Tuesday, October 4, 2016

សុភាសិតចិន១៥ប្រការល្អចំពោះចិត្តពីអ្នកប្រាជ្ញក្នុងសម័យបុរាណ


សុភាសិតចិន១៥ប្រការល្អចំពោះចិត្តពីអ្នកប្រាជ្ញក្នុងសម័យបុរាណ

អ្នកដែលស្គាល់អ្នកដទៃជាមនុស្សឆ្លាត អ្នកដែលស្គាល់ខ្លួនឯងជាមនុស្សមានសតិ ឡៅជឺថា។ ទុកជាយ៉ាងនោះក៏ដោយ ប្រហែលជាល្អ ប្រសិនបើយើងបានរៀនសូធ្យពាក្យអប់រំនៃពួកអ្នកប្រាជ្ញ អ្នកមានទស្សនវិស័យយ៉ាងល្អិតល្អន់ រួមទាំងសុភាសិតចិន ដែលនឹងញ៉ាំងឲ្យយើងមានកម្លាំងចិត្ត ហើយថែមទាំងជាគោលគំនិតដាស់តឿនចិត្តឲ្យប្រើប្រាស់ជីវិតប្រកបដោយមានសតិ។


- ចូរយកចិត្តទុកដាក់ថា អ្នកដទៃនឹងមើលមកថា តើយើងជាមនុស្សយ៉ាងម៉េច
មានឈ្មោះបោះសម្លេងតិចឬខ្លាំងកម្រិតណា ឬមានឋានៈជីវភាពយ៉ាងម៉េច
ប៉ុន្តែឲ្យចាប់អារម្មណ៍ថា តើខ្លួនយើងផ្ទាល់មានតម្លៃគួរដល់ការយកចិត្តទុកដាក់
ឬផ្ដល់នូវការគោរពរាប់អានហើយឬនៅ? (ខុងជឺ)

- មនុស្សដែលមិនមានភាពរឹងមាំផ្នែកខាងផ្លូវចិត្ត ច្រើននឹងបរាជ័យកណ្តាលទី
ព្រោះគេវាយតម្លៃទុកឲ្យខ្លួនឯងតាំងពីដើមទីហើយថា
គេមិនមានផ្លូវណាមួយនឹងជួបភាពជោគជ័យឡើយ។ (ខុងជឺ)

- ពេលខឹងខ្លាំងកុំអាលឆ្លើយក្តីនរណា
ពេលសប្បាយចិត្តខ្លាំងកុំអាលផ្ដល់សន្យា
ពេលសោកាខ្លាំង កុំអាលសម្រេចចិត្ត។ (ឡៅជឺ)

 - វត្ថុ៤យ៉ាងក្នុងលោកដែលលុយទិញមិនបានគឺ
- ស្នេហា
- ពេលវេលា
- ជីវិត និង
- កល្យាណមិត្ត(ខុងជឺ)

- មិនខ្លាចទេគ្មានតំណែង
ខ្លាចតែគ្មានសមត្ថភាព
ក្នុងការគ្រប់គ្រងតំណែង។ (ខុងជឺ)

- កាលណាទ្វារផ្ទះមួយបិទ ទ្វារផ្ទះមួយទៀតក៏បើក
ប៉ុន្តែជានិច្ចកាល យើងរវល់គិតតែសម្លឹងមើលទ្វារផ្ទះដែលបិទ
ទ័លតែមើលមិនឃើញថា មានទ្វារផ្ទះមួយទៀតកំពុងបើក។ (ខុងជឺ)

- ភាពទន់ភ្លន់គឺជាដាវដ៏មុតមួយ។ (កូវលេង)

- រើសការងារដែលខ្លួនចូលចិត្ត
ហើយជីវិតនេះ អ្នកនឹងមិនត្រូវធ្វើការងារមួយថ្ងៃណាឡើយ។ (ខុងជឺ)

- អ្នកដែលមានកិត្តិយស គឺអ្នកដែលផ្តល់កិត្តិយសឲ្យអ្នកដទៃ។ (ខុងបេង)

១០- ការឈ្នះដោយមិនចាំបាច់ច្បាំង
គឺជាវិធីដ៏ល្អបំផុតមួយក្នុងសង្គ្រាម។ (ស៊ុនវូ)

១១- មើលពិភពលោកក្នុងផ្លូវល្អ
ឲ្យលើកលែងទោសចំពោះកំហុសឆ្គងរបស់អ្នកដទៃ។ (ឡៅជឺ)

១២- ចូលចិត្តស្វែងរកអំពើល្អរបស់អ្នកដទៃ
ហ៊ានស្វែងរកចំណុចខ្សោយរបស់ខ្លួនឯង
ដើម្បីការកែលំអកែតម្រូវឲ្យល្អឡើងវិញ។ (ឡៅជឺ)

១៣- ទន់ជ្រាយទើបរួចផុត ទន់ភ្លន់កំពុងគ្រប់គ្រង
មិនមានអ្វីណាទន់ជាងទឹក
ប៉ុន្តែមិនមានភាពរឹងមាំណាមួយមកបំផ្លាញទឹកបាន
ចូរធ្វើខ្លួនឲ្យដូចជាទឹកចុះ។ (ឡៅជឺ)


១៤- រឿងពិបាកត្រូវធ្វើឲ្យងាយ
រឿងធំ ហើយសំខាន់ត្រូវតែធ្វើឲ្យម៉ត់ចត់។ (ឡៅជឺ)

១៥- ពេលនរណាម្នាក់ធ្វើខុស អ្នកកុំអាលស្ដីបន្ទោស
ឬជេរស្ដីថាគេ ព្រោះបើអ្នកជាគេវិញ ហើយធ្លាក់ក្នុងស្ថានភាពដូចជាគេ
អ្នកអាចនឹងសម្រេចចិត្តធ្វើដូចជាគេក៏ថាបាន៕ (ខុងបេង)[edit]

ប្រភព៖អ្នកគ្រប់គ្រង
រូបភាព៖ plus.google.com




1 comment: