Thursday, October 13, 2016

ពាក្យអាវសានរបស់លោក ស្ដេវ ចប



ពាក្យអាវសានរបស់លោក ស្ដេវ ចប

ខ្ញុំបានធ្វើដំណើរមកដល់ចំណុចចុងក្រោយរបស់ពិភពលោកនៃផ្នែកជំនួញ និងនៅក្នុងកែវភ្នែករបស់អ្នកដទៃហើយ។ ជីវិតរបស់ខ្ញុំគឺជាតួយ៉ាងរបស់បុគ្គលជោគជ័យថ្នាក់ខ្ពស់មួយ។

ទោះជាយ៉ាងនេះក្តី... ក្រៅពីកិច្ចការទាំងនេះហើយ ខ្ញុំផ្ទាល់ក៏មានសេចក្ដីសុខត្រឹមតែបន្តិចបន្តួច និងចុងក្រោយបង្អស់ហើយ ភាពមានបានស្តុកស្ដម្ភ ក៏ប្ដូរផ្លាស់មានត្រឹមតែស្ថិតិ ជាតួលេខ ដែលខ្ញុំធ្លាប់ស៊ាំជាមួយប៉ុណ្ណោះ។

ក្នុងខណៈពេលដែលខ្ញុំដេកនៅលើគ្រែអ្នកជំងឺនេះ និងរំលឹកមេរៀនជីវិត ខ្ញុំក៏នឹកឃើញយល់បានថា ការព្រមទទួលយកផ្នែកកិត្តិយសកេរ្តិ៍ឈ្មោះល្បីល្បាញពីសង្គម និងទ្រព្យសម្បត្តិគរពូនដូចភ្នំ ដែលខ្ញុំធ្លាប់គាប់ចិត្តត្រេកត្រអាលយ៉ាងក្រៃលែងនោះ មើលទៅវត្ថុទាំងនោះលែងមានតម្លៃ ពេលដែលខ្ញុំត្រូវប្រឈមមុខជាមួយសេចក្ដីស្លាប់ ដែលកំពុងរំកិលខិតជិតចូលមកដល់ហើយនោះ។

ក្នុងកណ្ដាលភាពងងឹតសូន្យសុង ខ្ញុំសម្លឹងគយគន់មើលពន្លឺភ្លើងពណ៌ខៀវរបស់ឧបករណ៍ពេទ្យដែលជំនួយជីវិតខ្ញុំជាប់ ព្រមទាំងសម្លេងឮស្រាលៗរបស់រថយន្តអាំបូឡេន ខ្ញុំអាចប៉ះត្រូវដល់ខ្យល់ដង្ហើមនៃមច្ចុរាជ ដែលកំពុងរំកិលវារចូលមកជិតដល់...

ពេលនេះ ខ្ញុំគិតបានស្រេចហើយថា ភ្លាមៗនោះ លុយកាក់មាសប្រាក់ដែលខ្លួនបានសន្សំ ដើម្បីប្រើប្រាស់អស់មួយជីវិតបានគ្រប់គ្រាន់ហើយ យើងក៏គួរសម្លឹងរំពៃមើលរកវត្ថុដទៃធ្វើវិញ គួរជារឿងដែលមិនមានការពាក់ព័ន្ធ ជាមួយលុយកាក់មាស់បា្រក់ទ្រព្យសម្បត្តិតទៅទៀត។ វាគួរជាអ្វីដែលសំខាន់ជាង ដូចជា សម្ព័ន្ធភាពជាមួយអ្នកដទៃ ឬសិល្បៈ ឬអាចស្វែងរកតាមសុបិន កាលសម័យគ្រាដែលយើងនៅវ័យកម្លោះក្រមុំនោះ។
    
ការសន្សំភាពមានបានស្តុកស្ដម្ភដោយគ្មានការឈប់ឈរនោះ អាចបំលាស់ប្តូរមនុស្សឲ្យប្រែប្រួល និងកាឡៃខូចទ្រង់ទ្រាយទៅបាន ដូចយ៉ាងជាខ្ញុំនេះអី!

