Thursday, October 13, 2016

១០ប្រការងាយៗដែលឪពុកក្មេកខ្ញុំណែនាំ


មានមនុស្សធ្លាប់សួរខ្ញុំអំពីគន្លឹះថា តើធ្វើដូចម្តេច
ប្រពន្ធមើលទៅគេមានសេចក្ដីសុខ
ទាំងដែលខ្ញុំជាមនុស្សរឹងប៉ឹង មានមុខមាត់មិនស្អាតសង្ហារ
ខ្លួនមានប្រាក់ខែតិច ទាំងគ្មានពេលនៅជាមួយគេ?

១០ប្រការងាយៗដែលឪពុកក្មេកខ្ញុំណែនាំមកគឺ៖

១) ពេលកូនយំរំអុក កុំដេកត្រាំបន្ត ត្រូវក្រោកឡើងយករបស់
ឲ្យប្រពន្ធក៏នៅគ្រាន់បើ ធ្វើខ្លួនឲ្យមានប្រយោជន៍បន្តិច។

២) ពេលរបស់របរនៅឯផ្ទះអស់ មិនចាំបាច់ទិញមកឲ្យ
តែឲ្យនាំប្រពន្ធទៅដើរផ្សារជាមួយ ដើរមើលរបស់របរនេះនោះ
ព្រោះប្រពន្ធចូលចិត្តចង់បានរបស់ច្រើន។

៣) លួចសួរប្រពន្ធបន្តិច ថាគេហត់នឿយទេ
គ្រាន់តែយើងចេះសួរ គេក៏មានអារម្មណ៍ល្អហើយថា
យើងចេះយកចិត្តទុកដាក់ចំពោះគេ។

៤) បាយម្ហូប បើរកហូបស៊ីខ្លួនឯងបាន ចូរធ្វើដោយខ្លូនឯងទៅ
ព្រោះថាប្រពន្ធចិញ្ចឹមមើលថែទាំកូនមកពេញមួយថ្ងៃ
គង់ប្រហែលជាហត់នឿយហើយ។

៥) កុំប្រៀបធៀបគេជាមួយប្រពន្ធអ្នកដទៃ
កូនអ្នកណាម៉ែអ្នកនោះ ម៉ែអ្នកណាកូនអ្នកនោះ
ប្រៀបប្រដូចគ្នាមិនបានទេ។

៦) ពេលចូលដល់ផ្ទះ ឲ្យជួយមើលកូនប្រពន្ធខ្លះផង
ទុកឲ្យប្រពន្ធបានហូបបាយហូបទឹក ចូលបន្ទប់ទឹក ធ្វើនេះធ្វើនោះរបស់គេខ្លះ។

៧) អ្វីដែលប្រពន្ធចេញបញ្ជាឲ្យយើងឈប់ ក៏ឈប់ទៅ
ហេតុផលទាំងអស់គឺដើម្បីសុខភាព និងសុវត្ថិភាពរបស់យើងផ្ទាល់។

៨) បើប្រពន្ធក្ដៅទៅ យើងក៏ត្រជាក់តប
ស្រ្តីដែលជាម្ដាយពេលមានអារម្មណ៍មិនល្អ វាគួរឲ្យខ្លាចជាងសភាពប្រក្រតី
ត្រូវចេះប្រយ័ត្នផង។

៩) មានកូនជាមួយគ្នាហើយ ក៏ឱបគ្នាបាន ឱបគ្នាឲ្យបានច្រើន ប្រពន្ធចូលចិត្ត។

១០) កុំក្បត់ចិត្ត លួចមានក្នុងមានក្រៅ 
ទុកជាយើងនឹងខំព្យាយាមធ្វើពីប្រការទី១រហូតដល់ប្រការទី៩
តែបើក្បត់ចិត្ត គ្រប់យ៉ាងនឹងរលាយអស់ជាមិនខានឡើយ៕

# ទស្សនៈពីមួយជំនាន់ទៅមួយជំនាន់
ស.ពុកធនា និងតាសក្ដិ 
ប្រភព Little Mother 
រូបភាពហ្វេសប៊ុកផេក


No comments:

Post a Comment