Thursday, October 6, 2016

៨ វិធីចាត់ការភាពឯកាតាមរបៀបអ្នកជំនាញ


៨ វិធីចាត់ការភាពឯកាតាមរបៀបអ្នកជំនាញ

កាលណាភាពឯកានៅជិតក្បែរយើង ហាក់ដូចជាមានស្រមោលអន្ទោលតាមប្រាណ។ តើយើងនឹងមានវិធីទប់ទល់ជាមួយភាពឯកាបានយ៉ាងដូចម្ដេច? មានអ្នកខ្លះពេញចិត្តគាប់ចិត្តនឹង ធ្វើជាមិត្តជាមួយភាពឯកា មានភាពឯកាធ្វើជាមិត្ត ព្រោះជឿជាក់ចិត្តបានក្នុងកម្រិត និងប្រភេទភាពឯការបស់ខ្លួនដែលគ្រប់គ្រងបាន។ ប៉ុន្តែមានអ្នកខ្លះក៏ជ្រើសរើសនឹងចាត់ការភាពឯកាឲ្យរលាយបាត់អស់ម្ដងម្កាល ឬបើអាចទៅរួច... ក៏អាចចាត់ការភាពឯកាប្រភេទនេះមិនឲ្យត្រឡប់មកម្ដងទៀតបាន តែមួយរបៀបៗមានវិធីយ៉ាងណា អាចតាមដានអានទាំងអស់គ្នាបាន ដូចខាងក្រោម៖

៧ វិធីចាត់ការជាមួយភាពឯការបៀបមួយម្ដងមួយគ្រា

១) ហ៊ានប្រឈមមុខជាមួយភាពឯកាដោយការសុខចិត្តទទួលយក និងការយល់។
២) ស្វែងរកមូលហេតុនៃភាពឯកា ហើយចាំសាកល្បងសម្របសម្រួលទស្សនគតិសន្សឹមៗ បែរមកគិតបែបវិជ្ជមាននិយមវិញខ្លះ។
៣) រកកិច្ចការធ្វើដើម្បីបន្ធូរបន្ថយ ឬរកការងារជាអត្ថិភាពដែលខ្លួនស្រឡាញ់ និងរីករាយចូលចិត្តខ្លាំង ធ្វើវាក្នុងពេលទំនេរ ដូចជាហាត់ប្រាណ អានសៀវភៅ ស្ដាប់ធម៌ ស្តាប់តន្ត្រី (មធ្យោបាយដ៏ល្អគួរចៀសវាងការស្តាប់ចម្រៀងស្រងេះស្រងោចអន្លង់អន្លូចឯកោ) រៀនធ្វើសមាធិ ធ្វើការអាជីព មានសត្វចិញ្ចឹមសំណប់ចិត្ត​ ជាដើម។
៤) សាកល្បងធ្វើកិច្ចការដែលមានប្រយោជន៍ដល់សង្គមជាតិខ្លះ ដូចជា ធ្វើការងារជាអ្នកស្ម័គ្រចិត្ត ជួយកិច្ចងារដល់អង្គការ ឬមូលនិធិដែលធ្វើកិច្ចការដើម្បីមនុស្សធម៌ ឬរកកិច្ចការងារធ្វើដើម្បីអ្នកដទៃ ដោយគ្មានបំណងចង់បានគុណស្រ័យមកវិញ។
៥) សម្រាកលំហែកាយឲ្យគ្រប់គ្រាន់ ដេកលក់ឲ្យមានគុណភាព (ពេលខ្លះចំណុចនេះ គ្រាន់តែមួយប្រការនេះក៏អាចដោះស្រាយបញ្ហាទាំងអស់បាន)។
៦) រកពេលនិយាយជជែកបន្លែបន្លប់ជាមួយក្រុមគ្រួសារឲ្យបានច្រើន បញ្ជាក់ពីសម្ព័ន្ធភាពរបៀបមុខទល់មុខ face to face
៧) អាហារត្រូវចិត្តបន្ធូរភាពឯកោបាន។ Psychological Science ដែលជានិទានុប្បវត្តិវិទ្យាសាស្ត្រដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកាំងបញ្ជាក់ថា ក្នុងអំឡុងពេលដែលជួបមានបញ្ហា ឧបសគ្គធ្ងន់ធ្ងរ ឬធ្លាក់ចូលក្នុងសភាពឯកោ កណ្ដោចកណ្ដែង បើបាននឹកដល់អាហារដែលយើងចូលចិត្ត មានភាពចងចាំដ៏ល្អៗជាមួយអាហារនោះ ឬបានត្រឡប់ទៅភ្លក់រសជាតិវាម្ដងទៀត អាចធ្វើឲ្យយើងមានអារម្មណ៍ល្អប្រសើរឡើង ហើយភាពឯកោក៏នឹងថមថយចុះទៅវិញបាន។
លោក ចរដែន ត្រយស៊ី អ្នកវិភាគពីមហាវិទ្យាប័ហ្វាលោ(University at Buffalo) សហរដ្ឋអាមេរិកាំង ផ្តល់ជាគោលគំនិតថា អាហារដែលហូបហើយ សប្បាយចិត្ត អាចនឹងព្យាបាលភាពឯកោបានមិនគួរឲ្យជឿ

