មានមនុស្សជាច្រើនបានដាក់គម្រោងផែនការជីវិត
ដែលគូសវាសសុបិនទុក ដោយមានគោលដៅច្បាស់លាស់ ដូចជា
អាយុ
២៥
ប្រាថ្នារៀនយកបរិញ្ញាបត្រជាន់ខ្ពស់នៅបរទេស ដើម្បីបើកពិភពទស្សនៈឲ្យទូលំទូលាយ។
អាយុ
៣០
ប្រាថ្នាសាងគ្រួសារ ដែលមានស្ថេរភាព មានកូន មានផ្ទះ មានរថ។ល។
អាយុ
៤៥
ប្រាថ្នាចង់ធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក ឲ្យបានស័ក្តិសមជាមួយនឹងធ្វើការងារអស់ពេលយ៉ាងយូរ។
អាយុ
៥០
ប្រាថ្នាចង់ប្រើជីវភាពស្ងប់ស្ងាប់នៅតាមជនបទ មានស៊ីមានម្ហូបគ្រប់គ្រាន់ ក្នុងចំណោមបរិយាសធម្មជាតិ ដ៏សែនបរិសុទ្ធ។
អាយុ
៦០
ប្រាថ្នាចង់មានលុយកាក់ជាដុំកំភួនជាលានៗ ទុកមើលថែខ្លួនឯង ដែលចាស់ជរាមានជម្ងឺតម្កាត់កើតឡើង ដោយយថាហេតុ។
ប៉ុន្តែសម្រាប់មនុស្សខ្លះទៀត
មិនមានគម្រោងផែនការជីវិតអ្វីទាំងអស់ បង្ការទុកមុន ព្រោះដោយសារតែតោងប្រកាន់មុតមាំថា
“ជីវិតគឺជាការផ្លាស់ប្តូរ នឹងដាក់គម្រោងផែនការ ដើម្បីរឿងណាមួយឲ្យប្រាកដទៅ
សូមប្រើជីវិតទៅមួយថ្ងៃៗ ក៏គ្រប់គ្រាន់បាត់ទៅហើយ”។
តាមការពិតទៅ
មានគំនិតបែបនេះ ក៏មិនទាន់ជាការខុសទាស់អ្វីដែរ
គ្រាន់តែអាចមិនត្រឹមត្រូវបានទាំងស្រុង ព្រោះដូចដែលយើងរាល់គ្នាបានដឹងច្បាស់ណាស់ហើយថា
“ពេលវេលាជារបស់មានតម្លៃ” វាកន្លងផុតទៅហើយ វាមិនអាចវិលត្រឡប់ថយក្រោយវិញបានទេ។
ដូច្នោះហើយ ការប្រើជីវិតដោយមិនបានរៀបចំគម្រោងផែនការជីវិត អាចធ្វើឲ្យយើងប្រើពេលវេលា
ដែលកំពុងមានដោយគ្មានបានគុណតម្លៃ ឬទម្រាំនឹងដឹងខ្លួនវិញ មួយជីវិតនេះ មិនអាចធ្វើរឿង ដែលបានតាំងចិត្តទុកនោះ
បានសម្រេចអ្វីសោះ។
"បំណាច់នឹងចេះ
ឲ្យគេកោត បំណាច់នឹងឆោត ឲ្យគេអាណិត"
តើអ្នកដឹងឬទេ?
