្ដីសុខគឺជាវិថីជ្រើសរើសមួយ ដែលយើងគួរជ្រើសរើសបានក៏ប៉ុណ្ណោះ

នេះគឺជារឿងមួយទៀត ដែលមនុស្សជាច្រើនមានអារម្មណ៍ថា មានវិប្បដិសារី ដោយពួកគេមិនធ្លាប់មានអារម្មណ៍ ទ័លតែដល់ចុងក្រោយនៃជីវិតថា តាមការពិតទៅ សេចក្ដីសុខ យើងអាចជ្រើសរើសនឹងមានបាន អាស្រ័យលើយើងផ្ទាល់ទាំងអស់។ ពួកគេខ្លះ គ្រាន់តែខ្លាចការផ្លាស់ប្តូរ ខ្លាចចិត្តអ្នកដទៃ ខ្លាចនេះខ្លាចនោះ ដែលធ្វើឲ្យពួកគេត្រូវស៊ូទ្រាំត្រាំត្រែង នៅជាមួយជីវិតដែលគ្មានសេចក្ដីសុខ ប៉ុន្តែរកមិនដឹង មើលមិនឃើញថា សេចក្ដីសុខ នៅត្រឹមតែម៉ាលូកដៃចាប់ គ្រាន់តែយើងបំលាស់ប្តូរជ្រុងមួយនៃទស្សនៈ ឬការគិតប៉ុណ្ណោះ៕[edit]

សាធុ...

បានអានចប់ហើយ កុំភ្លេចចែករំលែកដល់មនុស្សជុំវិញយើងផង នឹងបានបុណ្យបានកុសល
អរគុណទិន្ន័យពី Club & Health

No comments:

Post a Comment