កាលពីពេលមុន យើងបានលើកយកសុភាសិតចិន១៥ប្រការ ល្អចំពោះចិត្តពីអ្នកប្រាជ្ញចិន ក្នុងសម័យបុរាណ ដូចជា ឡាវស៊ឺ(ឡៅជឺ) ខុងបេង ស៊ុនវូ និងកូវឡេង រួចហើយ តែសម្រាប់ថ្ងៃនេះ យើងនឹងជ្រើសរើសដកស្រង់ទ្រឹស្តីរបស់ខុងជឺសុទ្ធមួយចំនួនមកចុះផ្សាយ។ ទ្រឹស្តីទាំងនេះប្រិយមិត្តខ្លះប្រហែលជាធ្លាប់បានអាន បានជួបមួយចំនួន តែក៏មានប្រិយមិត្តខ្លះ បានអានខ្លះនិងមិនបានអានជួបខ្លះ តែមិនបានចាំ ហើយមានប្រិយមិត្តមួយចំនួនទៀត ប្រហែលជាធ្លាប់ប្រើទ្រឹស្ដីទាំងនេះសម្រាប់ការអប់រំជីវិតរបស់ខ្លួនផងក៏មិនដឹង។
ខុងជឺជាទស្សនវិទូរបស់ចិនមួយរូបដ៏ល្បីល្បាញតាំងពីសម័យបុរាណ រហូតមកដល់សព្វថ្ងៃនេះ។ គេអាចចាត់ទុកទ្រឹស្តីរបស់ខុងជឺចូលក្នុងលទ្ធិមួយ ដែលមានប្រជាជនចិន
ក៏ដូចជាអ្នកសិក្សាផ្នែកទស្សនវិជ្ជាបូព៌ាប្រទេស និងជុំវិញពិភពលោក
បានលើកយកនូវទ្រឹស្តីរបស់ខុងជឺមួយចំនួនមកធ្វើការវិភាគ ដើម្បីឆ្លើយតបតាមតម្រូវការរបស់សង្គម
ជាពិសេសផ្នែកសីលធម៌ គុណធម៌ សុជីវធម៌ ចរិយាធម៌ និងកតញ្ញូតាធម៌ ជាដើម។ ទ្រឹស្តីដែលបានលើកយកមកសរសេរចុះផ្សាយក្នុងទីនេះ
គឺស្រង់យកតាមប្រភពនានា ដែលបានឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតែប៉ុណ្ណោះ។
ទ្រឹស្តីរបស់ខុងជឺអ្នកប្រាជ្ញចិនសម័យបុរាណ៤៤ប្រការ
ទ្រឹស្តីរបស់ខុងជឺអ្នកប្រាជ្ញចិនសម័យបុរាណ៤៤ប្រការ
១- ...ឯងចាញ់ ត្រឹមតែដោះមួក...
បើគ្រូប្រាប់ថា
គេចាញ់នោះមានទៅដល់ជីវិតរបស់មនុស្សផ្សេងៗ
ឯងគិតថា
តើមួកឬជីវិតសំខាន់?
