សំបកក្រម៉
សាច់ស្រាយ និងខ្លឹមរបស់ព្រះពុទ្ធសាសនា
“.... សំបកក្រម៉របស់ព្រះពុទ្ធសាសនាគឺ ទាន សីល និងសាសនៈពិធីផ្សេងៗ
បើបានធ្វើត្រឹមត្រូវហើយ វានឹងក្លាយជាសាច់ស្រាយ គឺធ្វើចិត្តឲ្យរីករាយ
ញញឹមញញែមស្រស់ស្រាយ រហូតដល់កើតបីតិឆ្អែតចិត្ត។ ទាន សីល នោះនឹងចូលមកខាងក្នុងចិត្ត
ចិញ្ចឹមទឹកចិត្ត ឲ្យនៅត្រជាក់ជានិច្ច នេះបានឈ្មោះថា ធ្វើសំបក់ក្រម៉ឲ្យក្លាយជាសាច់ស្រាយបាន។
កាលណាពិចារណាទៅដល់ភាពឆ្អែត
និងភាពត្រជាក់ជាទីមនោរម្យរបស់ចិត្ត ក៏បានឃើញពីវត្ថុទាំងនេះកើតមានឡើងពីបច្ច័យ គឺការពេញចិត្តពេញថ្លើមជាហេតុ។
កាលណាភាពពេញចិត្តរលាយបាត់ទៅ វត្ថុទាំងនោះរលត់បាត់ទៅ វាជារបស់មិនទៀងទាត់
មិនស្ថិតស្ថេរជាធម្មតា យើងនឹងតោងប្រកាន់យកថាជារបស់ខ្លួនមិនបាន
វាជាអនត្តាមិនមានអ្នកណាជាធំ ជាឥស្សរៈ ហើយក៏ដាក់ចុះ ឲ្យឃើញសភាពតាមសភាវៈពិត។ កាលណាពិចារណាត្រឹមត្រូវតាមនេះបានឈ្មោះថា
ធ្វើឲ្យសាច់ស្រាយក្លាយជាខ្លឹម។ ព្រះពុទ្ធសាសនានៅអាស្រ័យបានដោយសារសំបកក្រម៉ សាច់ស្រាយ
និងខ្លឹមដូច្នេះឯង។
បើមានខ្លឹមតែម្យ៉ាង
បើជាដើមឈើវិញ ក៏ហៅថាដើមឈើងាប់ រមែងតែងតែនៅមិនបានយូរអង្វែង។ បើមានតែសាច់ស្រាយ
បើដើមឈើវិញ ក៏ហៅថា ដើមឈើរកខ្លឹមមិនបាន ក្រៅពីធ្វើបានត្រឹមតែអុសដុតប៉ុណ្ណោះ។
បើមានសំបកក្រម៉តែម្យ៉ាង បើជាដើមឈើវិញ ដូចជាដើមល្ហុង ដែលងាយនឹងបាក់ឆាប់បំផុតនៅពេលត្រូវខ្យល់បក់បោកខ្លាំង។
ព្រះពុទ្ធសាសនាវិវត្តជានិរន្តរ៍បានយូរមកទល់ពេលនេះ ក៏ដោយមានទាំងសំបកក្រម៉ សាច់ស្រាយ
និងខ្លឹម គ្រប់ពេញលក្ខណៈបរិបូណ៌នេះឯង...”។[edit]
ធម្មទេសនាអប់រំដោយ
ព្រះគ្រូទេសរង្សី
រូបភាព៖ ហ្វេសប៊ុកផេក
No comments:
Post a Comment