Friday, October 14, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៥)

“...ដោយសារតែសភាពចិត្តដែលរួចស្រឡះចាកអកុសល ដាក់ចុះពីអារម្មណ៍ ដែលកើតមានឡើងពីការប៉ះត្រូវរបស់អាយតនៈ គឺជាទីតាំងនៃការប៉ះផ្ទប់មានទ្វារ៦ បានដល់ភែ្នកប៉ះនឹងរូប ត្រចៀកប៉ះនឹងសម្លេង  ច្រមុះប៉ះនឹងក្លិន អណ្តាតប៉ះនឹងរស កាយប៉ះស្ទាបពាល់ត្រូវ និងចិត្តប៉ះជាមួយអារម្មណ៍ក្នុងខាងក្នុង ដែលញ៉ាំងឲ្យកើតមាន វេទនា ការមានអារម្មណ៍ ដឹងសុខ ដឹងទុក្ខ ដឹងល្អ ដឹងអាក្រក់ ដឹងស្អាត ដឹងមិនស្អាត ដឹងថាគួរឲ្យស្រឡាញ់ មិនគួរឲ្យស្រឡាញ់នៃវត្ថុទាំងឡាយ។

ចិត្តរមែងតាំងមាំនៅក្នុងអារម្មណ៍តែមួយ អារម្មណ៍នោះបានដល់ព្រះកម្មដ្ឋាន មានន័យដល់ ការយកព្រះកម្មដ្ឋានចូលមកតាំងទុកឲ្យនៅក្នុងចិត្ត។ ការតម្កល់មាំរបស់ចិត្តក្នុងលក្ខណៈដូចនេះ រមែងនឹងញ៉ាំងចិត្តឲ្យស្ងប់តែម្យ៉ាង ជាសេចក្ដីស្ងប់ដ៏ស្អាត និងបរិសុទ្ធិផូរផង់...” [edit]

ថេរដីកាអប់រំ
លោកតា ចនុទ្ទយោ
រូបភាព www.plus.google.com

No comments:

Post a Comment