ជនជាតិឥណ្ឌាបូរាណ
គេបែងចែកមួយជីវិតរបស់មនុស្សយើងចេញជា ៤ចំណែក
ដែលអាចប្រើទស្សនវិស័យ ក្នុងការរៀបចំគម្រោងផែនការជីវិតបានយ៉ាងល្អប្រពៃគឺ ២៥ឆ្នាំដំបូង
សម្រាប់វ័យសិក្សារៀនសូធ្យ ក្រេបយកចំណេះដឹងផ្សេងៗ, ២៥ឆ្នាំទី២ កសាងជីវភាពឋានៈគ្រួសារ,
២៥ឆ្នាំទី៣ សងប្រគល់ឲ្យអ្វីៗខ្លះទៅដល់សង្គមជាតិ, ២៥ឆ្នាំចុងក្រោយ
ត្រៀមលក្ខណៈខ្លួនស្លាប់ទៅ ដោយការស្ងប់ចិត្ត។
ជំហានទី១ មើលឲ្យឃើញចំណុចល្អនៃការរៀបចំផែនការជីវិត
តេជគុណ
វ៉.វជរមេធី ផ្តល់ជាគំនិតថា ពេលបានកើតមកជាមនុស្ស យើងគួររៀបចំផែនការប្រើប្រាស់ជីវិត ដោយដួងចិត្តដ៏សំខាន់
មានពីរដំណាក់កាលគឺ ដំណាក់ដំបូងរៀបចំផែនការប្រើប្រាស់ជីវិតឲ្យ “ខ្លួនជាទីពឹងពំនាក់របស់ខ្លួនឯង” ដំណាក់កាលទីពីររៀបចំផែនការប្រើជីវិតឲ្យ
“មនុស្សគេទីពឹងពំនាក់អាស្រ័យបាន”។
តេជគុណផ្ទាល់
ក៏បានរៀបចំគម្រោងផែនការជីវិតទុកយ៉ាងធំសម្បើមថា ដំណាក់កាលដំបូង
នឹងចាប់ផ្ដើមសិក្សាឲ្យដល់អាយុ ២៩ឆ្នាំ ក្រោយពីនោះនឹងឈប់រៀនក្នុងប្រព័ន្ធហើយ
ឧទ្ទិសខ្លួនចូលបម្រើការងារ។ ពេលធ្វើការងាររហូតដល់អាយុ៣៥ ឆ្នាំ
ក៏មានការរៀបចំផែនការជីវិតបន្តទៅទៀតថា ធ្វើរឿងល្អៗឲ្យស្រុកទេសខ្លួនវិញម្តង។
លោកទើបលាឈប់ពីការងារនៅឯមហាវិទ្យាល័យមហាចុឡាឡុងកនរាជវិទ្យាល័យ
ហើយបានត្រឡប់ទៅកសាងមជ្ឈមណ្ឌល វិបស្សនាសាកុលរ៉ៃជើនតាក់វ័ន នៅខេត្តសៀងរាយ
រហូតដល់ព្រះជន្ម៤០ឆ្នាំ។ លោកតាំងចេតនាថា និងនឹងបន្ថយការនិមន្តសំដែងធម្មទេសនា
ហើយការងារជាក់លាក់ ផ្នែកអប់រំវិបស្សនាដាក់មកជំនួសវិញទាំងអស់ នេះនឹងឃើញប្រត្យក្សថា
ប្រសិនបើបានបែងចែកជីវិតចេញជាពីរដំណាក់កាលគឺ ដំណាក់កាលដំបូងក្នុងជីវិតរបស់លោក “ធ្វើខ្លួនជាទីពឹងរបស់ខ្លួនឯង” ចំណែកដំណាក់កាលទីពីរ
“ធ្វើខ្លួនឲ្យមនុស្សដទៃ គេយកជាទីពឹងបាន” នោះឯង។
បើសិនជាសួរថា
តើហេតុអ្វីបានជាមនុស្សយើង ទើបគួររៀបចំផែនការប្រើជីវិត? ចម្លើយដែលផ្តល់ឲ្យបានច្បាស់បំផុតគឺ
ដើម្បីយើងនឹងបានរស់នៅប្រកបទៅដោយផាសុក និងស្លាប់ទៅ ដោយការស្ងប់ចិត្ត។
ហើយសម្រាប់មនុស្ស ដូចជាយើង ដែលត្រូវធ្វើការងាររកស៊ីចិញ្ចឹមជីវិត ការចេះរៀបចំផែនការបង្កាទុកមុននោះជាចំណុចល្អប្រសើរគឺ
-ធ្វើឲ្យជីវិតមានគោលដៅ ពេលដឹងច្បាស់លាស់ថា ជីវិតត្រូវការរឿងអ្វីណានីមួយ
នឹងជួយជម្រុញឲ្យមានការតាំងចិត្ត ទៅឲ្យដល់គោលដៅដែលបានគូសវាសទុកនោះ។
-ធ្វើឲ្យជីវិតមានគុណតម្លៃ បើសិនយើងប្រើពេលវេលា ដែលកំពុងមានឲ្យមានប្រយោជន៍
