Sunday, October 2, 2016

២២ សំនួរដែលចង់ឲ្យសាកល្បងប្រើក្នុងកំឡុងពេលខ្លួនកំពុងច្របុកច្របល់


២២ សំនួរដែលចង់ឲ្យសាកល្បងប្រើក្នុងកំឡុងពេលខ្លួនកំពុងច្របុកច្របល់

សំនួរទាំងអស់នេះ នឹងអាចជួយឲ្យយើងកាត់បន្ថយភាពច្របុកច្របល់ ហើយយល់ចូលចិត្តអំពីជីវិតកាន់តែច្រើនឡើង។

១) តើមានអ្វីនឹងកើតឡើងខ្លះ បើសិនជាយើងចាប់ផ្ដើមអនុវត្តវាពិតប្រាកដនោះ? ទោះជាឲ្យអ្នកមានក្តីកង្វល់ឬភ័យខ្លាចដល់កម្រិតណា យើងក៏នៅតែមានជម្រើសដែរ។ ភាពភ័យខ្លាចគ្មានអំណាចណាខ្លាំងជាងយើងឡើយ យើងទៅវិញទេតើ ដែលជាអ្នកអាចគ្រប់គ្រងស្ថានការណ៍ ជោគជតាជីវិតរបស់យើងបានដោយខ្លួនឯង។ 

២) តើយើងជានរណា? ...តើអ្វីដែលអាចបង្ហាញបញ្ជាក់អំពីសភាវៈយើងបាន?

៣) តើយើងជានរណាឲ្យពិតប្រាកដ? ហេតុអ្វីបានជាអ្នកដទៃត្រូវការយើងម៉្លេះ?

៤) តើក្នុងជម្រៅចិត្តរបស់យើង ត្រូវការអ្វីពីរឿងនោះៗ?

៥) បើយើងដឹងថា គ្រាឱកាសពេលនេះគ្មានថ្ងៃបរាជ័យ ថែមទាំងមានចំណុចល្អ នៃការមិនចាប់ផ្ដើមអនុវត្តមែនទេ? ...តើវាស័ក្ដិសមតម្លៃ ដែលនឹងបោះបង់ចោលរឿងនេះទៅពិតមែនទេ?

៦) ចុះបើមិនមែនពេលនេះ ...តើត្រូវជាពេលណាទៅវិញ នឹងធ្វើ?

៧) តើមនុស្សបែបណា ដែលយើងនឹងសមគួរឲ្យភាពសំខាន់ ជាមួយនឹងទស្សនគតិរបស់គេ?

៨) តើអ្វីដែលចូលមកបង្អាក់ដំណើរយើងមិនឲ្យធ្វើ? ...តើវាសំខាន់ប៉ុនណាទៅ?

៩) តើអ្វីគឺជារឿងដែលមកបង្អាក់ ឬពន្យាពេលឲ្យយើងនៅនឹងកន្លែង?

១០) បើយើងគិតថា យើងមិនដឹងច្បាស់ថា ខ្លួនចូលចិត្តអ្វី ថ្នឹកអ្វី ...ចុះហេតុអ្វីយើងមិនចាប់ផ្ដើមស្រាវជ្រាវរកវត្ថុពិតនោះ សាកលោមើលមួយដងទៅ?

១១) ពេលយើងដឹងហើយថា យើងត្រូវការអ្វីពិត ហើយយើងនឹងឧទ្ទិសគ្រប់យ៉ាងដើម្បីឲ្យបានវាមកឬទេ?  ...ហេតុអ្វីបានជាវាទៅជាអ៊ីចឹង?

១២) តើអ្វីគឺជាវត្ថុដែលសំខាន់ ចំពោះការសម្រេចចិត្តរបស់យើង ចំពោះជីវិតយើងឲ្យប្រាកដ?

១៣) យើងត្រូវការវត្ថុដែយើងគិតថា សំខាន់ទាំងអស់ ដែលយើងបានពិភាក្សាគ្នាមុននាទីនេះពិតឬ?

១៤) តើអ្វីគឺជារឿងដែលនឹងធ្វើឲ្យយើងញញឹមបាន មានសេចក្ដីសុខបាន? ...ចុះវាលំបាកទេ គ្រាន់តែនឹងធ្វើឲ្យវាកើតឡើងនោះ?

១៥) តើអ្វីគឺជាទឡ្ហីករណ៍ ដែលយើងប្រើប្រាស់ញឹកញាប់បំផុត? ...ចុះម៉េចវាទៅជាអ៊ីចឹងបាន?

១៦) ហើយពេលណាទៅ ដែលយើងនឹងឈប់សំអាងម្ដង សភាវៈដែលយើងពេញចិត្តពេញថ្លើមយ៉ាងពិតនោះ តើមានមុខមាត់រូបរាងបែបណា?

១៧) យើងមានអារម្មណ៍យ៉ាងម៉េច នៅពេលត្រូវងាករេដោយការយកលេស? ...តើអ្វីគឺជាវត្ថុ ដែលធ្វើឲ្យយើងសម្រេចចិត្តអាងហេតុផលពួកនោះ?

១៨) តើយើងធ្លាប់ចាប់ផ្ដើមធ្វើអ្វីម្យ៉ាងដើម្បីរឿងដែលត្រូវការ ទាំងដែលកំពុងជាប់ជាមួយប្រការអំណះអំណាងឬទេ?

១៩) តើនេះយើងកំពុងស្មោះត្រង់ចំពោះអារម្មណ៍ខ្លួនយើងពិតទេ មែនឬក៏អត់?

២០) តើយើងនឹងធ្វើក្នុងរឿងដែលកំពុងធ្វើនៅពេលនេះបានយូរប៉ុនណា? ...ហើយអ្វីទៅដែលជាហេតុផល ឲ្យយើងធ្វើវាបានយូរដល់ថ្នាក់នោះ?

២១) ពេលដែលយើងស្មោះត្រង់ជាមួយអារម្មណ៍ និងតម្រូវការរបស់ខ្លួនឯងយ៉ាងពិតប្រាកដ ផលដែលកើតមានឡើង តើវាទៅជាយ៉ាងដូចម្ដេច?

២២) រវាង គួរឲ្យធុញតែងាយជាមួយ សប្បាយតែលំបាក តើយើងនឹងរើសយកមួយណា? ហេតុអ្វី? [edit]


ប្រភព ៖ lifehack.org
---------------------------
ចែករំលែកដោយ
Wealth Creation
www.wci.co.th/blog
www.facebook.com/wealthcreationpage


No comments:

Post a Comment