២- បួនវត្ថុក្នុងលោក ដែលលុយទិញមិនបានគឺ
ស្នេហា
ពេលវេលា ជីវិត និងកល្យាណមិត្ត។
៣- កងទ័ព... អាចបាត់បង់មេកងទ័ពបាន
តែមនុស្សយើងនឹងខ្វះកម្លាំងចិត្តមិនបាន។
៤- ការនិយាយស្តីដោយការលាក់លៀម
រមែងនាំមកនូវរឿងបំផ្លាញគុណធម៌។
៥- កិត្តិយសដែលធំធេង
មិនស្ថិតនៅលើយើងមិនធ្លាប់ដួល
តែវាស្ថិតនៅលើយើងក្រោកឡើងរាល់លើក
ដែលយើងដួលទៅវិញទេ។
៦- កុំប្រមូលយកពាក្យរិះគន់របស់អ្នកដទៃមកដាក់ក្នុងចិត្ត
តែចូរទទួលស្តាប់
និងប្រើអភិវឌ្ឍន៍ខ្លួនឯងល្អជាជាង។
៧- គ្រប់អ្នកស្រឡាញ់ក៏ត្រូវគិតពិចារណា
គ្រប់អ្នកស្អប់ក៏ត្រូវគិតពិចារណាដែរ។
៨- ចេះក៏ឲ្យប្រាប់ថាចេះ
មិនចេះក៏ឲ្យប្រាប់ថាមិនចេះ
ទើបជាមនុស្សឆ្លាត។
៩- ជីវិតគឺជារឿងងាយៗ តែមនុស្សយើង
បែរជាទៅធ្វើឲ្យវាលំបាកទៅវិញ។
១០- ត្រូវប្រកាន់ភ្ជាប់នូវគុណធម៌
សេពគប់មិត្តត្រូវប្រយ័ត្នប្រយែង
ធ្វើរឿងខុសក៏ត្រូវប្រញាប់រកដំណោះស្រាយភ្លាម។
១១- ធ្វើការងារកុំសង្ឃឹមខ្លាំងពេក
កុំសង្ឃឹមវត្ថុតបស្នងបន្តិចបន្តួច
គិតតែចង់បានឆាប់
តែមិនអាចសម្រេចដល់គោលដៅ
គិតតែសង្ឃឹមរឿងតូចតាច
ក៏នឹងធ្វើរឿងធំមិនបាន។
១២- បានតែរៀនសូត្រ តែមិនចេះវិភាគវែកញែក
ទើបមិនយល់ដល់ហេតុផល។
១៣- បើដើរតាមស្នាមជើងជនដទៃ
គ្មានថ្ងៃណាមួយមានស្នាមជើងជារបស់ខ្លួនឯងឡើយ។
១៤- ពួកអ្នកធ្វើការហួសតួនាទី
និងពួកមនុស្សធ្វើការមិនបាន
ជាក្រុមមនុស្សតែមួយ។
១៥- ពេលមិននៅក្នុងតំណែងនោះ
ក៏មិនទៅដាក់ផែនការក្នុងតំណែងនោះ។
១៦- ភាពមានបានដែលបានមកដោយភាពមិនត្រឹមត្រូវ
សម្រាប់ខ្ញុំវិញ ទុកដូចជាដុំពពករសាត់។
១៧-
មនុស្សឆ្លាត នឹងមិនត្រូវកុហក
មនុស្សដែលមានគុណធម៌ខ្ពស់
គ្មានរឿងណាមួយត្រូវឲ្យខ្វល់
មនុស្សដែលក្លាហាន
ក៏មិនមានភាពភ័យខ្លាច។
១៨- មនុស្សដែលមានគុណធម៌ នឹងមិនឯកោ
នឹងត្រូវមានមនុស្សបែបក្រុមដូចគ្នាគាំទ្រ។
១៩- មនុស្សដែលមិនធ្វើអ្វីសោះ គិតតែពីស៊ី
គ្មានផ្លូវរីកចម្រើនឡើយ។
២០- មនុស្សដែលមិនមានផែនការវែងឆ្ងាយ
សេចក្ដីទុក្ខក៏នឹងកើតមានឆាប់។
២១- មនុស្សដែលស្គាល់ការសិក្សា
ស៊ូដល់មនុស្សដែលចូលចិត្តចេះរៀនមិនបាន
មនុស្សដែលចូលចិត្តសិក្សា
ស៊ូនឹងមនុស្សដែលមានសចក្ដីសុខ
ជាមួយការសិក្សាមិនបាន។
២២- មនុស្សបុរាណ ច្រើនតែមិននិយាយអួតអាង
ព្រោះក្រែងលោថា
ដែលនិយាយចេញទៅហើយ
ប្រតិបត្តិមិនបាន។
២៣- មនុស្សយើងលែងប្រកាន់សច្ចៈទៅហើយ
តើនឹងអាចសាងអនាគតបានយ៉ាងដូចម្ដេចទៅ?