ស្វែងរកចំណេះដឹង ដែលនឹងជួយលើកកម្រិតសតិបញ្ញារបស់ខ្លួន និងជួយសង្រ្គោះអ្នកដទៃតាមកម្លាំងសមត្ថភាពខ្លួន
ក៏នឹងជាមនុស្ស ដែលមានគុណតម្លៃ ចំពោះសង្គម និងពិភពលោក។
-ធ្វើឲ្យជីវិតមានសមតុល្យ បើសិនចេះរៀបចំពេលវេលាឲ្យមានសមតុល្យ
យើងនឹងជោគជ័យលើគ្រប់ផ្នែក ដូចជា គ្រួសារ ការងារ សង្គមជីវិតផ្ទាល់ ឬក្រៅខ្លួន។
-ធ្វើឲ្យកើតមានសេចក្ដីសុខ ហើយជាការពេញចិត្តពេញថ្លើមក្នុងជីវិត
មនុស្សដែលចេះរៀបចំគ្រប់គ្រងជីវិត គឺជាមនុស្សដែលចេះប្រើពេលវេលា ឲ្យមានតម្លៃយ៉ាងឧត្តុង្គឧត្តម
តែមួយថ្ងៃៗមិនមានអ្វីគួរឲ្យសោកស្តាយ ឬខូចចិត្ត ហើយនេះឯងគឺជាទីនាំមកនូវសេចក្ដីសុខ។
ជំហានទី២ ស្រាវជ្រាវស្វែងរកវិធីទៅឲ្យដល់គោលដៅ
ការរៀបចំដាក់ផែនការជីវិតឲ្យទទួលបានភាពជោគជ័យ
ចិត្តជារឿងសំខាន់ ដែលកំពុងគ្រប់គ្រងពេលវេលាក្នុងមួយថ្ងៃៗ ឲ្យមានគុណតម្លៃខ្លាំងបំផុត
គោលគំនិតល្អដើម្បីជីវិត សូមទាញយកអាថ៌កំបាំង ដែលនឹងជួយបង្កើនបន្ថែមប្រសិទ្ធភាព
ហើយនឹងការប្រើប្រាស់ជីវិត ឲ្យទទួលបានភាពជោគជ័យ ក្នុងគ្រប់ស្រទាបវ័យទាំងអស់
ដោយ៧ចំណុចងាយៗគឺ
ក) សម្រេចចិត្តឲ្យច្បាស់ៗថា
ត្រូវការអ្វី សាកសួរខ្លួនឯងឲ្យបានច្បាស់លាស់ថា គោលដៅក្នុងជីវិតគឺ ដូចជា
ចង់ក្លាយខ្លួនជាអ្នកជំនួញដែលមានឈ្មោះបោះសម្លេង ចង់មានផ្ទះជាម្ចាស់កម្មសិទ្ធិរបស់ខ្លួនឯង
ចង់មានសុខភាពល្អ ចង់មានគ្រួសារមួយដ៏កក់ក្ដៅ។ល។
ខ) សរសេរដាក់លើក្រដាស
សរសេរពីគោលដៅដែលខ្លួនត្រូវការនៅលើក្រដាស
(ឬក៏វាយចូលក្នុងកុំព្យួទ័រ រួចហើយជាការស្រេច) ឲ្យបានច្បាស់លាស់
ដំណាលគ្នានេះក៏ត្រូវការប្រាកដក្នុងចិត្តខ្លួនថា ជារឿងដែលអាចទៅរួច ដូចជា
នឹងត្រូវបញ្ចុះទម្ងន់ឲ្យបាន នឹងធ្វើយកពន្ទុប្រឡងឲ្យបាននិទទេ្ទសល្អ នឹងរក្សាសុខភាពដើម្បីកុំឲ្យមានជំងឺឈឺថ្កាត់។
គ) កំណត់គោលដៅចុងក្រោយ
គោលដៅដែលមិនមានដែនកំណត់ នឹងមិនមានថ្ងៃដល់ខ្សែជ័យបានទេ ដូច្នោះត្រូវកំណត់ឲ្យល្អបំផុត
ទៅដល់១០ឆ្នាំខាងមុខ នឹងសន្សំលុយកាក់ឲ្យបានមួយលាន។ មួយខែខាងមុខនឹងត្រូវសម្រកចុះទម្ងន់
ឲ្យបានមួយគីឡូក្រាមយ៉ាងតិចបំផុតជាដើម។
ឃ) បញ្ជាក់អំពីរឿងដែលត្រូវធ្វើជាចំណុចៗ
ពេលនឹកដល់អ្វីថ្មីៗ ឃើញ ក៏ឲ្យសរសេរបែកជាសាសា ចេញមកជារឿយៗ ដូចជា
គោលដៅគឺជាការបែងចែកពេលវេលា ធ្វើការងារស្ម័គ្រចិត្តច្រើនឡើង រឿងដែលត្រូវធ្វើ ដូចជា
ព្យាយាមរកទិន្នន័យដែលមានការពាក់ព័ន្ធ ជាមួយនឹងគម្រោងការការងារស្ម័គ្រចិត្ត
ព្យាយាមទៅចូលរួមសកម្មភាពស្ម័គ្រចិត្តផ្សេងៗ ឲ្យបានមួយអាទិត្យមួយថ្ងៃដែរ។ល។
