Thursday, September 8, 2016

ធ្វើតាមអ្នកម៉ែបង្រៀន


អ្នកមានព្រទ្យា បើមានចិត្តជា សំបូរមិត្តភក្តិ តែងមកឈូរឆ កំដរឥតអាក់ នាំឲ្យត្រជាក់ ចិត្តថ្លើមជានិច្ច។


ប្រុសម្នាក់នេះនិយាយលេងជាមួយមិត្តភក្តិ ហើយប្រាប់ដល់មិត្តរបស់គេថា គឺអ្វីៗធ្វើតាមអ្នកម៉ែបង្រៀនទាំងអស់ វៀរលែងតែរឿងមួយប៉ុណ្ណោះ ដែលអ្នកម៉ែមិនបានបង្រៀនដល់រូបគេធ្វើ។ តើវាគឺជាអ្វីទៅ?

នឹងរៀនឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។

១) អ្នកម៉ែបង្រៀនឲ្យតាំងចិត្តរៀន និងឧស្សាហ៍ព្យាយាមអានសៀវភៅ ធ្វើកិច្ចការដែលខ្លួនបានទទួលខុសត្រូវឲ្យបានល្អបំផុត។

២) អ្នកម៉ែបង្រៀនឲ្យមានអារម្មណ៍ល្អ... កុំអនុញ្ញាតឲ្យអ្នកណាមួយមករំខានយើងនាំឲ្យកង្វល់ និងត្រូវមានសណ្ដាប់ធ្នាប់ល្អ កន្លែងស្អាតបាត ទើបមានអារម្មណ៍ល្អភ្លឺថ្លា។

អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។

៣) អ្នកម៉ែបង្រៀនឲ្យចេះដាក់កាយដាក់ចិត្តឲ្យទាបជាមួយមនុស្សគ្រប់រូប មិនថាគេនឹងក្មេងជាង ឬមនុស្សចាស់ទូទៅ ឬសូម្បីតែអាជីពដែលមើលទៅអន់ជាងយើងក៏ដោយ ដោយសារតែគេមានគុណតម្លៃក្នុងភាវៈជាមនុស្សដូចគ្នា។

៤) អ្នកម៉ែបង្រៀនឲ្យចេះចែករំលែក ទុកណាជាយើងមានតិចតួចក៏ដោយ ព្រោះមនុស្សដែលមានជីវភាពលំបាកជាងយើងមានច្រើនណាស់។

អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។

៥) អ្នកម៉ែបង្រៀនឲ្យមានលំហាត់ប្រាណជានិច្ច ព្រោះតែយើងមានលុយកាក់តិច កុំឲ្យមានជំងឺតម្កាត់កើតមានឡើង។

៦) អ្នកម៉ែបង្រៀនឲ្យចេះស្រឡាញ់អ្នកដទៃ យល់ចិត្តអ្នកដទៃ ព្រោះថាអ្នកដទៃគេក៏មានហេតុផលរបស់គេដែរ។

៧) អ្នកម៉ែបង្រៀនឲ្យចេះជ្រើសរើសទទួលទានអាហារណា ដែលមានអត្ថប្រយោជន៍ដល់រាងកាយ ព្រោះយើងមិនសូវសំបូរលុយកាក់ទេ។

រោគអ្វីពុំស្មើនឹងគម្លាន គ្មានអ្វីពុំស្មើគ្មានប្រាជ្ញា ចាប់អ្វីពុំស្មើចាប់ទោសា ជាអ្វីពុំស្មើនឹងចិត្តជា។

៨) អ្នកម៉ែបង្រៀនឲ្យសូធ្យធម៌ថ្វាយបង្គំព្រះ ធ្វើបុណ្យទុកជាទីពឹងទីរលឹក។


៩) អ្នកម៉ែមិនបានបង្រៀនឲ្យកូនស្រឡាញ់អ្នកម៉ែ... ប៉ុន្តែចិត្តកូនប្រុសម្នាក់នេះស្រឡាញ់អ្នកម៉ែ ហើយធ្វើគ្រប់ប្រការ តាមអ្វីដែលអ្នកម៉ែបង្រៀន ដល់កូនប្រុសម្នាក់នេះ៕[edit]

រិមបឹងបួ
ប្រភព៖ winne.ws
រូបភាពហ្វេសប៊ុកផេក



No comments:

Post a Comment