២៤- មនុស្សល្ងង់ខ្លៅ តែចូលចិត្តធ្វើខ្លួនឆ្លាត
មនុស្សថ្នាក់ទាប
ក៏ចូលចិត្តធ្វើជាថ្នាក់ខ្ពស់។
២៥- មានមិត្ត៣ប្រភេទ ដែលសេពគប់បាន
និងមាន៣ប្រភេទទៀតសេពគប់មិនបាន,
សេពគប់ជាមួយមនុស្សជឿត្រង់
មនុស្សស្មោះត្រង់
មនុស្សដែលមានពុទ្ធិវែងឆ្ងាយមានប្រយោជន៍
។
មិនសេពគប់ជាមួយមនុស្សប្រចុបប្រចែង
នៅចំពោះមុខសរសើរ
នៅពីក្រោយខ្នងនិន្ទា
មិនសេពគប់ជាមួយមនុស្សមានអំណួត
តែគ្មានការពិត
ជាលទ្ធផលមិនល្អ។
២៦- មិនខ្លាចទេគ្មានតំណែង...
ខ្លាចតែមិនមានសមត្ថភាព
ក្នុងការគ្រប់គ្រងតំណែង។
២៧- មួយនាទីដែលអ្នកខឹង
ស្មើនឹងអ្នកបានបាត់បង់៦០វិនាទី
នៃសេចក្ដីស្ងប់ក្នុងចិត្តរបស់អ្នកទៅហើយ។
២៨- រឿងដែលខ្លួនមិនចូលចិត្ត
ចូរកុំធ្វើជាមួយអ្នកដទៃ។
៣៩- សុភាពជនដែលនិយាយច្រើន តែធ្វើតិចគួរឲ្យខ្មាសអៀន។
៣០- សុភាពជននិយាយតែការសាមគ្គីជាគោលការណ៍
មិនចូលជាមួយអ្នកប្រចុបប្រចែង
មនុស្សដែលអាក្រក់
ភាគច្រើននឹងត្រឡប់ទៅត្រឡប់មក
ដោយមិននិយាយពីគោលការណ៍។
៣១- សុភាពបុរសត្រូវប្រយ័ត្នបីរឿង
ក/ ពេលកម្លោះចិត្តមិនមានស្ថេរភាព
ត្រូវប្រយ័ត្នរឿងទាក់ទង់ស្រីៗ។
ខ/ ពេលដល់កម្លោះចាស់ កម្លាំងចិត្តរឹងមាំឡើង
ត្រូវប្រយ័ត្នរឿងពូកែប្រជែងដណ្ដើមកិត្តិយសកេរ្តិ័ឈ្មោះ។
គ/ ពេលដល់វ័យចាស់ជរា ភាពរឹងមាំចុះខ្សោយ
ក៏ត្រូវប្រយ័ត្នកុំទៅយកប្រៀប ដែលមិនចេះគ្រប់។
៣២- ស្គាល់អ្នកដទៃនោះ ឆ្លាត
ស្គាល់ខ្លួនឯងនោះ
ជាអរិយជន
ឈ្នះដទៃគឺអ្នករឹងមាំ
ឈ្នះខ្លួនឯង
គឺជាជនឧត្តមក្រៃ។
៣៣- ស្រឡាញ់គេ មិនត្រូវបណ្ដោយឲ្យគេគិតតែពីសប្បាយឡើយ
បើស្មោះស្ម័គ្រចំពោះគេ
ក៏ត្រូវអប់រំប្រៀនប្រដៅគេ។
៣៤- ហេតុអ្វី!...
