ព្រះធម៌ដែលធ្វើឲ្យរូបស្អាត
ភាពស្អាតជាទីប្រាថ្នាចូលចិត្តរបស់មនុស្សគ្រប់រូប
ប៉ុន្តែព្រះធម៌ដែលធ្វើឲ្យមើលទៅរូបស្អាត គួរចង់ចូលទៅជិតស្និតនោះ
តើត្រូវធ្វើខ្លួនដូចម្ដេច?
បើចង់ដឹងថា ព្រះពុទ្ធអង្គទ្រង់បង្រៀនធម៌អ្វីដែលធ្វើឲ្យរូបស្អាត
តោះចុចអានមើលទាំងអស់គ្នា
ព្រះធម៌ប្រការនេះ បានដល់គឺ
ខន្តី
និង សោរច្ចៈ
ខន្ដី
គឺសេចក្ដីអត់ធន់
សោរច្ចៈ
គឺសេចក្ដីស្ងប់ស្ងៀម។
បុគ្គលណាដែលមានសេចក្ដីអត់ធ្មត់
មិនថានឹងជួបប្រទះហេតុការណ៍ ឬជួបហេតុភេទដែលមានភាពអាក្រក់ខ្លាំងប៉ុនណាទេ ក៏ទ្រាំអត់ធ្មត់សង្កត់ចិត្តខ្លួនឯងបាន
មិនសម្ដែងបង្ហាញអាកប្បកិរិយាអ្វីណានីមួយឲ្យឃើញប្រាកដបាន ដែលជាសភាពក្រេវក្រោធបាត់បង់សតិស្មារតី
បុគ្គលនោះឯង មានរូបរាងមុខមាត់ អាចមិនជាស្អាតណាស់ណាទេ តែមើលពីអាកប្បកិរិយាមាយ៌ាទវិញគឺស្អាតល្អតែម្ដង។
ផ្ទុយគ្នាពីមនុស្សខ្លះទៀត
ទុកណាជាមានមុខមាត់ស្អាតបាត ល្អឡូយឆាយ សល្អល្អះ តែបើមិនចេះអត់ធន់ មិនចេះស្ងប់ស្ងៀម យកពីអារម្មណ៍ខ្លួនឯង
ចូលចិត្តតប់ប្រមល់មួមៅខឹងក្រេវក្រោធច្រើន បុគ្គលនោះមើលទៅលែងស្អាតភ្លាម ក្លាយជាគ្រូមេធ្មប់អាប
ឬនាងកាឡកិណីហើយ។
ស្អាតកិរិយាមាយ៌ាទធ្វើឲ្យស្អាតព្រម
បើខ្វះការអត់ធ្មត់
និងសេចក្ដីស្ងប់ស្ងៀម ទុកណាជាមានមុខមាត់ស្អាតល្អ ក៏អស់សម្រស់សោភាភ្លាមដែរ។
ភាពអត់ធ្មត់គូគ្នាជាមួយសេចក្ដីស្ងប់ស្ងៀម
មើលទៅស្អាតសង្ហារស្រស់សោភា ព្រោះមនុស្សមួយចំនួនមិនតបតផ្លូវវាចា តែផ្លូវកាយ
និងក្រសែភ្នែក និងការសម្តែងបង្ហាញឲ្យឃើញ នេះនៅមិនទាន់ប្រកាន់យកបានថា មានខន្តិ
និងសោរច្ចៈឡើយ។ ខន្តិជាគូនឹងសោរច្ចៈ ទើបធ្វើឲ្យមនុស្សនោះស្អាតដ៏ពិតប្រាកដ
ព្រោះអត់ធ្មត់បានដោយចិត្តសប្បាយរីករាយ។
ទោះបីជាព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ផ្ទាល់ព្រះអង្គ
ទ្រង់បានសរសើរខន្តិ សេចក្ដីអត់ធន់អំណត់នេះ ព្រះអង្គទ្រង់មានព្រះតម្រាស់ថា
វៀរលែងតែ “បញ្ញា” ព្រះអង្គទ្រង់លើកសរសើរ “ខន្តី”។ ដូចនេះ បុគ្គលណាដែលប្រាថ្នាចង់បានរូបស្អាតពិតមែន គួររៀនហ្វឹកហាត់ “ខន្តិសោរច្ចៈ”
ព្រះធម៌ដែលធ្វើឲ្យរូបស្អាតល្អ៕ [edit]
ប្រភព៖ www. ធម្មសិក្សា.com
រូបភាព៖
www.plus.google.com
No comments:
Post a Comment