ង) រៀបចំតាមលំដាប់សំខាន់
សាកល្បងត្រួតពិនិត្យមើលថា គោលដៅដែលខ្លួនបានតាំងទុកនោះ តើរឿងមួយណាត្រូវធ្វើបន្ទាន់
តើរឿណាមួយត្រូវធ្វើជាខាងក្រោយបាន។
ច) ចាប់ផ្ដើមធ្វើតាមផែនការភ្លាម
ទាំងនេះព្រោះមិនមានអ្វីនឹងធ្វើឲ្យចូលកៀកជិតភាពជោគជ័យបាន ស្មើនឹងការចាប់ផ្ដើមអនុវត្តន៍ធ្វើទៀតឡើយ។
ឆ) ចាប់ផ្ដើមធ្វើអ្វីម្យ៉ាង ដើម្បីឲ្យទៅជិតដល់គោលដៅបានរាល់ថ្ងៃច្រើនឡើង ដែលសំខាន់គឺ
ត្រូវធ្វើឲ្យដូចជាកិច្ចវត្ត ដូចជា អានសៀវភៅមូយថ្ងៃប្រាំទំព័រ
ដើម្បីឲ្យការរៀនសូធ្យល្អប្រសើរឡើង ចេញហាត់ប្រាណមួយថ្ងៃ ៣០នាទី ដើម្បីឲ្យសុខភាពល្អ។
ជំហានទី៣ ស្វែងរកបទដ្ឋាននៃការប្រើប្រាស់ជីវិត
មនុស្សដែលបានជោគជ័យក្នុងនាទីការងារ
ប៉ុន្តែជីវិតផ្នែកផ្សេងៗត្រូវបរាជ័យទាំងស្រុង មិនអាចហៅថា
ជាមនុស្សដែលជោគជ័យក្នុងជីវិតបានទេ។ ការប្រើប្រាស់ពេលវេលាដោយមានគុណតម្លៃខ្លាំងបំផុត
គឺការចេះរៀបចំពេលវេលាក្នុងជីវិតឲ្យបានយ៉ាងសមតុល្យ។ ឧទាហរណ៍របស់បុគ្គលដែលបានជោគជ័យ ក្នុងការប្រើប្រាស់ជីវិតបានយ៉ាងសមតុល្យដូចជា
លោកគ្រូ
វជិរមេធី មានថេរៈដីកាថា ពេលដឹងច្បាស់ថា ថ្ងៃមួយត្រូវស្លាប់ ក៏ត្រូវគិតថា
តើធ្វើយ៉ាងណា យើងទើបនឹងប្រើជីវិតឲ្យស័ក្ដិសមតម្លៃ វិថីដែលត្រូវគឺ
យើងនឹងត្រូវប្រើជីវិតជាចំណែកមួយថា ថ្ងៃនេះគឺជាថ្ងៃចុងក្រោយ ដើម្បីកុំឲ្យមានសេចក្ដីប្រមាទទៅគ្រប់រឿងដែលគិត
គ្រប់កិច្ចការដែលធ្វើ គ្រប់ពាក្យសម្តីដែលនិយាយ។ ពេលធ្វើការងារ
យើងក៏ត្រូវធ្វើការងារចំណែកនោះឲ្យបានល្អបំផុត។ ពេលវេលានៅជាមួយនរណា
យើងនឹងត្រូវនៅជាមួយមនុស្សនោះយ៉ាងល្អបំផុត។
ពេលប្រើប្រាស់ពេលវេលាឲ្យស័ក្តិសមតម្លៃបំផុត “បើសង្កេតឃើញថា
អាត្មាអញមិនធ្លាប់មដិសេធជាមួយអ្នកណាឡើយ គ្រប់គ្នាដែលចង់និយាយ ចង់ថតរូបជាមួយ
ត្រូវបានថតអាត្មា នឹងគោរពគ្រប់សម្ព័ន្ធភាពនោះ ព្រោះយើងមិនដឹងទេថានោះ
អាចជាលើកចុងក្រោយបំផុត ដែលយើងបានជួបគ្នា។
ជីវិតគឺជារឿងមិនទៀតទាត់ក៏ពិតមែនហើយ
ប៉ុន្តែយើងត្រូវចេះរៀបចំគម្រោងផែនការជីវិត នឹងជួយឲ្យយើងប្រើជីវិតដោយក្ដីមិនប្រមាទ
បានធ្វើក្នុងរឿងដែលគួរធ្វើ ហើយអាចធ្វើក្នុងរឿងដែលបានតាំងចិត្តទុកនោះ ឲ្យសម្រេចតាមការបរិច្ឆេទ... អ្នកតាំងចិត្តអ្វីទុក
មកចាប់ផ្ដើមនាំគ្នាធ្វើល្អជាជាង។
"កុំដេកចាំសំណាង
កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឲ្យគ្រប់"
ប្រភព៖
Secret
No comments:
Post a Comment