ត្រូវសម្លាប់ជ្រូកអប់រំកូន។
៣៥- អ្នកគ្រប់គ្រងបើប្រតិបត្តិត្រង់ទៅត្រង់មក
ទោះជាមិនចេញបញ្ជា
ក៏ប្រជាជនប្រតិបត្តិតាម
បើអ្នកគ្រប់គ្រងមិនស្មោះត្រង់
ប្រជាពលរដ្ឋរមែងមិនស្ដាប់បង្គាប់។
៣៦- អ្នកគ្រប់គ្រង់កុំស្តាប់តែមនុស្សដែលនិយាយពិរោះ
ហើយផ្តល់ការគាំទ្រ
និងកុំបីកើតមានព្រោះថា
គេជាមនុស្សមិនល្អ
មិនស្តាប់សម្តីគេខ្លះ។
៣៧- អ្នកដែលមានកិត្តិយស
គឺអ្នកដែលផ្តល់កិត្តិយសឲ្យអ្នកដទៃ។
៣៨- អ្នកដែលសុំទោសមុន គឺជាមនុស្សដែលក្លាហានបំផុត
អ្នកដែលឲ្យអភ័យគេមុន
គឺជាមនុស្សដែលរឹងប៉ឹងបំផុត
អ្នកដែលភ្លេចបានមុន
គឺជាមនុស្សដែលមានសេចក្ដីសុខបំផុត។
៣៩- អ្នកសិក្សាសម័យមុន
សិក្សាដើម្បីឲ្យខ្លួនមានភាពជោគជ័យក្នុងការសិក្សា
មនុស្សសម័យថ្មី
សិក្សាដើម្បីឲ្យអ្នកដទៃដឹងថា
ខ្លួនឯងមានការសិក្សា។
៤០- ចូរយកចិត្តទុកដាក់ថា
អ្នកដទៃនឹងមើលមកថា តើយើងជាមនុស្សយ៉ាងម៉េច
មានឈ្មោះបោះសម្លេងតិចឬខ្លាំងកម្រិតណា
ឬមានឋានៈជីវភាពយ៉ាងម៉េច
ប៉ុន្តែឲ្យចាប់អារម្មណ៍ថា
តើខ្លួនយើងផ្ទាល់មានតម្លៃគួរដល់ការយកចិត្តទុកដាក់
ឬផ្ដល់នូវការគោរពរាប់អានហើយឬនៅ?
៤១- អាយុនិងថ្ងៃកំណើតរបស់ពុកម្តាយត្រូវចងចាំទុក
ចិត្តមួយត្រេកអរ
ការណ៍ដែលលោកមានអាយុវែងឆ្ងាយ
តែក៏ត្រូវព្រួយបារម្ភដែរ
ដែលអាយុរបស់លោកឡើងមួយឆ្នាំទៀតហើយ។
៤២- ការរៀនចេះដោយការប្រាសចាកការគិត
គឺជាពលកម្មដែលសូន្យទទេ
ការគិតដោយប្រាសចាកការរៀនចេះ
គឺជាមហន្តរាយ។
៤៣- មនុស្សដែលមិនមានភាពរឹងមាំផ្នែកខាងផ្លូវចិត្ត
ច្រើននឹងបរាជ័យកណ្តាលទី
ព្រោះគេវាយតម្លៃទុកឲ្យខ្លួនឯងតាំងពីដើមទីហើយថា
គេមិនមានផ្លូវណាមួយនឹងជួបភាពជោគជ័យឡើយ។
៤៤- កាលណាទ្វារផ្ទះមួយបិទ ទ្វារផ្ទះមួយទៀតក៏បើក
ប៉ុន្តែជានិច្ចកាល
យើងរវល់គិតតែសម្លឹងមើលទ្វារផ្ទះដែលបិទ
ទ័លតែមើលមិនឃើញថា
មានទ្វារផ្ទះមួយទៀតកំពុងបើក។
រូបភាព www.google.com
No comments:
Post a Comment