មិត្តភក្ដិ១០ប្រភេទរាប់អានហើយ
នាំឲ្យមានបានឡើង
មានអ្នកខ្លះអាចប្រាប់ថា
រាប់អានអ្នកមានហើយ នឹងកា្លយជាអ្នកមានបានឡើង តើពិតជាយ៉ាងនោះមែនឬ? គោលគំនិតល្អដើម្បីជីវិត
នឹងលើកយកមិត្តមានលក្ខណៈ១០ប្រភេទ តាមការចង់ដឹងចង់ឈ្វេងយល់ ដែលនឹងជួយឲ្យអ្នកមានបានឡើង។
១)
សេពគប់មនុស្សល្អ អំពើល្អមកមុនរឿងអ្វីផ្សេងៗ មិត្តភក្ដិជាមនុស្សល្អ
នឹងក្លាយជាការជម្រុញភាពមានបាន ដែលនឹងមានសេចក្ដីសុខមកតាមក្រោយទៀត។
២)
សេពគប់មនុស្សត្រង់ ដែលព្រមនឹងទិះទៀន ឬផ្ដល់ពាក្យណែនាំតាមរបៀបត្រង់ទៅត្រង់មក ទុកដូចជាកែវពង្រីកផ្ទាំងដ៏ធំ
ដែលឆ្លុះបង្ហាញខ្លួនយើង។
៣)
សេពគប់មនុស្សដែលគ្មានចិត្តចង់បានផលប្រយោជន៍មកមុន ជាមនុស្សដែលសម្លឹងមើលឃើញ ពីការជួយសង្គ្រោះជារបៀបលក្ខណៈចែលរំលែក
(contribute) គាំពារតាមរបៀបគ្មានសង្ឃឹមរំពឹង ផលតបស្នងចង់បានមកវិញ មានទឹកចិត្តខ្ពង់ខ្ពស់។
៤)
សេពគប់មនុស្សមានសម្ព័ន្ធភាពល្អ ពូកែរឿងគ្រប់គ្រងមនុស្ស
នឹងបានចេះរៀនដឹងរឿងដ៏លំបាកបំផុតមួយ គឺរឿងមនុស្ស។
៥)
សេពគប់មនុស្សពូកែបណ្ដាក់ទុន ត្រឹមគ្រាន់តែបានជជែកជាមួយមនុស្ស ដែលធ្វើវិនិយោគទុនដ៏ចំណានម្នាក់
មិនបានប៉ុន្មានមាត់ផង នោះក៏យល់ចូលចិត្តទស្សនគតិ
ឬជ្រុងមួយនៃទស្សនៈក្នុងការធ្វើវិនិយោគទុនក្នុងពេលនោះៗ។
៦)
សេពគប់មនុស្សពូកែធុរកិច្ច ក្រៅពីបានធ្វើមិត្ត ដែលជាអ្នកផ្ដល់ពាក្យប្រឹក្សាយោបល់ក្នុងការធ្វើធុរកិច្ចហើយ
ថែមទាំងអាចនឹងក្លាយជាដៃគូរួមធុរកិច្ចទៀតផង។
៧)
សេពគប់អ្នកជើងចាស់ជាង មិនថាដោយវ័យ ឬដោយគំនិតក៏ទេ ដែលមើលទៅចាស់ទុំជាង នឹងជួយឲ្យអ្នកសប្បាយចិត្ត
កាលបើបានត្រឡប់ទៅជាក្មេងខ្ចីជាងពួកគេ។
៨) សេពគប់មនុស្សលុះក្នុងព្រះធម៌ និងជួយទាញឲ្យបែរមករកសីលធម៌ សមាធិ
ការសន្សំបុណ្យកុសល គឺជារឿងដ៏ល្អប្រពៃជានិច្ច ដែលគួរសន្សំទៅព្រមជាមួយនឹងលុយកាក់។
៩)
សេពគប់អ្នកស្តាប់ អ្នកនាំកម្សាន្ត ការណ៍ដែលបានជជែកហើយ សប្បាយចិត្តឡើង
ឬការបានសើចខ្លាំងៗ ត្រឹមមួយដងមួយគ្រា លោកនេះក៏គួរឲ្យចង់រស់នៅ ក៏គួរឲ្យចង់លុយបន្តឡើង។
១០)
សេពគប់មនុស្សមានចក្ខុវិស័យវែងឆ្ងាយ នឹងជួយឲ្យឃើញរូបភាពធំធេងជាង ដែលខ្លួននឹងរវល់លិចកប់ជាមួយហេតុភេទ ដ៏ច្របុកច្របល់ខ្វាយខ្វល់ក្នុងបច្ចុប្បន្ន
ដែលលេចចេញមកបង្ហាញឲ្យឃើញជារឿយៗ។
អាចនឹងមិនមែនមិត្តភក្ដិតែម្នាក់ទេ
ដែលនឹងមានគុណសម្បត្តិគ្រប់លក្ខណៈ អាចជាមនុស្សដប់នាក់
ឬមិត្តភក្ដិខ្លះអាចមានគុណសម្បត្តិច្រើនជាងមួយ។
ប្រសិនបើបានមិត្តភក្ដិគ្រប់លក្ខណៈទាំង១០ខាងលើនេះ អាចប្រកាន់បានថា
មកត្រូវត្រង់ផ្លូវហើយ ផ្ទុយមកវិញ ប្រសិនបើអ្នកមិនមានមិត្តភក្ដិ ដែលត្រូវចំប្រការណាមួយខាងលើនេះទេ
ប្រហែលជាត្រូវគិតពិចារណាខ្លួនឯងជាបន្ទាន់ហើយ។
ការណ៍ដែលបានមកធ្វើជាមិត្តភក្ដិល្អៗ
អ្នកត្រូវមានទឹកចិត្តជាមួយមិត្តភក្ដិជានិច្ច ព្រោះលោកនេះស្អាតល្អ
នឹងរស់នៅបាន ក៏ដោយសារមានទឹកចិត្ត។ “មនុស្សមានទឹកចិត្ត
នរណាៗក៏ចង់រាប់អានសេពគប់រក ហ្នឹងឯងគឺជាភាពមានបានដែលពិតប្រាកដនោះ...”៕[edit]
ប្រភព៖ https://storylog.co/story/57
រូបភាព៖
ហ្វេសប៊ុកផេក
No comments:
Post a Comment