Wednesday, October 5, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១)

“...ជីវិតក្នុងជាតិនេះ ជាកំណើតមួយដែលមានប្រមាណតិច កាលបើយកទៅប្រៀបជាមួយជីវិតក្នុងអតីតជាតិ ដែលរាប់ចំនូនជាតិមិនអស់នោះ។ ដូចនេះ កម្មគឺជាទង្វើដែលបានកំពុងធ្វើក្នុងជីវិតនេះនៃជាតិមួយនេះ ទើបមានប្រមាណតិច បើយកទៅប្រៀបគ្នាជាមួយកម្ម ឬទង្វើដែលបានធ្វើទុករួចមកហើយ ក្នុងអតីតជាមិនដឹងជាប៉ុន្មានជាតិកំណើតមកហើយទេ។

ការសរសេរតួអក្សរដោយស្លាបបាកា ឬខ្មៅដៃ ដាក់ទៅលើក្រដាសមួយសន្លឹកនោះ សរសេរលើក្រដាសនៅលើកដំបូង តែងតែងអានបានយ៉ាងស្រួល អានយល់ចូលចិត្តបានយ៉ាងងាយ ប៉ុន្តែកាន់តែសរសេរត្រួតលើគ្នាទៅលើក្រដាស់ដដែលៗនោះ តួអក្សរតែងតែនឹងត្រួតគ្នាកាន់តែច្រើនឡើងៗរាល់លើក ការអានក៏កាន់តែពិបាកឡើងរាល់លើក រហូតដល់អានមិនដាច់ អានមិនចេញ មិនយល់ថា ជាតួអក្សរអ្វី នឹងឃើញតែស្នាមទឹកប៉ិក ឬស្នាមខ្មៅដៃដិតដាមនៅលើគ្នាមានជាពណ៌ប៉ុណ្ណោះ ឲ្យត្រឹមតែដឹងស្គាល់ប៉ុណ្ណោះថា បានមានការសរសេរដាក់លើក្រដាសមួយសន្លឹកនោះមែន តែរកអានឲ្យដឹងរឿងមិនបាន ហើយក៏មិនអាចរកឈ្វេងយល់បានថា សរសេរអ្វីមុនសរសេរអ្វីក្រោយទេ ក្នុងប្រការនេះយ៉ាងណា។ 

ការធ្វើកម្ម ឬការធ្វើល្អអាក្រក់ក៏មានប្រការដូច្នោះដែរ ម្នាក់ៗបាននាំគ្នាធ្វើមករាប់ជាតិរាប់ភពមិនអស់ បន្តុបលើគ្នាមកច្រើនជាងតួអក្សរ ដែលអានមិនដាច់រកយល់មិនឃើញថា បានសរសេរអ្វីមុនអ្វីក្រោយ បានធ្វើកម្មណាទុកក៏មិនដឹងមិនឃើញ ញែកមិនចេញថា កម្មណាចាស់កម្មណាថ្មី បានធ្វើល្អអ្វីទុកមកខ្លះ បានធ្វើអាក្រក់អ្វីទុកមកខ្លះ ច្រើនតិច ស្រាលធ្ងន់ជាងគ្នាយ៉ាងណា មកដល់ជាតិនេះក៏មិនដឹងដូចគ្នាដែរទាំងអស់។ វាជាភាពច្របុកច្របល់របស់កម្ម ដែលញែកមិនចេញ ដូចគ្នាទៅនឹងភាពច្របុកច្របល់របស់តួអក្សរ ដែលសរសេរជាន់លើគ្នាទៅមកៗនោះឯង...”៕ [edit]

ថេរដីកាអប់រំដោយ
ព្រះគ្រូញាណសង្វរៈ និង
 Worachak Wareewanich 
រូបភាព៖ Plus.google.com

No comments:

Post a Comment