Wednesday, October 26, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៦)
មានមនុស្សច្រើនណាស់ បានយល់ច្រឡំខុសជាមួយនឹងអំពើល្អ។ ពួកគេយល់ថា ធ្វើអំពើល្អណាត្រូវទទួលបានផលនោះមកវិញប្រាកដ ជាពិសេសក្នុងពេលបច្ចុប្បន្ននេះតែម្ដង ពួកគេដូចជាមិនចង់រង់ចាំទទួលផលនៅជាតិក្រោយឡើយ។ កាលណាពួកគេបានសាងអំពើល្អហើយ ហើយអំពើល្អនោះមិនហុចផលទាន់ចិត្តដែលខ្លួនប៉ងប្រាថ្នា បានដូចចិត្តរបស់ខ្លួនចង់​ ពួកគេតែងតែតម្អូញតម្អែរថា ធ្វើអំពើល្អសព្វថ្ងៃនេះ មិនឃើញមានអំពើល្អមកជួយសោះ ឃើញមានតែទុក្ខ មានតែបង់ខាត់ មានតែព្រាត់ប្រាសបែកបាក់គ្នា យូរៗទៅពួកគេលែងមានជំនឿលើអំពើល្អរបស់ខ្លួន ដូចជាភិក្ខុកោណ្ឌញ្ញៈ ដែលទស្សន៍ទាញពីលក្ខណៈរបស់ព្រះពុទ្ធជាម្ចាស់ថា បានត្រាស់ដឹង តែចុងក្រោយកោណ្ឌញ្ញព្រាហ្មណ៍ បានបបួលគ្នីគ្នារត់ចោលព្រះអង្គខ្លួនឯងទៅវិញ នេះសរបញ្ជាក់ឲ្យឃើញថា មនុស្សយើងបើធ្វើអំពើល្អអ្វីមួយ ចង់ឲ្យអំពើល្អនោះតបស្នងមកវិញ ចាត់ទុកថា មិនស្គាល់អំពើល្អនោះថាជាអ្វីទេ  ដូចថេរដីកា ព្រះគ្រូញាណសំវរៈ ថា៖


“...មនុស្សដោយច្រើនយល់ច្រឡំខុសក្នុងផលនៃអំពើល្អ គឺច្រើនយល់អនុផលបានថា ជាលទ្ធផលដោយត្រង់ និងច្រើនដោយមានគោលបំណងអនុផលជាសំខាន់ ពេលមិនបានលទ្ធផលកើតពីការធ្វើអំពើល្អ ក៏នឹងតម្អូញតម្អែរថា ធ្វើល្អមិនឃើញបានអ្វី រក្សាសីលមិនឃើញមានបានអ្វី កើតមានព្រោះមិនយល់ថា ផលរបស់អំពើល្អគឺជាអ្វី ផលនៃអំពើល្អគឺការរួចផុតទុក្ខ។ បុគ្គលអ្នកធ្វើអំពើល្អ រមែងសម្ដែងឲ្យឃើញថា ជាអ្នកដែលមានចិត្តរួចផុតពីភាពអាត្មានិយម មានចិត្តទូលំទូលាយឡើងទៅតាមលំដាប់ និងមើលឃើញថា ការឲ្យសំខាន់ជាងការទទួល ហើយរមែងបំពេញសេចក្ដីល្អដើម្បីអំពើល្អ ពុំមែនដើម្បីផលតបស្នងអ្វីណានីមួយបានសំខាន់នោះទេ...

No comments:

Post a Comment