១) វិធីចាត់ការភាពឯការបៀបមិនឲ្យត្រឡប់មកវិញបាន

ព្រះគ្រូ ផៃសាល វិសាលោ បានសរសេរទុកនៅក្នុងសៀវភៅធ្វើជាមិត្តខ្លួនឯង របស់លោកថា
មនុស្សគ្រប់រូប សុទ្ធតែស្រឡាញ់ខ្លួនឯង តែគួរឲ្យចម្លែក ដែលមនុស្សភាគច្រើនត្រឡប់បែរជាមិនអាចនៅជាមួយខ្លួនឯងបាន បើសិននៅម្នាក់ឯងពេលណា មិនយូរក៏មានអារម្មណ៍រសាប់រសល់ ឬត្រូវភាពឯកោតោងទំចិត្តបាន។ មានមនុស្សតិចណាស់ទើបខិតខំព្យាយាមគេចវេសខ្លួនឯង ដោយធ្វើខ្លួនឲ្យក្រវល់ក្រវាយជាមួយរឿងផ្សេងៗ ដែលនៅខាងក្រៅខ្លួន ឬមិនអីចឹងទេ រត់ទៅរកមនុស្សដើម្បីឲ្យមានអ្នកណាម្នាក់ដែលជាមិត្ត ឬដៃគូជីវិត ទាំងនេះគ្រាន់តែដើម្បីនឹងឲ្យបានបាត់ភាពឯកោ...
មិត្តដែលសំខាន់បំផុតគឺខ្លួនយើងនេះឯង ត្រូវចេះស្គាល់ខ្លួន និងធ្វើជាមិត្តជាមួយខ្លួនយើងឲ្យបាន ព្រោះបើយើងបានធ្វើជាមិត្តដល់ខ្លួនឯងហើយ យើងនឹងជួបនូវសេចក្ដីសុខ
ត្រង់យើងនាំគ្នារត់ជ្រួលច្រាលរាល់ថ្ងៃនេះ រវល់ក្រាញននៀល ប្រវេប្រវា ស្វះស្វែងរកវត្ថុផ្សេងៗ ក៏កើតពីការណ៍ដែលយើងមិនមានសេចក្ដីសុខខាងក្នុងគ្រប់គ្រាន់ហ្នឹងឯង។ យើងគិតតែនឹងរកវត្ថុផ្សេងៗខាងក្រៅមកចាក់បំពេញចិត្តឲ្យពេញ ស្រាប់តែវាមិនបានសុខពិត  តែបើយើងមានឥស្សរៈ សេរីភាពពីវត្ថុទាំងនេះបានច្រើនទៅរឿយៗ យើងក៏នឹងជួបនូវសេចក្ដីសុខ
សេចក្ដីសុខទាំងនោះគឺជារង្វាន់បានពីការដែលយើងបានធ្វើជាមិត្តជាមួយខ្លួនឯង

មកដល់ត្រង់នេះ អ្នប្រហែលជាត្រូវសម្រេចចិត្តហើយថា នឹងជ្រើសរើសចាត់ការជាមួយភាពឯកាបែបណា បែបមួយម្ដងមួយគ្រា ឬបែបជាស្ថាពរ ប៉ុន្តែមិនថា អ្នកជ្រើសរើសបែបណាមួយនោះទេ សូមឲ្យបានជាកម្លាំងចិត្តដល់អ្នកជានិច្ច៕ [edit]

ខ្លឹមសារដែលសរសេរនេះជាផ្នែកមួយនៃអត្ថបទ“Loneliness Management”   មកចាត់ការភាពឯកាទាំងអស់គ្នា
ប្រភព៖Secret
រូបភាព៖ Fackbookpage

No comments:

Post a Comment