Wednesday, October 12, 2016

១៨ប្រការ ក្រិត្យក្រមនៃការប្រើជីវិតពីព្រះសង្ឃដាឡៃឡាម៉ា


១៨ ប្រការ ក្រិត្យក្រមនៃការប្រើជីវិតពីព្រះសង្ឃដាឡៃឡាម៉ា

- សង្កេតមើលជារឿយៗថា
ស្នេហា និងភាពជោគជ័យដ៏អស្ចារ្យ
វាមានភាពផ្សងព្រេងដ៏ធំសម្បើមសណ្ដោងមកជាមួយជានិច្ច។
---
- អ្នកចាញ់បាន
តែរឿងដែលអ្នកបានមកវិញគឺ មេរៀន
ព្រោះហេតុដូចនោះ កុំធ្វើឲ្យវាបាត់បង់ទៅអី។
---
- ធ្វើតាមច្បាប់ ៣ខនេះ ដោយម៉ត់ចត់
-គោរពខ្លួនឯង
-គោរពអ្នកដទៃ
-មានទំនួលខុសត្រូវចំពោះទង្វើគ្រប់យ៉ាងរបស់ខ្លួនឯង។
---
- ចាំទុកថា
ជួនកាលពេលវេលាដែលមិនបាន ក្នុងរឿងដែលត្រូវការ
អាចនឹងជារឿងដែលសំណាងល្អក្នុងជីវិត
ក៏អាចថាបាន។
---
- រៀនចេះច្បាប់យ៉ាងសុក្រិត
ព្រោះបើពេលមួយ ដែលអ្នកត្រូវដកច្បាប់
អ្នកនឹងធ្វើវាដោយស័ក្ដិសម។
---
- កុំឲ្យការឈ្លោះទាស់រឿងតូចតាច
មកបំផ្លិចបំផ្លាញមិត្តភាព និងមិត្តភក្តិរបស់អ្នក។
---
- ពេលអ្នកសង្កេតមើលថា អ្នកធ្វើខុស
កុំរង់ចាំងបង្អង់យូរ នឹងរកដំណោះស្រាយភ្លាមៗ។
---
- ប្រើពេលវេលានៅជាមួយខ្លួនឯងខ្លះ រាល់ថ្ងៃៗ។
---
- បើកទទួលបំលាស់ប្តូរ
ប៉ុន្តែកុំបណ្ដែតបណ្ដោយឲ្យគុណតម្លៃរបស់អ្នក ខូចបង់ទៅ។
---
១០- ចាំទុកថា ពេលខ្លះ
ភាពស្ងប់ស្ងាត់ គឺចម្លើយមួយដ៏ល្អបំផុត។
---
១១- ប្រើជីវិតឲ្យល្អ និងឲ្យមានកិត្តិយស
ព្រោះពេលអ្នកចាស់ទៅ អ្នកនឹងបានសម្លឹងមើលទៅរកអតីតកាលវិញ
ហើយអ្នកនឹងមានសេចក្ដីសុខជាមួយវាបានម្ដងទៀត។
---
១២- បរិយាកាសនៃក្ដីស្រឡាញ់នៅឯផ្ទះរបស់អ្នក
គឺជាឫសគល់របស់ជីវិត។
---
១៣- ពេលយល់ឃើញផ្ទុយគ្នា ជាមួយមនុស្សជាទីស្រឡាញ់
ព្យាយាមប្រកែកឈ្លោះក្នុងរឿង ដែលនៅត្រង់ចំពោះមុខក្នុងពេលបច្ចុប្បន្ន
កុំលើកយកអតីតកាលមកពាក់ព័ន្ធឡើយ។
---
១៤- ការចេះចែករំលែកចំណេះដឹងរបស់អ្នក
ព្រោះនោះនឹងធ្វើឲ្យអ្នករស់នៅជាអមតៈ។
---
១៥- ទន់ភ្លន់ជាមួយពិភពជុំវិញខ្លួន ដែលអ្នកកំពុងនៅអាស្រ័យ។
---
១៦- មួយឆ្នាំម្ដង
ឲ្យចេញធ្វើដំណើរកំសាន្តទៅកាន់កន្លែងណាមួយ
ដែលអ្នកមិនធ្លាប់បានទៅ។
---
១៧- ចាំទុកថា សម្ព័ន្ធភាពដ៏ល្អបំផុតគឺ
សម្ព័ន្ធភាពនៅពេលដែលក្ដីស្រឡាញ់របស់មនុស្សពីរនាក់
មានច្រើនជាងតម្រូវការរបស់មនុស្សពីរនាក់។
---
១៨- អារកាត់សេចក្តីភាពជោគជ័យរបស់អ្នក
ពីវត្ថុដែលអ្នកបាត់បង់ទៅ ដើម្បីឲ្យបានភាពជោគជ័ននោះមកវិញ៕​ [edit]


Alpha-B


No comments:

Post a Comment