ព្រះជាម្ចាស់បានប្រទានអារម្មណ៍ដល់យើង ដើម្បីឲ្យបានប៉ះត្រូវ សេចក្ដីស្រឡាញ់ ដែលស្ថិតនៅក្នុងដួងចិត្តរបស់មនុស្សគ្រប់គ្នា ពុំមែនឲ្យមើលឃើញទៅលើមាសនិងប្រាក់ ត្រឹមតែរូបភាពការបញ្ឆោតភ្នែកនោះទេ។


ភាពមានបានដែលខ្ញុំខំសន្សំពេញមួយជីវិតនោះ ចុងក្រោយខ្ញុំក៏យកពួកវាទៅជាមួយមិនបាន

ត្រង់យើងនឹងយកទៅបាន គឺភាពចងចាំធ្លាក់ចូលជ្រៅនៃសេចក្ដីស្រឡាញ់ ហ្នឹងហើយគឺជា សម្បត្តិ ដែលពិតប្រាកដ ដែលតាមយើងទៅ ជាប់តាមខ្លួនយើងទៅ ជាថាមពល និងពន្លឺនាំផ្លូវឲ្យយើង។

 សេចក្ដីស្រឡាញ់ អាចធ្វើដំណើរបានរាប់ពាន់ម៉ាយ ប្រាសចាកពីដែនកំណត់ ទៅបានគ្រប់ទិសទី ដែលយើងបោះជំហាន វាអាចនាំយើងទៅដល់ទីខ្ពស់បំផុត ដែលយើងប្រាថ្នាចង់ទៅ ទាំងអស់ស្ថិតនៅលើបេះដូង និងដៃរបស់អ្នកតែប៉ុណ្ណោះ។

អ្នកដឹងទេថា តើគ្រែអ្វីដែលថ្លៃបំផុតក្នុងលោក? “គ្រែអ្នកជំងឺ

អ្នកអាចនឹងជួលអ្នកបររថយន្តឲ្យអ្នកបាន ជួលមនុស្សបង្កើតលុយឲ្យអ្នកបាន            ​ប៉ុន្តែអ្នកមិនមានថ្ងៃជួលមនុស្សឲ្យមកឈឺជំនួសអ្នកបានទេ។

ទ្រព្យសម្បត្តិ បើបាត់បង់ យើងនៅសមល្មមនឹងស្វែងរកឲ្យឃើញវិញបាន តែបើវត្ថុមួយ បើវាបាត់បង់ទៅហើយ យើងនឹងមិនបានជួបវាវិញទេ នោះគឺ ជីវិត

ក្នុងពេលដែលត្រូវចូលបន្ទប់វះកាត់ មនុស្សម្នាច្រើនតែនឹកឃើញបានថា នៅសល់សៀវភៅមួយក្បាល ដែលគួរឲ្យចង់អាន ឲ្យបានចប់មុននោះគឺ សៀវភៅនៃជីវិត និងសុខភាពបរិបូណ៌
  
មិនថាពេលនេះ អ្នកនឹងនៅក្នុងពេលណាមួយនៃជីវិតទេ ហើយជាមួយពេលវេលាមួយដែលកន្លងផុតទៅ ថ្ងៃណាមួយអ្នកនឹងជួបប្រទះថា វាំងននជីវិតត្រូវបានបិទ។

ចូរថ្នាក់ថ្នម... “ក្ដីស្រឡាញ់ផ្តល់ឲ្យឪពុកម្តាយ បងប្អូន ក្រុមគ្រួសារ ឲ្យដល់ដៃគូជីវិត ឲ្យមិត្តភក្ដិរបស់អ្នក មើលថែរក្សាខ្លួនឯង និងចូរមើលឃើញពីគុណតម្លៃរបស់អ្នកដទៃ៕



Cr : ស្តេវ ចប
(ដោយ : Damien D Hustle Bryant , ប្រែ : ចាន់)
រូបភាព www.google.com


No comments:

Post a Comment