Tuesday, October 4, 2016

គន្លឹះក្នុងការទទួលទានដំណេកលក់ស្រួល


គន្លឹះក្នុងការទទួលទានដំណេកលក់ស្រួល

ការទទួលទានដំណេកជាការសម្រាកមួយដ៏ល្អបំផុត តែតើមានមធ្យោបាយណានឹងទទួលដំណេកឲ្យលក់ស្កប់ស្កល់បាន? មានវិធីដែលអាចជួយឲ្យទទួលដំណេកលក់បានស្រួល សូមណែនាំដូចខាងក្រោម៖ 

១. ហាត់ប្រាណឲ្យបានជាប្រចាំរាល់ថ្ងៃ យ៉ាងតិចណាស់ឲ្យបានមួយដងៗ ៣០នាទី ដើម្បីកាត់បន្ថយភាពតានតឹងអារម្មណ៍ អារម្មណ៍តប់ប្រមល់ខាងរាងកាយនិងចិត្ត។

២. រៀបចំកិច្ចកម្មបន្ធូបន្ថយជាប្រចាំ ១-២ម៉ោង មុនចូលដំណេក ដូចជា ងូតទឹកក្ដៅឧណ្ហៗ អានសៀវភៅ ឬស្តាប់អ្វីមួយក៏បាន។

៣. ចូលដំណេក និងក្រោកពីដំណេកឲ្យបានទៀងពេលរាល់ថ្ងៃ។

៤. រៀបចំសណ្ដាប់ធ្នាប់ក្នុងបន្ទប់ដំណេក ដែលអាចជួយឲ្យដេកលក់ស្រួល គួរជាបន្ទប់ដែលមានសភាពងងឹត ស្ងប់ស្ងាត់ និងមានខ្យល់អាកាសចេញចូលបានល្អ រួមទាំងបិទឧបករណ៍ ឬគ្រឿងទូរស័ព្ទគ្រប់ប្រភេទ ដែលនាំឲ្យមានការរំខានដល់ដំណេក។

៥. ពេលចូលដេកអស់រយៈពេលយូរ ១៥-៣០នាទីហើយ នៅមិនទាន់ដេកលក់ទៀត ឲ្យក្រោកឡើងពីទីដេក រួចហើយធ្វើសកម្មភាពដែលនាំឲ្យមានការភ្លើតភ្លើន ដូចជាការស្តាប់តន្ត្រី ឬអានសៀវភៅ ហើយត្រឡប់មកដេកម្ដងទៀត កាលណាដឹងខ្លួនងងុយដេកហើយ។

៦. គួរប្រើទីដំណេកសម្រាប់ការដេកលក់ស្រួល មិនមែនកន្លែងដេកលេង ឬធ្វើសកម្មភាពផ្សេងៗនៅលើទីដេកឡើយ។

៧. ក្រោកចេញពីទីដេកភ្លាមៗពេលភ្ញាក់ឡើង ការទទួលយកកំដៅរស្មីព្រះអាទិត្យក្ដៅឧណ្ហៗនាពេលព្រឹក និងហាត់ប្រាណកាយសម្ព័ន្ធតិចៗ ក្រោយភ្ញាក់ពីដំណេក អាចនឹងឲ្យខួរក្បាលនិងរាងកាយដាស់ភ្ញោចឡើង ព្រមទទួលយកថ្ងៃថ្មីដ៏ស្រស់បំព្រង។

៨. មិនត្រូវប្រើភេសជ្ជៈដែលមានគ្រឿងផ្សំពីកាផែអ៊ិន តែ កាហ្វេ ក្រោយថ្ងៃរសៀល និងមិនទទួលទានភេសជ្ជៈដែលមានជាតិអាកុល ព្រោះភេសជ្ជៈទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងការរំខានដល់ដំណេកបាន៕ [edit]

Cr. by ក្រុមពេទ្យវិជ្ជសាស្រ្តមន្ទីរពេទ្យសិរិរាជ 
រូបភាពហ្វេសប៊ុកផេក




No comments:

Post a Comment